គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបធ្វើពិធីជូនលិខិតសរសើររបស់លោកប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ង្វៀងស្វឹងភុក និងប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ដល់លោកតាត្រឹងកាង នៅឃុំភូតឹម ស្រុកចូវថាញ ដោយមានស្នាដៃរួមចំណែកក្នុងការងារសប្បុរសធម៌សង្គម។
អ្នកស្រី ហ្វិញធីយីមង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនលិខិតសរសើររបស់ប្រធានរដ្ឋដល់លោកតាត្រឹងកាង។
ឆ្នាំនេះ លោកតាត្រឹងកាង មានអាយុ ៩៨ ឆ្នាំ។ លោកតា គឺអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ដោយបានចលនាទឹកប្រាក់ជាង ១៧ ពាន់លានដុង និងម្ចាស់ការសហការជាមួយនឹងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម សមាគមកាកបាទក្រហម សមាគមជំរុញការសិក្សានិងរដ្ឋអំណាចភូមិភាគ ជួយផ្ចុងផ្ដើម ឧបត្ថម្ភដល់មនុស្សចាស់អនាថា អ្នកក្រ អ្នកមានជំងឺប្រចាំកាយជួបលំបាក គ្រួសាររងគ្រោះធម្មជាតិ អគ្គិភ័យ សិស្សក្រីក្រសង្វាតរៀនសូត្រ សរុបជាង ៤.៥៨២ លើកនាក់។ ពិសេស ជួយដល់គ្រួសារជួបលំបាកជាង ២.០០០ គ្រួសារ និងមនុស្សវ័យចាស់បកភ្នែកចំនួន ៥០០ នាក់ ចិញ្ចឹមមនុស្សចាស់អនាថា ជាង ១០០ នាក់ ព្រមជាមួយនឹងទង្វើប្រកបដោយអត្ថន័យជាច្រើនទៀត។
ក្នុងលិខិត លោកប្រធានរដ្ឋបានបញ្ជាក់ទង្វើរបស់លោកតា ត្រឹងកាង តំណាងឱ្យទង្វើល្អរាប់មិនអស់របស់មនុស្សវ័យចាស់ទូទាំងប្រទេស។ ផ្ដើមពីនោះ រួមចំណែកពង្រឹងមាំផែនមហាសាមគ្គីទូទាំងជនជាតិ ធ្វើឱ្យកាន់តែល្អប្រសើរជាងទៀតនូវរូបភាពមនុស្សវ័យចាស់វៀតណាម ជាគំរូល្អសម្រាប់ជំនាន់ក្រោយ រៀនសូត្រយកតម្រាប់តាម៕
លីធាន - ថាច់ធី