ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/06/2021 - 09:06

សម្ពោធ​សំ​ណង់​រឹតបន្តឹង​ចំ​ណង​មិត្ត​ភាព​វៀត​ណាម - កម្ពុជា​

(Chinhphu.vn) - ខេត្ត​ប៊ិញ​ភឿក ទើប​ធ្វើ​ពិធី​សម្ពោធ​យ៉ាង​មហោ​ឡា​រិក​បណ្ដុំ​សំ​ណង់​អនុស្សាវ​រីយ៍​នៃ​ដំ​ណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្រ្គោះ​ជាតិ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ហ៊ុន​សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នៅ​ភូមិ​ថាញតី ឃុំ​ឡុក​តឹង​ ស្រុក​ឡុក​និញ ។​

 ​ ឧត្តម​សេនីយ៍​ឯក​ប​ម្រុង ផាង​វ៉ាន់​យ៉ាង​ និង​សម្តេច​ពិជ័យ​សេនា​ ទៀ​បាញ់​ រួម​ជា​មួយ​តំ​ណាង​ទាំង​ឡាយ​កាត់​ខ្សែ​បូសម្ពោធ​បណ្ដុំ​សំ​ណង់​។

មុន​នេះ​ ៤៤ ឆ្នាំ​ ថ្ងៃ​ទី ២០ ខែ​មិថុនា​ ឆ្នាំ​ ១៩៧៧ វរសេនីយ៍​ទោ ហ៊ុន​សែន​ ប្រ​ធាន​កង​វរៈ​សេនា​ធំ​ តំ​បន់​ ២១ ភូមិ​ភាគ​បូពា៌​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ (សព្វ​ថ្ងៃ​ជា​ប្រ​ធាន​គណៈ​បក្ស​ប្រ​ជា​ជន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​) ព្រម​ជា​មួយ​នឹង​សហ​ការី​ ក្រោយ​ពី​ឆ្លង​ផុត​ព្រំ​ដែន​កម្ពុជា​ - វៀត​ណាម ក៏​បាន​សម្រេច​ចិត្ត​ស្វែង​រក​ការ​ជំ​នួយ​សង្រ្គោ​ះពី​វៀត​ណាម ដើម្បី​ផ្ដួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ពត នាំ​មក​សន្តិ​ភាព​ជូន​ប្រ​ទេស​កម្ពុជា​។​

ជា​មួយ​នឹង​ការ​ជួយ​ឧបត្ថម្ភ​របស់​បក្ស​ រដ្ឋ​និង​ប្រ​ជា​ជន​វៀត​ណាម លោក​ហ៊ុន​សែន​ និង​សហ​កា​រី​ ជា​ជំ​ហាន​ៗ​ក៏​បង្កើត​បាន​រណសិរ្ស​សាម​គ្គី​សង្រ្គោះជាតិ​កម្ពុជា​ ព្រម​ជា​មួយ​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម បាន​ផ្ដួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ប៉ុល​ពត នៅ​ថ្ងៃ​ទី ៧ ខែ​មក​រា ឆ្នាំ​ ១៩៧៩ សង្រ្គោះ​ប្រ​ជា​ជន​កម្ពុជា​រាប់​លាន​នាក់ រួច​ផុត​ពី​គ្រោះ​មហន្ត​រាយ​ប្រ​ល័យ​ពូជ​សាសន៍​ ។​ល។​ ដើម្បី​ចង​ចាំ​ព្រឹត្តិ​ការណ៍​នេះ​ ថ្នាក់​ដឹក​នាំ​រដ្ឋ​នៃ​ប្រ​ទេស​ទាំង​ពី​រវៀត​ណាម​និង​កម្ពុជា​ បាន​ប្រ​គល់​ខេត្ត​ប៊ិញ​ភឿក​កសាង​ “បណ្ដុំ​សំ​ណង់​អនុស្សាវ​រីយ៍​នៃ​ដំ​ណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្រ្គោះ​ជាតិ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតីតេ​ជោ​ហ៊ុន​សែន​” នៅ​ខេត្ត​ប៊ិញ​ភឿក។​

បណ្ដុំ​សំ​ណង់​បាន​ផ្ដើម​កសាង​នៅ​ថ្ងៃ​ទី ៨ ខែ​ឧសភា​ ឆ្នាំ​ ២០២១ រួម​មាន​ផ្នែក​សំ​ណង់​ដូច​ជា​៖ ផ្ទាំង​សិលា​រំលឹក​អនុស្សាវ​រីយ៍​នៅ​ទីតាំង​សំ​ចត​ X១៦ កន្លែង​លាក់​គ្រឿង​អា​វុធ​ កន្លែង​ជួប​ជា​មួយ​កង​ទ័ព​និង​ប្រ​ជា​ជន​វៀត​ណាម។​ អា​គារ​ដាក់​តាំង​ពិ​ព័រណ៍​រូប​ភាព​ វត្ថុ​តាំង​ពាក់​ព័ន្ធ​ដំ​ណើរ​ឆ្ពោះ​ទៅ​រក​ការ​សង្រ្គោះជាតិ​របស់​នា​យក​រដ្ឋ​មន្រ្តី​ ហ៊ុន​សែន​។​ល។​ នៅ​ពេល​ដាក់​ឱ្យ​ដំ​ណើរ​ការ​ បណ្ដុំ​សំ​ណង់​នេះ​គឺជា​កន្លែង​ទស្សនា​កម្សាន្ត​ ស្វែង​យល់​ពី​ប្រ​វត្តិ​សាស្រ្ត​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​អប់​រំដល់​យុវ​ជន​ជំ​នាន់​ក្រោយ​និង​ប្រ​ជា​ជន​កម្ពុជា​ យល់​កាន់​តែ​ច្បាស់​អំ​ពី​ស្នា​ដៃ​របស់​បុព្វ​បុរស​ក្នុង​ដំ​ណើរ​ការ​ស្វែង​រក​មាគ៌ា​សង្រ្គោះ​ជាតិ​ ផ្តួល​រំលំ​របប​ប្រ​ល័យ​ពូជ​សាសន៍​ ប៉ុល​ពត ក៏​ដូច​ជា​ស្មារតី​ អន្តរ​ជាតិ​ដ៏​ឧត្តុង្គ​ឧត្តម​របស់​បក្ស​ រដ្ឋ​ និង​ប្រ​ជា​ជន​វៀត​ណាម។​  នេះ​ជា​ចំ​ណុច​សំ​ខាន់​នៃ​ប្រ​វត្តិ​សាស្រ្ត​ រួម​ចំ​ណែក​រឹត​បន្តឹង​ ចំ​ណង​សាម​គ្គី​ មិត្ត​ភាព​ សហ​ប្រតិ​បត្តិ​ការ​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៃ​ប្រ​ទេស​ទាំង​ពីរ​និយាយ​រួម​ ខេត្ត​ប៊ិញ​ភឿក​និង​បណ្តា​ខេត្ត​នា​នា​នៅ​ជាប់​ព្រំ​ដែន​របស់​កម្ពុជា​និយាយ​ដោយ​ឡែក​៕​

ចែករំលែកអត្ថបទ