នៅទីស្តីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ ប្រធានគណៈចង្អុលការមជ្ឈិមនៃកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (កម្មវិធី) ដឹកនាំកិច្ចប្រជុំរបស់គណៈចង្អុលការ។
ឧបនាយករដ្ឋមន្ត្រី ត្រឿងហ្វាប៊ិញ ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។ រូប៖VGP/ឡេសើង
ថ្លែងក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ត្រឿងហ្វាប៊ិញ សង្កត់ធ្ងន់៖ “ពង្រីកឆន្ទៈខ្លួនទីពឹងខ្លួន និងបំណងប្រាថ្នាឈានឡើងរបស់មាមីងជាជនជាតិភាគតិច បង្កើតបាននូវចលនាប្រឡងប្រណាំងយ៉ាងផុសផុល រួមចំណែកទុនវិនិយោគរបស់រដ្ឋ “ដើមទុននាំមុខ” ដើម្បីអំពាវនាវ វិនិយោគទូទាំងសង្គម។ ដោយមានយន្តការ ជំរុញទឹកចិត្តផ្តើមអាជីព បណ្តុះបណ្តាលវិជ្ជាជីវៈឱ្យសមស្របនឹងបដិវត្តន៍ឧស្សាហកម្មលើកទី ៤ ពិសេសគឺកសិកម្មបច្ចេកវិទ្យាខ្ពស់។ បណ្តាធនាគារសកម្មចូលរួមដើម្បីឱ្យប្រជាជនបុលទុនវិនិយោគផលិតកម្ម អាជីវកម្ម។ ការចូលរួមយ៉ាងប្តូរផ្តាច់ ដូច្នេះប្រសិទ្ធភាពរបស់គណៈផ្នែកធ្វើយ៉ាងណាដើម្បីកម្មវិធីនេះពិតជាមានប្រសិទ្ធភាព ជីវភាពជនជាតិភាគតិចនិងតំបន់ភ្នំត្រូវបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ”។
យោងលើមូលដ្ឋានសមត្ថកិច្ច ភារកិច្ចរបស់បណ្តាក្រសួង ផ្នែក ជាសមាជិកនៃគណៈចង្អុលការ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ត្រឿងហ្វាប៊ិញ បានប្រគល់ភារកិច្ចរៀបចំផ្សព្វផ្សាយអនុវត្តជាបន្ទាន់ឱ្យមានប្រសិទ្ធភាពរាល់ភារកិច្ចបានប្រគល់ បង្កើនកិច្ចសហការជាមួយគណៈកម្មាធិការជនជាតិ - ស្ថាប័នអធិបតី សម្របសម្រួលកម្មវិធីគោលដៅជាតិក្នុងការធ្វើសេនាធិការ និងស្នើឡើងពីគោលនយោបាយនានា លិខិតណែនាំអនុវត្តនូវកម្មវិធី។
បើតាមគណៈកម្មាធិការជនជាតិ ខ្លឹមសារសំខាន់នៃកម្មវិធីរួមមាន ១០ គម្រោងជាសមាសភាពដូច៖ ដោះស្រាយស្ថានភាពខ្វះដីសង់ផ្ទះ ដីបង្កបង្កើនផល ទឹកប្រើប្រាស់; គម្រោងអភិវឌ្ឍ រៀបចំចាត់ចែង លំនឹងប្រជាជនកន្លែងដែលចាំបាច់; អភិវឌ្ឍផលិតកម្ម កសិ-រុក្ខកម្ម ពង្រីកសក្តានុភាព ឧត្តមភាពនៃតំបន់នីមួយៗ ដើម្បីផលិតមុខទំនិញតាមសង្វាក់នៃតម្លៃ; វិនិយោគហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់ សម្រាប់បម្រើការបង្កបង្កើនផល និងជីវភាពប្រជាជន; អភិវឌ្ឍអប់រំបណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្ស; អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនរួមជាតិ; គិតគូរសុខភាពប្រជាជន លើកកម្ពស់កាយសម្បទា មាឌកម្ពស់ បង្ការប្រឆាំងខ្វះអាហារូបត្ថម្ភលើកុមារ; អនុវត្តសមភាពយេនឌ័រនិងរាល់បញ្ហាចាំបាច់ចំពោះនារីនិងកុមារ; វិនិយោគបង្កើតមុខរបររកស៊ីដោយចីរភាព; ប្រព័ន្ធផ្សព្វផ្សាយ ចលនាក្នុងតំបន់ជនជាតិភាគតិច ពិនិត្យនិងវាយតម្លៃការរៀបចំអនុវត្ត។
គោលដៅនៃកម្មវិធីគឺកាត់បន្ថយបន្តិចម្តងៗគម្លាតអំពីការរស់នៅ ប្រាក់ចំណូលក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ប្រៀបធៀបនឹងមធ្យមភាគរួមក្នុងទូទាំងប្រទេស; លុះដល់ឆ្នាំ ២០២៥ កាត់បន្ថយ ៥០% នៃចំនួនឃុំ ភូមិ លំបាកខ្លាំង ដល់ឆ្នាំ ២០៣០ ជាសារវន្តគ្មានឃុំ ភូមិលំបាកខ្លាំងទៀតទេ។ សរុបប្រភពដើមទុនអនុវត្តដំណាក់កាល ២០២១-២០២៥ យ៉ាងហោចណាស់ទឹកប្រាក់ចំនួន ១៤៧.០៥២ ពាន់លានដុង។ ផ្អែកលើលទ្ធផលអនុវត្តដំណាក់កាល ១ រដ្ឋាភិបាលស្នើឡើងរដ្ឋសភាធ្វើការសម្រេចពីប្រភពកម្លាំង អនុវត្តកម្មវិធីដំណាក់កាល ២០២៦ -២០៣០ ៕
យោង៖ baodantoc.vn- ប្រែសម្រួល៖ លីសៀ