ប្រចាំការនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ទើបបានចែងលិខិតស្ដីពីការផ្សព្វផ្សាយដល់ព្រះសង្ឃ ជនរួមជាតិខ្មែរចូលរួមបង្ការ ប្រឆាំងជំងឺ COVID-19 និងបង្ការអគ្គិភ័យក្នុងរដូវចូលព្រះវស្សា។
វត្តសិរីកណ្តាល សង្កាត់វិញភឿក ក្រុងវិញចូវ អនុវត្តយ៉ាងម៉ឹងម៉ាត់ក្នុងការបង្ការ ប្រឆាំងជំងឺ COVID-១៩។
តាមនោះ សារលិខិតបានស្នើឱ្យព្រះចៅអធិការនិងគណៈកម្មការនានាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរលើភូមិសាស្ត្រ បង្អាក់បណ្តាសកម្មភាព ជំនឿសាសនា ដោយទ្រង់ទ្រាយធំ ដែលប្រមូលផ្ដុំមនុស្សច្រើន អនុវត្តម៉ឺងម៉ាត់នូវសារលិខិត ៥k របស់ក្រសួងសុខាភិបាល។
ព្រះតេជព្រះគុណ លីភក្តិ ព្រះចៅអធិការវត្តសិរីកណ្តាល សង្កាត់វិញភឿក ក្រុងវិញចូវ មានថេរដីកា ៖ វត្តក៏បានបពា្ឈប់ការនិមន្តបិណ្ឌបាតរបស់ព្រះសង្ឃ ដើម្បីធានាសុវត្ថិភាពដល់ព្រះសង្ឃក៏ដូចជាមាមីងពុទ្ធបរិស័ទ ព្រួតដៃជាមួយរដ្ឋអំណាច ច្រានថយក្រោយ ការរាលដាលនៃជំងឺ។ ព្រះតេជព្រះគុណ ត្រឹងវ៉ាន់ថា ព្រះចៅអធិការវត្តសេរីតាម៉ឺន ឃុំវៀងប៊ិញ ស្រុកត្រឹងដេ មានថេរដីកា “នៅពេលដែលសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តចែងលិខិតណែនាំជាផ្លូវការ វត្តក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ ប្រឆាំងជំងឺ COVID-១៩ ។ ក្រៅពីនោះ វត្តថែមទាំងរៀបចំឱ្យមនុស្សម្នាក់នៅមុខខ្លោងទ្វារវត្តដើម្បីកត់ត្រាព័ត៌មាននិងវាស់កម្តៅ ដល់អ្នកដែលចូលមកវត្ត ដើម្បីទាក់ទងការងារឬកិច្ចការសាសនា។ ទន្ទឹមនឹងនោះ បពា្ឈប់បណ្តាសកម្មភាពសាសនាដែលប្រមូលផ្តុំគ្នាច្រើន ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺ COVID- ១៩ ធានាភាពសុខសាន្តក្នុងភូមិស្រុកនឹងសហគមន៍។
យោងតាមព្រះតេជព្រះគុណ តាំងណោ ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ពិតឱ្យដឹង៖ តាមព្រះវិន័យ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃពេញបូរមី ខែអាសាឍ វត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ តែងប្រារព្ធពិធីចូលព្រះវស្សា (ឆ្នាំនេះទុតិយាសាឍ) ។ នេះគឺជាពិធីមានអត្ថន័យយ៉ាងសំខាន់សម្រាប់ព្រះសង្ឃនិងពុទ្ធសាសនិក។ ឆ្នាំនេះដោយជះឥទ្ធិពលនៃជំងឺរាលដាល COVID - ១៩ ប្រចាំការនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្តសុកត្រាំងបានផ្តល់អនុសាសន៍ដល់ព្រះសង្ឃនិងពុទ្ធបរិស័ទមិនគប្បីប្រារព្ធពិធីដង្ហែទៀនវស្សា គ្រាន់តែយកទៅវត្តប្រគេនព្រះសង្ឃរួចត្រឡប់មកផ្ទះវិញ។ មិនត្រូវប្រមូលផ្តុំគ្នាច្រើន ដើម្បីធានាការបង្ការ ប្រឆាំងជំងឺ COVID-១៩ មានប្រសិទ្ធភាព៕
លីធាន-វ៉ាន់តឹន