ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2021 - 07:56

ខេត្ត​បាក​លីវ​ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​សមូហ​ភាព​ បុគ្គល​គំ​រូ​ ក្នុង​ការ​អនុវត្ត​បទ​បញ្ជា​លេខ​ ០៥ របស់​ការិ​យា​ល័យ​នយោ​បាយ​

គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ​ ទើប​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្តោះ​អា​សន្ន​ ៥ ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​ ០៥-CT/TW ចុះ​ថ្ងៃ​ទី ១៥/៥/២០១៦ របស់​ការិ​យាល័យ​នយោ​បាយ​ ស្តីពី​”ជំ​រុញ​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​”។​

ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ផាម​វ៉ាន់​ថេវ ជូន​ប័ណ្ណ​សរ​សើរ​ដល់​បុគ្គ​ល និង​សមូហ​ភាព​ ដែល​មាន​ស្នា​ដៃ​ឆ្នើម​។​

ការ​រៀប​ចំ​រៀន​សូត្រ​ ស្រាវ​ជ្រាវ​ បញ្ជ្រាប​នូវ​បទ​បញ្ជា​លេខ​ ០៥ របស់​ការិ​យាល័យ​នយោ​បាយ​ និង​បទ​បញ្ជា​លេខ​ ០៦ របស់​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ អង្គ​ការ​បក្ស​ ស្ថាប័ន​ និង​អង្គ​ភាព​នា​នា​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្សព្វ​ផ្សាយ​អនុវត្ត​ជា​បន្ត​បន្ទាប់​ ម៉ឺង​ម៉ាត់ ក្លាយ​ជា​របៀប​រៀប​រយ​ និង​កាន់​តែ​លើក​កម្ពស់​គុណ​ភាព​។​ ឆ្លង​តាម​រយៈ​នោះ​ បាន​ប្រ​ទះ​ឃើញ​នូវ​ទម្រង់​បុគ្គល​គំ​រូ​ជា​ច្រើន​មាន​របៀប​ធ្វើ​ល្អ​ៗ​ ទម្រង់​ថ្មី​ៗ​ ច្នៃ​ប្រ​តិដ្ឋ​ ប្រ​សិទ្ធ​ភាព ​និង​ប្រ​កប​ដោយ​ភាព​ជាក់​ស្តែង​ មាន​ប្រ​យោជន៍​ដល់​សង្គម​ ដូច​ជា​៖ ទម្រង់​ “៣ត្រូវ​ ៣គួរ​ និង​៣កុំ​” ទម្រង់​ “ ៤ ត្រឹម​ត្រូវ​ ៥ គប្បី​ និង​ ៣ កៀក​” ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ ។​ល។​ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​ អង្គ​ភាព​នា​នា​ បាន​ផ្សារភ្ជាប់​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ ជាមួយ​នឹង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​មាន​ប្រ​សិទ្ធ​ភាព​ កៀរ​គរ​បាន​ថវិកា​ជាង​ ៥,៥ ពាន់​លាន​ដុង​ ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​រាប់​សិប​ពាន់​ម៉ែ​ត្រការ៉េ​ វិនិ​យោគ​ជួស​ជុល​តុប​តែង​ផ្ទះ​សម្បែង​ បង្ក​ទេស​ភាព​បរិស្ថាន​បៃតង​ ជ្រះ​ស្អាត​។​ល។​ មក​ទល់​ពេល​នេះ​ ខេត្ត​បាន​សម្រេចជោគ​ជ័យ​ភារ​កិច្ច​កសាង​ជន​បទ​ថ្មី​ ដោយ​មាន​អង្គ​ភាព​ថ្នាក់​ស្រុក​ចំ​នួន​ ៧/៧ និង​ឃុំ​ចំ​នួន​ ៤៩/៤៩ ក្នុង​នោះ​ មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ចំ​នួន​ ១៣ និង​ឃុំ​សម្រេច​ជន​បទ​ថ្មី​គំ​រូ​ចំ​នួន​ ២ ។​

ក្នុង​ឱកាស​នេះ​ មាន​សមូហ​ភាព​ចំ​នួន​ ៣៨ បុគ្គល​ចំ​នួន​ ១៤ រូប​ បាន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ស្ងើច​សរ​សើរ​ជូន​ប័ណ្ណ​សរ​សើរ​ អំ​ពី​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ ដំ​ណាក់​កាល​ ២០១៦-២០២១ ៕​

                    លី​ធាន​-វិមាន​

ចែករំលែកអត្ថបទ