សុកត្រាំងមានជនរួមជាតិខ្មែររស់នៅជាង ៣០% នៃចំនួនប្រជាជនសរុប ហើយមានវត្តខ្មែរចំនួន ៩២ វត្ត ត្រូវបានកសាងឡើងយ៉ាងល្អប្រណីត។ គ្រប់វត្តមានស្ថាបត្យកម្មប្រកបដោយលក្ខណៈវប្បធម៌ខ្មែរ ។ បច្ចុប្បន្ន វត្តមួយចំនួនបានក្លាយទៅជាតំបន់ទេសចរណ៍បែបសាសនា ទាក់ទាញភ្ញៀវទេសចរជាច្រើននៅក្នុងនិងក្រៅខេត្តមកទស្សនា ។
យ៉ីអាញ-ទីទុយ
ព្រះវិហារវត្តឃ្លាំង ក្រុងសុកត្រាំង ជាតំបន់ទេសចរណ៍បែបសាសនា
ដ៏ល្បីរបស់ខេត្តសុកត្រាំង ។
វត្តមហាទប់ -តំបន់ទេសចរណ៍បែបសាសនាដ៏ល្បីនៅក្រុងសុកត្រាំង ។
វត្តស្រឡូង នៅឃុំដាយតឹម ស្រុកម៉ីស្វៀង ជាតំបន់ទេសចរណ៍បែបសាសនាដ៏ល្បីរបស់ខេត្តសុកត្រាំង ។
ព្រះវិហារវត្តសេរីតាម៉ឺន នៅឃុំវៀងប៊ិញ ស្រុកត្រឹងដេ ទាក់ទាញយុវវ័យមកទស្សនាកម្សាន្តនិងថតរូប ។
ព្រះវិហារវត្តព្រះបួនព្រះភ័ក្រ្ត នៅឃុំភូតឹង ស្រុកចូវថាញ់ ជាតំបន់ទេសចរណ៍បែបសាសនាដ៏ល្បីរបស់ខេត្តសុកត្រាំង ។ វត្តនេះត្រូវបានទទួលស្គាល់ជាកេរដំណែលវប្បធម៌ថ្នាក់ខេត្តឆ្នាំ ២០១៧ និងជាវត្តមួយកំពុងទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅខេត្តមកទស្សនាកម្សាន្ត ។
វត្តពាមបួនថ្មី នៅសង្កាត់៤ ក្រុងសុកត្រាំង មានស្ថាបត្យកម្មពិសេស ប្លែកពីវត្តខ្មែរឯទៀតនៅខេត្តសុកត្រាំង ។ ទីនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនបំផុតគឺយុវវ័យមកទស្សនាកម្សាន្ត ។