អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ វ៉ូវចៀងថាំង អបអរសាទរបុណ្យវិសាខបូជានៅសុកត្រាំង
កាលពីថ្ងៃទី ២៦/៥/២០២១ គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ ប្រារព្ធធ្វើបុណ្យវិសាខបូជា ព.ស. ២៥៦៥ គ.ស ២០២១ យ៉ាងមហោឡារិក។
នាយករដ្ឋមន្ត្រី ជូនបាច់ផ្កាអបអរសាទរដល់មន្ត្រីសង្ឃក្រុងកឹងធើ ក្នុងឱកាសបុណ្យវិសាខបូជាព.ស.២៥៦៥ ។ រូបថត៖ VGP/ញឹកបាក់
សមមិត្តថ្នាក់ដឹកនាំក្រុង ចូលរួមបុណ្យវិសាខបូជាឆ្នាំ ២០២១ ។ រូបថត៖ ង៉ុកក្វៀន
អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ វ៉ូវចៀងថាំង ប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍យឿងញើុង។
នៅក្នុងពិធីនេះ ព្រះឧបជ្ឈាយ៍ ដាវញឺ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាក្រុងកឹងធើ បានអាននូវសារបុណ្យវិសាខបូជា ព.ស.២៥៦៥ របស់អគ្គមហាសង្ឃាធិបតីសមាគមពុទ្ធសាសនាវៀតណាម លើកឡើងពីផលប៉ះពាល់នៃជំងឺ COVID-១៩ សង្ឃឹមថា មនុស្សគ្រប់រូបនឹងលើកកម្ពស់ស្មារតីស្រុះស្រួលគ្នា សាមគ្គីគ្នា ព្រួតដៃជាមួយនឹងរដ្ឋាភិបាល និងទូទាំងសង្គមជម្នះជំងឺឆ្លងរាលដាលដ៏កាចសាហាវនេះ លំនឹងជីវភាពនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ព្រះតេជព្រះគុណ ថិតប៊ិញតឹម សមាជិកក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានប្រចាំការនៃគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ អានសុន្ទរកថា បុណ្យវិសាខ បូជារបស់ព្រះឧបជ្ឈាយ៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម។
មុននោះ នៅវត្តមុនីរង្សីក្រុងកឹងធើ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ក៏បានអញ្ជើញមកសួរសុខទុក្ខ និងអបអរសាទរដល់គណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ ស្របក្នុងឱកាសបុណ្យវិសាខបូជា។ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ព្រមជាមួយនឹងថ្នាក់ដឹកនាំភូមិភាគនានា បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរបុណ្យវិសាខបូជា ដល់ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទនៅគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុង និងនៅតាមវត្តអារាមមួយចំនួនលើភូមិសាស្រ្តក្រុងកឹងធើ។
នៅនឹងកន្លែងអញ្ជើញទៅដល់នោះ សមមិត្តថ្នាក់ដឹកនាំបានអបអរសាទរដល់ព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទក្រុងកឹងធើ ប្រារព្ធបុណ្យវិសាខបូជា ប្រកបដោយសុខភាពល្អ បរិបូរ សប្បាយរីករាយ សុខកាយសប្បាយចិត្ត ការងារពុទ្ធសាសនាប្រកបដោយជោគជ័យល្អប្រសើរ។ ទន្ទឹមនឹងនោះ រំពឹងថានៅពេលខាងមុខ ព្រះសង្ឃ ដូនជី នឹងបន្តណែនាំពុទ្ធបរិស័ទពង្រីកប្រវេណីស្នេហាជាតិ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អនុវត្តល្អនូវវិធានការបង្ការប្រឆាំងជំងឺ COVID-១៩ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សាមគ្គីគ្នារួមជាមួយនឹងប្រជាជនគ្រប់ជាន់ស្រទាប់ បញ្ចេញកម្លាំងកសាងក្រុងកឹងធើ និងប្រទេសជាតិឱ្យកាន់តែជឿនលឿននិងសម្បូរសប្បាយ ។
ស្របក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ ២០២១ - ពុទ្ធសករាជ ២៥៦៥ អនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ វ៉ូវចៀងថាំង ជាមួយគណៈប្រតិភូបានអញ្ជើញមកសួរសុខទុក្ខ ព្រះឧបជ្ឈាយ៍ យឿងញើុង អនុប្រធានគណៈសង្ឃាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តចន្ទសោភ័ណ ព្រែកអណ្ដើក ឃុំថាញភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង។
អនុរដ្ឋមន្រ្តី វ៉ូវចៀងថាំង បានសាកសួរសុខទុក្ខព្រះឧបជ្ឈាយ៍ យឿងញើុង យ៉ាងកក់ក្តៅជាទីបំផុត និងកត់សម្គាល់នូវការរួមចំណែកដ៏ធំធេងរបស់ព្រះឧបជ្ឈាយ៍ ក្នុងការអភិវឌ្ឍសមាគមពុទ្ធសាសនាវៀតណាម និយាយរួម សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំងនិយាយដោយឡែក។ ព្រមជាមួយនោះ សមមិត្ត សង្ឃឹមថា ក្រោមការដឹកនាំរបស់ព្រះឧបជ្ឈាយ៍ មាមីងពុទ្ធបរិស័ទខ្មែរតែងសាមគ្គី បង្កើនការគោរពប្រតិបត្តិសាសនា រួមកម្លាំងជាមួយនឹងរដ្ឋអំណាចភូមិភាគ កសាងភូមិស្រុក ប្រទេសជាតិកាន់តែសម្បូររុងរឿង។
ស្របឱកាសនេះ ក្រុមការងារក៏បានអញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរបុណ្យវិសាខបូជា នៅវិទ្យាស្ថាន សមាធិទ្រុកឡឹមសុកត្រាំង៕
ង៉ុកក្វៀង - យ្វីអាញ់ - វិមាន - ថាច់ធី