04/05/2021 - 15:34

វត្ត​ស្លា​ប៉ាង​ បាន​ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ថ្នា​ក់​ខេត្ត​

ថ្នា​ក់​ដឹក​នាំឃុំ​ដូង​ចូវ​ និង​ព្រះ​ចៅ​អធិ​ការ​វត្ត​ស្លាប៉ាង​ ទទួល​បណ្ណ​ទទួល​ស្គាល់​កេរ​ដំ​ណែ​ល​។​

វត្ត​ស្លាប៉ាង​ នៅ​ឃុំ​ដូង​ចូវ​ ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ​ ទើប​រៀប​ចំ​យ៉ាង​ឱឡារិក​ពិធី​ទទួល​បណ្ណ​ទទួល​ស្គាល់​កេរ​ដំ​ណែល​ថ្នាក់​ខេត្ត​។​  សម័យ​សង្រ្គាម​វត្ត​ស្លាប៉ាង​ គឺ​ជា​វត្ត​មួយ​ដែល​ចិញ្ចឹម​លាក់​បំ​ពួន​កម្មា​ភិបាល​បដិវត្តន៍ រួម​ចំ​ណែក​ទាំង​កម្លាំង​កាយ​ កម្លាំង​ទ្រព្យ​ ក្នុង​ការ​តស៊ូ​រំដោះ​ប្រ​ទេស​ជាតិ​ទាំង​ ២ លើក​។​ ដោយ​ការ​កត់​សម្គាល់​នូវ​គុណ​បំ​ណាច់​ទាំង​នោះ​ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​ ២០២០ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ បាន​ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​លេខ​ ៤១០១/QĐ -UBND ទទួល​ស្គាល់​វត្ត​ស្លាប៉ាង​ជា​កេរ​ដំ​ណែល​ថ្នាក់​ខេត្ត​៕​                   

                                                សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ