ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

12/07/2021 - 13:16

នាយ​ក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ៖

ស្ថិត​ក្នុង​បរិការណ៍​ដ៏​លំ​បាក​ ត្រូវ​អនុ​វត្ត​ឱ្យ​បាន​នូវ​គោល​ដៅ​ពីរ​ទន្ទឹម​គ្នា​

ក្រោម​អធិប​តី​ភាព​នៃ​នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ថ្ងៃ​ទី ១ ខែ​កក្កដា​ រដ្ឋា​ភិបាល​ បាន​បើក​កិច្ច​ប្រ​ជុំ​សា​មញ្ញ​ ខែ​មិថុនា​ ឆ្នាំ​ ២០២១ ពិភាក្សា​អំ​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ៦ ខែ​ដើម​ឆ្នាំ​ ទិស​ដៅ​និង​ភារ​កិច្ច​ ៦ ខែ​ចុង​ឆ្នាំ​ ២០២១។​

នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​សាមញ្ញ​របស់​រដ្ឋា​ភិបាល​ខែមិថុនា​។​  រូប​ថត​៖ យឿង​យ៉ាង​ TTXVN

ថ្លែង​ការណ៍​សរុប​សេច​ក្តី​ក្នុង​កិច្ច​ប្រ​ជុំ​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បញ្ជាក់​៖ ទស្សនៈ​នៃ​កិច្ច​ចង្អុល​ការ​រដ្ឋា​ភិបាល​ គឺ​ប្តេជ្ញា​អនុ​វត្ត​គោល​ដៅ​ពីរ​ទន្ទឹម​គ្នា​ដោយ​មិន​តឹង​រ៉ឹង ត្រូវ​ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​ គ្រប់​ស្ថាប័ន​   អង្គ​ភាព​ ភូមិ​ភាគ​និង​ជ្រើស​រើស​អា​ទិភាព​ឱ្យ​សម​ស្រប​ មាន​តុល្យ​ភាព​រវាង​ការ​ប្រ​ឆាំង​ជំងឺ​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។​ ត្រូវ​កំ​ណត់​ទិស​ឱ្យ​ស៊ី​សង្វាក់ ស្រប​គ្នា​ សម​ហេតុ​ផលរវាង​គោល​នយោ​បាយ​រូបិយ​បណ្ណ​ គោល​នយោ​បាយ​ចំ​ណូល​ចំ​ណាយ​ថវិកា​ ជា​មួយ​នឹង​គោល​នយោ​បាយ​ផ្សេង​ៗ​ទៀត​ដើម្បី​រក្សា​ស្ថិរ​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។​ អនុ​វត្ត​ជោគ​ជ័យ​យុទ្ធ​សាស្ត្រ​វ៉ាក់​សាំង​ដែល​ទទួល​បាន​ និង​សម​ភាព​នៃ​ការ​ទិញ​វ៉ាក់​សាំង​។​ ពិសេស​ខិត​ខំ​អនុ​វត្ត​ការ​បរ​ទេស​នៃ​វ៉ាក់​សាំង​ឱ្យ​បាន​ជោគ​ជ័យ​។​ ដោយ​ទទួល​បាន​វ៉ាក់​សាំង​យ៉ាង​ឆាប់​បំ​ផុត​ ច្រើន​បំ​ផុត​អាច​នឹង​ទទួល​បាន​លើ​មូល​ដ្ឋាន​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​តម្រូវ​ការ​វ៉ាក់​សាំង​លើ​ពិភព​លោក​ក្រោយ​រយៈ​ពេល​ ៩ ខែ។​ ពោល​គឺ​ជំរុញ​ផ្ទេរ​ជូន​បច្ចេក​វិទ្យា​នៃ​វ៉ាក់​សាំង​។​ ដោយ​បន្ត​ជំរុញ​ផលិត​វ៉ាក់​សាំង​ក្នុង​ប្រ​ទេស​។​ ប្រឹង​ប្រែង​ផលិត​នូវ​ផលិត​ផល​ជីវ​សាស្រ្ត​ ថ្នាំ​ព្យា​បាល​ជំងឺ​ COVID-១៩។​ ខិត​ខំ​ជំរុញ​ជាង​ទៀត​នូវ​ភាព​ទម្លុះ​ទម្លាយ​បីយ៉ាង​ជា​យុទ្ធ​សាស្រ្ត​ ពិសេស​គឺ​យន្ត​ការ​គ្រប់​គ្រង​ វិនិ​យោគ​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​យុទ្ធ​សាស្ត្រ​។​

ក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ នា​យក​រដ្ឋ​មន្ត្រី​ បាន​ចង្អុល​ការ​៖ ត្រូវ​តែ​រវៀសរ​វៃ ច្បាម​ភាព​ជាក់​ស្តែង​ ធ្វើ​បណ្តើរ​ពិសោធន៍​បណ្តើរ​។​ នេះ​គឺ​ជា​ខ្លឹម​សារ​ដ៏​សំ​ខាន់​ ដាច់​ខាត​ត្រូវ​តែ​ផ្តុំ​កម្លាំង​អា​ទិភាព​ក្នុង​ទូទាំង​ប្រ​ទេស​ នោះ​ទើប​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។​ ម្យ៉ាង​ទៀត​ ជំរុញ​គ្រប់​ទីផ្សារ​នាំ​ចេញ​ដោយ​ពិពិធ​កម្ម​ សម្បូរ​បែប​ជាង​ទៀត​។​ កសាង​យី​ហោ​ ការ​ពារ​យី​ហោ​គ្រប់​ផលិត​ផល ជា​ឧត្តម​ភាព​របស់​វៀត​ណាម ​ដូច​៖ បន្លែ​ ផ្លែ​ឈើ​ ។​ល។​ អំ​ពី​កសិកម្ម​ គប្បី​ពង្រីក​ទីផ្សារ​នាំ​ចេញ​ ពិសេស​ផ្លែ​ឈើ​ កាត់​បន្ថយ​ការ​ជួយ​យឺត​យោង​ត្រូវ​មាន​យុទ្ធ​សាស្រ្ត​ និង​គម្រោង​ប្លង់​។​ ផ្តោត​ទៅ​លើ​ខ្នាត​គំ​រូ​ បច្ចេក​វិទ្យា​ក្រោយ​ ពី​ប្រ​មូល​ផល ឈាន​ឡើង​ប្រ​ជែង​អំ​ពី​គុណ​ភាព​ និង​តម្លៃ​។​ល។​ អំ​ពី​ពល​កម្ម​ការ​ងារ​ធ្វើ​ នេះ​គឺ​ជា​បញ្ហា​ធំ​ អា​ស្រ័យ​ហេតុ​នោះ​ នាយក​រដ្ឋ​មន្ត្រី​ បាន​សំ​ណូម​ពរ៖ ក្រ​សួង​ការ​ងារ​ យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ដឹក​នាំ​ស្តារ​ឡើង​វិញ​ការ​ងារ​ធ្វើ​នៅ​តំ​បន់​មាន​ជំងឺ​ឆ្លង​ត្រូវ​បាន​បង្រ្កាប​ ត្រូវ​មាន​ស្ថិរ​ភាព​ សម​ប្រ​កប​នឹង​លក្ខណៈ​ថ្មី​ ធ្វើ​យ៉ាង​ណា​មិន​ត្រូវ​ដាច់​ខ្សែ​សង្វាក់​ទីផ្សារ​ការ​ងារ​ ពិសេស​មាន​ វិធី​សាស្ត្រ​ធា​នា​បង្ក​បង្កើន​ផល ក្នុង​ឱកាស​ដែល​មាន​ជំងឺ​ឆ្លង​ក្នុង​មណ្ឌល​ឧស្សា​ហកម្ម​ដូច​ រយៈ​ពេល​កន្លង​។​ល។​ ទន្ទឹម​នឹង​នោះ​ រក្សា​ស្ថិរ​ភាព​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ កាត់​បន្ថយ​ការ​ប្រ​ជុំ​នៅ​មជ្ឈិម​ដើម្បី​ចុះ​ទៅ​មូល​ដ្ឋាន​ បង្កើន​វិន័យ​ក្រឹត្យ​ក្រម​ យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ សម​ស្រប​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​បង្ក​ការ​យល់​ស្រប​ដល់​សាធា​រណ​មតិ​ក្នុង​សង្គម​។​ល។​ ៕​

             យោង​៖chinhphu.vn-ប្រែ​សម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ