ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/06/2021 - 16:53

នា​យក​រដ្ឋ​មន្រ្តី​ ចង្អុល​ការ​ផ្តុំ​កម្លាំង​វាយ​សម្រុក​ទូទៅ​ឆាប់​រហ័ស​ដើម្បី​ទប់​ស្កាត់​ជំ​ងឺ​ COVID-១៩

(Chinhphu.vn) - តាំង​ស្មារតី​មិន​ងាក​រេ “ប្រ​ឆាំង​ជំ​ងឺ​ដូច​ប្រ​ឆាំង​សត្រូវ​” ផ្តុំ​កម្លាំង​វាយ​សម្រុក​ទូទៅ​រហ័ស​ ដើម្បី​ទប់​ស្កាត់​ ច្រាន​ថយ​ការ​ឆ្លង​រាល​ដាល​នៃ​ជំ​ងឺ​ COVID-១៩ ឆាប់​បង្រ្កាប​បាន​រោគ​លំ​នឹង​ស្ថាន​ភាព​និង​ស្តារ​ផលិត​កម្ម​និង​ធ្វើ​អា​ជីវ​កម្ម​ឡើង​វិញ​ ។​ នោះ​គឺខ្លឹម​សារ​ក្នុង​សេច​ក្តី​ប្រ​កាស​បញ្ជាក់​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផាម​មិញ​ជិញ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អនឡាញ​ទូទាំង​ប្រ​ទេស​ ស្ដី​ពី​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ COVID-១៩។​

 នា​យក​រដ្ឋ​មន្រ្តី​ផាម​មិញ​ជិញ មាន​ប្រ​សាសន៍​សរុប​សេច​ក្តី​ក្នុង​កិច្ច​ប្រ​ជុំ​។​

រូប​ថត​៖ យឿង​យ៉ាង​ (TTXVN)

នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​ដាក់​ចេញ​ទិស​ដៅ​៖ ទុក​ផល​ប្រ​យោជន៍​ជាតិ​ជន​ជាតិ​ គិត​គូរ​ថែទាំ​និង​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន​ធំ​ជាង​អ្វី​ៗ​ទាំង​អស់​។​ល។​ ផ្តុំ​កម្លាំង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​រាល​ដាល​ ប៉ុន្តែ​ត្រូវ​តែដឹក​នាំ ចង្អុល​ការ​និង​ជំ​រុញ​មាំ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ធានា​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ អនុវត្ត​ល្អ​ការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព​ និង​ភាព​សុខ​សាន្ត​របស់​ប្រ​ជា​ជន​។​ រៀប​ចំ​ជោគ​ជ័យ​បូក​សរុប​ការ​សិក្សា​ឆ្នាំ​ ២០២០-២០២១ និង​ត្រៀម​បម្រុង​ល្អ​បំ​ផុត​សម្រាប់​ឆ្នាំ​សិក្សា​ ២០២១-២០២២។​

 អំ​ពី​ភារ​កិច្ច​វិធាន​ការ​សំ​ខាន់​ៗ​នៅ​ពេល​ខាង​មុខ​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​សំ​ណូម​ពរ​ក្នុង​ការ​ងារ​ដឹក​នាំ ចង្អុល​ការ​ត្រូវ​ច្បាម​ស្ថាន​ភាព​ជាក់​ស្តែង​ ឆាប់​រហ័ស​ទាន់​ពេល​ លើក​ឡើង​សេច​ក្តី​សម្រេច​ចិត្ត​ វិធាន​ការ​ជាក់​ស្តែង​សម​ស្រប​ ប្រ​សិទ្ធ​ភាព​ក្នុង​ការ​រៀប​ចំ​អនុវត្ត​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​។​ ស្វិត​ស្វាញ​ជាង​ទៀត​ក្នុង​ការ​ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​ចាក់​វ៉ាក់​សាំង​ទូទៅ​គ្រប់​សព្វ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ជំ​រុញ​ល្បឿន​ខិត​ជិត​ប្រ​ភព​ផ្គត់​ផ្គង់​វ៉ាក់​សាំង​សម្បូរ​បែប​ តាម​រយៈ​វិធាន​ការ​ទំ​នាក់​ទំ​នង​កិច្ច​ការ​បរទេស​ សេដ្ឋ​កិច្ច​មហា​ជន​ និង​វិធាន​ការ​ពិសេស​ផ្សេង​ៗ​ទៀត​។​ល។​ ផ្តោត​លើ​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ពី​ចម្ងាយ​ ឱ្យ​បាន​រហ័ស​ ឱ្យ​បាន​មុន​ពេល​កើត​ជំ​ងឺ​រាល​ដាល​ ធានា​ទិស​ស្លោក “សារ​៥k + វ៉ាក់សាំង​” និង​ខ្នះ​ខ្នែង​សិក្សា​ស្រាវ​ជ្រាវ​ អនុវត្ត​បច្ចេក​វិទ្យា​ចាំ​បាច់​ក្នុង​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺរាល​ដាល​។​ បញ្រ្ជាប​សតិ​អា​រម្មណ៍​យ៉ាង​ម៉ឺង​ម៉ាត់ ម្ចាស់​ការ​បង្ការ​ជំ​ងឺ​ ខ្នះ​ខ្នែង​ ឆាប់​រក​គំ​ហើញ នាំទៅ​ធ្វើ​ចត្តា​ឡី​ស័ក​ជា​បន្ទាន់​ព្យា​បាល​ដោយ​ប្រ​សិទ្ធ​ភាព​ ឆាប់​លំ​នឹង​ស្ថាន​ភាព​។​ ត្រួត​ពិនិត្យ​ហ្មត់​ចត់​សកម្ម​ភាព​ឆ្លង​ដែន​ ពិសេស​គឺទប់ស្កាត់​ រក​គំ​ហើញ វិនិច្ឆ័យ​ម៉ឺង​ម៉ាត់​រាល់​ករណី​ឆ្លង​ដែន​ខុស​ច្បាប់​ ស្នាក់​នៅ​ខុស​ច្បាប់​ ។​ល។​ គណៈ​គ្រប់​គ្រង​មណ្ឌល​ឧស្សាហ​កម្ម​ មណ្ឌល​សេដ្ឋ​កិច្ច​ មណ្ឌល​កែ​ច្នៃ​ផលិត អា​ជីវ​កម្ម​ ត្រូវ​តែ​ផ្តុំ​កម្លាំង​ការ​ពារ​សុខ​ភាព​ឱ្យ​កម្ម​ករ​ និយោ​ជិត​ ធានា​ប្រ​យោជន៍​សម​ស្រប​រវាង​និយោ​ជិត​ អា​ជីវ​កម្ម​រដ្ឋ​ និង​ចែក​រំ​លែក​ទុក្ខ​លំ​បាក​រួម។​ល។​

នា​យក​រដ្ឋ​មន្រ្តី​សំ​ណូម​ពរ​គ្រប់​ក្រ​សួង​ ស្ថាប័នសមត្ថ​កិច្ច​ គប្បី​ដោះ​ស្រាយ​ទុក្ខ​លំ​បាក​ជូន​ភូមិ​ភាគ​ឱ្យ​បាន​ទាន់​ពេល​ ពិសេស​គឺភូមិ​ភាគ​សំ​ខាន់​ៗ​ជា​មួយ​ ទិស​ស្លោក “៣កុំ​៖ កុំ​និយាយ​ថា​ខ្វះ​ថវិកា​ មធ្យោ​បាយ​ សម្ភារៈ បរិក្ខារ​ពេទ្យ​ ផលិត​ផល​ជីវ​សាស្រ្ត​; កុំ​និយាយ​ថា​ខ្វះ​គ្រូ​ពេទ្យ​; កុំ​និយាយ​ថា​ខ្វះ​បទ​បញ្ញត្តិ​ និង​យន្ត​ការ​គោល​នយោ​បាយ​” ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ដើម្បី​ធានា​សម្រេច​ភារ​កិច្ច​ ទិស​ដៅ​អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ​ ២០២១ រាយ​ការណ៍​ជា​បន្ទាន់​ជូន​រដ្ឋា​ភិបាល​ នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ អំ​ពី​បញ្ហា​ហួស​ពី​សមត្ថ​កិច្ច​។​ ភូមិ​ភាគ​នា​នា​គប្បី​ម្ចាស់​ការ​មាន​គំ​និត​ ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​រាល់​វិធាន​ការ​ ដើម្បី​លំ​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ ដោយ​មិន​ធ្វើ​ឱ្យ​ដាច់​ខ្សែ​សង្វាក់ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ ពិសេស​គឺនៅ​តាម​មណ្ឌល​ឧស្សា​ហកម្ម​ មណ្ឌល​កែ​ច្នៃ​នាំ​ចេញ​មូល​ដ្ឋាន​សេវា​កម្ម​និង​សកម្ម​ភាព​ដែល​ពាក់​ព័ន្ធ​ដល់​របរ​រក​ស៊ី​របស់​ប្រ​ជា​ជន​៕​

                                           ប្រែសម្រួល​៖ មុនី​

ចែករំលែកអត្ថបទ