01/06/2021 - 08:32

វត្ត​ស្លាប៉ាង​នៅ​ដូង​ចូវ​

វត្ត​ស្លា​ប៉ាង​ នៅ​ភូមិ​ស្លា​ប៉ាង​ ឃុំ​ដូង​ចូវ​ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ​ ជា​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​មួយ​ដែល​មាន​ប្រ​វេណី​បដិវត្តន៍​ដ៏​ក្រាស់​ក្រែល​នៅ​ខេត្ត​ត្រា​វិញ​។​

ព្រះ​វិហារ​វត្ត​ស្លា​ប៉ាង​ កន្លែង​ចិញ្ចឹម​លាក់​បំ​ពួន​កម្មា​ភិបាល​បដិវត្តន៍។​

ក្នុង​សម័យ​តស៊ូ​ទាំង​ពីរ​លើក​ប្រ​ឆាំង​បា​រាំង​និង​អា​មេរិក​ រំដោះ​ទឹក​ដី​របស់​ប្រ​ជា​ជាតិ​ វត្ត​ស្លា​ប៉ាង​គឺជា​មូល​ដ្ឋាន​សម្ងាត់ និង​ជាកន្លែង​ចិញ្ចឹម​លាក់​បំ​ពួន​យុទ្ធ​ជន​បដិវត្តន៍​ស្មោះ​ត្រង់​។​ ដោយ​ការ​រួម​ចំ​ណែក​ដ៏​ឧត្តុង្គ​ឧត្តម​ទាំង​នោះ​ ក៏​បាន​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​ទទួល​ស្គាល់​វត្ត​ស្លាប៉ាង​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ ថ្នាក់​ខេត្ត​នៅ​ឆ្នាំ​ ២០២០។​

វត្ត​ស្លា​ប៉ាង​ កសាង​នៅ​ឆ្នាំ​ ១៨៥៦ ដោយ​ស្នា​ព្រះ​ហស្ដ​ព្រះ​ចៅ​អធិ​ការ​ថាច់​ម៉ី។​ វត្ត​បាន​ឆ្លង​កាត់​ព្រះ​ចៅ​អធិ​ការ​ ៦ ជំ​នាន់​ និង​ត្រូវ​បាន​ជួស​ជុល​ កសាង​ច្រើន​លើក​ច្រើន​សា។​ ជា​វត្ត​មួយ​មាន​ប្រ​វេណី​បដិវត្តន៍ ម្ល៉ោះ​ហើយ​ ក្រោយ​ពី​ថ្ងៃ​ភាគ​ខាង​ត្បូង​បាន​រំដោះ​ទាំង​ស្រុង​ ឯក​ភាព​ទឹក​ដី​ ព្រះ​សង្ឃ​ក្នុង​វត្ត​បន្ត​ការ​រួម​ចំ​ណែក​កសាង​ អភិរក្ស​អត្ត​សញ្ញាណ​វប្បធម៌​ប្រ​វេណី​រៀង​រហូត​មក​។​ ទន្ទឹម​នឹង​នោះ​ អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ជា​និច្ច។​ ម្យ៉ាង​ទៀត​ គណៈ​កម្ម​ការ​វត្ត​តែង​ពុះ​ពារ ឆ្លង​កាត់​ការ​លំ​បាក​ សម្រេច​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន​។​ ព្រម​ជា​មួយ​នោះ​ វត្ត​ថែម​ទាំង​សហ​កា​រល្អ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ រៀង​រាល់​ឆ្នាំ​តែង​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​និង​ថ្នាក់​ពុទ្ធិ​កសិក្សា​ ដោយ​មាន​ព្រះ​សង្ឃ​និង​សិស្សា​នុសិស្ស​មក​រៀន​ជាង​ ១០០ អង្គ​និង​នាក់។​ ក្រៅ​ពី​នេះ​ វត្ត​នៅ​ទាំង​ពង្រីក​ល្អ​នូវ​ស្មារតី​ សាមគ្គី​រវាង​អ្នក​កាន់​សាសនា​និង​អ្នក​មិន​កាន់​សាសនា​ រវាង​បណ្តា​ជន​ជាតិ​កិញ-ខ្មែរ​-ចិន​នៅ​លើ​ភូមិ​សាស្រ្ត​ទៀត​ផង​។​

លោក​ថាច់​ភូ សមា​ជិក​គណៈ​កម្ម​ការ​វត្ត​ស្លា​ប៉ាង​ ឱ្យ​ដឹង​៖ “រយៈ​ពេល​កន្លង​ ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​ស្លា​ប៉ាង​ តែង​ផ្សព្វ​ផ្សាយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ពង្រីក​ល្អ​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ ជឿជាក់​ទៅ​លើ​ការ​ដឹក​នាំរបស់​បក្ស​ និង​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​។​ ទន្ទឹម​នឹង​នោះ​ ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​ កុំ​ជឿ​តាម​ពាក្យ​ឃោ​សនា​អកុសល​របស់​ជន​ទុច្ច​រិត​ និង​ឧបាយ​កល​របស់​អា​នុភាព​អមិត្ត​ ។​ល។​”។​

លោក​ត្រឹង​វ៉ាន់​ក្វឹង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដូង​ចូវ​ ឱ្យ​ដឹង​៖ “វត្ត​ស្លា​ប៉ាង​ ជា​និច្ច​កាល​ជា​ទង់​នាំ​មុខ​រាល់​ការ​ចលនា​បដិវត្តន៍​នៅ​ភូមិ​ភាគ​ សកម្ម​រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ និង​កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​

                               សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ