កីឡា - ទេសចរណ៍ ទេសចរណ៍

07/06/2021 - 16:53

មក​កាន់​តំ​បន់​ឈូក​ក្រ​ហម​

ដុង​ថាប ជា​គោល​ដៅ​ទេស​ចរណ៍​ដ៏​ទាក់​ទាញ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​ស្វែង​យល់​ពី​សម្រស់​ធម្ម​ជាតិ​ ក្នុង​នោះ​ មាន​ឧទ្យាន​ជាតិ​ត្រាម​ចីម មណ្ឌល​កេរ​ដំ​ណែល​ហ្គថាប បឹង​ឈូក​ថាប​ម៉ើុយ ភូមិ​របរ​ដាំ​ផ្កា​តឹង​ក្វីដុង​។​ល។​

  នៅ​សង​ខាង​ផ្លូវ​ភូមិ​របរ​ដាំ​ផ្កា​តឹង​ក្វី​ដុង​ មាន​ដាក់​លក់​ផ្កា​គ្រប់​ប្រ​ភេទ​។​   រូប​ថត​៖ លី​យ៉ាង​

ចាស់ៗ​នៅ​ដុង​ថាប​បាន​ប្រាប់​ថា​រដូវ​ “ឈូក​ក្រ​ហម​” ចាប់​ផ្តើម​ពេល​ផ្កា​ឈូក​រីក​ស្គុស​ស្គាយ​ក្នុង​បឹង​ដ៏​ធំ​ល្វឹង​ល្វើយ​។​ ភាគ​ច្រើន​ផ្កា​ឈូក​នៅ​ដុង​ថាប​មាន​ពណ៌​ក្រ​ហម​ ម៉្លោះ​ហើយ​ដុង​ថាប​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា​ភូមិ​ភាគ​ “ឈូក​ក្រ​ហម​”។​ ភ្ញៀវ​ទេស​ចរ​ មិន​អាច​ស្មាន​បាន​ថា​ រដូវ​ផ្កា​ឈូក​រីក​ស្គុស​ស្គាយ​មាន​សម្រស់​ស្អាត​យ៉ាង​ណា​នោះ​ទេ​ បើ​សិន​ជា​មិន​បាន​មក​ដល់​បឹង​ឈូក​ថាប ម៉ើុយ។​ សម្រស់​ផ្កា​ឈូក​រីក​ស្គុស​ស្គាយ​ពេញ​បឹង​សម្លឹង​មើល​ផុត​កន្ទុយ​ភ្នែក​។​ សម្រាប់​ភ្ញៀវ​ទេស​ចរ​ចូល​ចិត្ត​ថត​រូប​ អញ្ជើញ​មក​នា​រដូវ​ផ្កា​ឈូក​រីក​នឹង​ផ្តិត​បាន​រូប​ភាព​ដ៏​ស្អាត​គួរ​ជា​ទី​គាប់​ចិត្ត​។​

  ជាល​ផ្កា​ត្រៀម​បម្រុង​នាំ​ចេញ​ទៅ​លក់​។​ រូប​ថត​៖ លីយ៉ាង​

បើ​សិន​ជា​មាន​ឱកាស​មក​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​ត្រាម​ចីម ភ្ញៀវ​ទេស​ចរ​អាច​ឆៀង​ចូល​ស្រុក​កាវ​ឡាញ់​ ដើម្បី​ស្វែង​យល់​មណ្ឌល​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ស៊ាវ​ឃ្វិច​។​ កន្លែង​នេះ​នៅ​អភិរក្ស​ព្រៃ​ស្មាច់​ធម្ម​ជាតិ​ចំ​នួន​ ២០ ហិក​តា​ ក្នុង​ចំ​ណោម​ផ្ទៃ​ដី​ ៥០ ហិក​តា​របស់​មណ្ឌល​កេរ​ដំ​ណែល។​ នៅ​ត្រាម​ចីម ភ្ញៀវ​ទេស​ចរ​ធ្វើ​ដំ​ណើរ​ដោយ​កប៉ាល់​ដើម្បី​ស្រូប​ខ្យល់​អា​កាស​ដ៏​បរិសុទ្ធ​លម្ហែ​អា​រម្មណ៍ជា​មួយ​នឹង​សម្រស់​ធម្ម​ជាតិ​ព្រៃ​ស្មាច់​។​ រីឯ​នៅ​ស៊ាវ​ឃ្វិច​ ភ្ញៀវ​ទេស​ចរ​អង្គុយ​ទូក​លម្ហែ​អា​រម្មណ៍​ក្រោម​ម្លប់​ក្រ​អូប​ក្លិន​ផ្កា​ស្មាច់​។​

អង្គុយ​លើ​ផ្ទះ​រត ពិសា​ត្រី​ផ្ទក់​ស្រែ​ចំ​ហុយ​ត្រួយ​ឃ្លោក​វេច​ស្លឹក​ឈូក​ខ្ចី​និង​ញាំុ​កំ​ពឺស​ផ្កា​ស្នោ​រស​ជាតិ​ឆ្ងាញ់​ពិសា​។​ រូប​ថត​៖ លីយ៉ាង​

ចម្ការ​ល្មើ​នៅ​ដុង​ថាប។​ រូប​ថត​៖វ៉ាន់​កុង​

មក​ដល់​ដុង​ថាប បើ​មិន​បាន​ឆៀង​ចូល​កម្សាន្ត​ សួន​ផ្កា​នៅ​ភូមិ​របរ​តឹង​ក្វី​ដុង​ ប្រា​កដ​ជា​ស្តាយ​ក្រោយ​។​ ភ្ញៀវ​ទេស​ចរ​ចង់​គយ​គន់​ផ្កា​ មិន​ចាំ​បាច់​រង់​ចាំ​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​នោះ​ទេ​ នៅ​ទីនោះ​ ប្រ​ជា​ជន​ដាំ​ផ្កា​ទាំង​ប្រាំង​វស្សា​នាំ​ទៅ​លក់​នៅ​គ្រប់​កន្លែង​ ម៉្លោះ​ហើយ​ពេល​ណា​ភូមិ​របរ​ក៏​មាន​ផ្កា​ទាំង​អស់​។​ ពិសេស​ បើ​សិន​មក​ដល់​តឹង​ក្វី​ដុង​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ភ្ញៀវ​ទេស​ចរ​អាច​នឹង​ដើរ​កម្សាន្ត​ចម្ការ​ល្មើ​បេះ​ផ្លែ​ទុំ​ ភ្លក់​រសជាតិ​ផ្លែ​ល្មើ​ដ៏​ឆ្ងាញ់​ពិសា​។​ 

ដំ​ណើរ​កម្សាន្ត​នៅ​ដុង​ថាប ភ្ញៀវ​ទេស​ចរ​កុំ​ភ្លេច​ឆៀងចូល​ភ្លក់​រស​ជាតិ​គុយ​ទាវ​សា​ឌ៊ាក និង​នំចាក់​អំ​បែង​កាវ​ឡាញ់​។​ល។​ ពិសេស​គឺម្ហូប​ត្រី​ផ្ទក់​ដុត​វេច​ស្លឹក​ឈូក​ខ្ចី​ ជ្រ​លក់​ទឹក​គ្រឿង​។​ មក​កាន់​ដុង​ថាប​នៅ​រដូវ​ទឹក​ជំ​នន់​ ភ្ញៀវ​ទេស​ចរ​នៅ​ទាំង​បាន​ភ្លក់​មុខ​ម្ហូប​ដែល​ច្នៃ​ពី​ត្រី​លេញ​ ក្នុង​នោះ​ មាន​ម្ហូប​ត្រី​លេញ​ស្ល​ម្ជូរ​ ផ្កា​ស្នោ​រស​ជាតិ​ឆ្ងាញ់​ពិសា​ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​មិន​អាច​បំ​ភ្លេច​បាន​៕​

                                     ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ដុង​ថាប