04/05/2021 - 15:34

ករណី​លើក​លែង​ប្រ​ឡង​ភាសា​បរ​ទេស​ ខណៈ​ជម្រើស​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ឆ្នាំ ២០២១

ករណី​បេក្ខ​សិស្ស​បាន​លើក​លែង​ប្រ​ឡង​វិញ្ញសាប​រទេស​ ក្នុង​ការ​ជម្រើស​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ រួម​មាន ៖ សមា​ជិក​ក្រុម​ជម្រើស​ជាតិ​ចូល​រួម​ប្រ​ឡង​ Olympic អន្តរ​ជាតិ​វិញ្ញា​សា​បរ​ទេស​ បេក្ខ​សិស្ស​ដែល​មាន​វិញ្ញា​បន​បត្រ​មួយ​ក្នុង​ចំ​ណោម​វិញ្ញា​បន​បត្រ​ផ្សេង​ទៀត​ស្រប​ច្បាប់​ មាន​តម្លៃ​ប្រើ​ប្រាស់​យ៉ាង​ហោច​ណាស់​ដល់​ថ្ងៃ​ ៦ ខែ​កក្កដា​ ឆ្នាំ ​២០២១ និង​មាន​កម្រិត​ពិន្ទុ​អប្បបរ​មាតាម​ការ​កំ​ណត់​។​

បេ​ក្ខសិស្ស​ដោះ​ដូរ​មេរៀន​ប្រ​ឡង​ ក្រោយ​ម៉ោង​ប្រ​ឡង​វិញ្ញា​សា​អង់​គ្លេស​ នៅ​មណ្ឌល​ប្រ​ឡង​វិទ្យា​ល័យ​អនុវត្ត​គរុ​កោសល្យ​ (ចំ​ណុះ​សាកល​វិទ្យា​ល័យ​កឹង​ធើ) រូប​៖ ប៊ិត​ង៉ុក​

តាម​ការ​ណែ​នាំ​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២០២១ ទើប​បាន​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ឆ្នាំ​នេះ​ ក្នុង​ចំ​ណោម​ភាសា​បរទេស​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​ប្រ​ឡង​បញ្ចប់​ការ​សិក្សា​ បេ​ក្ខសិស្ស​មាន​ជម្រើស​បន្ថែម​នោះ​គឺវិញ្ញា​សាភាសា​កូរ៉េ​។​ ដូច្នេះ​ ចំ​ពោះ​វិញ្ញា​សា​ប្រ​ឡង​ភាសា​បរទេស​ បេក្ខ​សិស្ស​អាច​ជ្រើស​រើស​មួយ​ក្នុង​ចំ​ណោម​ ៧ ភាសា​ ដូច ​៖  ភាសា​អង់​គ្លេស​ រុស្ស៊ី​ បារាំង​ ចិន​ អា​ល្លឺ​ម៉ង់ ជប៉ុន​ និង​កូរ៉េ​។​

ករណី​ដែល​បេក្ខ​សិស្ស​ត្រូវ​បាន​លើក​លែង​ប្រ​ឡង​វិញ្ញា​សាប​រទេស​ ក្នុង​ការ​ជម្រើស​ទទួល​ស្គាល់​បញ្ចប់​កម្រិត​វិទ្យា​ល័យ​រួម​មាន ៖ សមាជិក​ក្រុម​ជម្រើស​ជាតិ​ចូល​រួម​ប្រ​ឡង​ Olympic អន្តរ​ជាតិ​វិញ្ញា​សាប​រទេស​តាម​សេច​ក្តី​សម្រេច​របស់​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ បេក្ខ​សិស្ស​ដែល​មាន​វិញ្ញា​បន​បត្រ​មួយ​ក្នុង​ចំ​ណោម​វិញ្ញា​បនបត្រ​ភាសា​បរទេស​ដទៃ​ទៀត​ (ដូច​គ្នា​ ឬ​ផ្សេង​ពី​វិញ្ញា​សាប​រទេស​ដែល​កំ​ពុង​រៀន​នៅ​សាលា​ចំ​ណេះ​ទូទៅ​) ស្រប​ច្បាប់​ មាន​តម្លៃ​ប្រើ​ប្រាស់​យ៉ាង​ហោច​ណាស់​ដល់​ថ្ងៃ​ទី ៦ ខែ​កក្កដា​ ឆ្នាំ​ ២០២១ និង​សម្រេច​កម្រិត​ពិន្ទុ​ជាអប្បបរ​មា​តាម​ការ​កំ​ណត់​ដូច​ខាង​ក្រោម ​៖

- ភាសា​អង់​គ្លេស ​៖ វិញ្ញា​បនបត្រ​ TOEFL ITP ៤៥០ ពិន្ទុ​- TOEFL iBT ៤៥ ពិន្ទុ​ អា​ស្រ័យ​ Educational Testing Service (ETS) ផ្តល់​ជូន​។​  វិញ្ញា​បនបត្រ​ IELTS ៤.០ ពិន្ទុ​ អា​ស្រ័យ​ British Council (BC) ឬ​ International Development Program (IDP) ផ្តល់​ជូន​។​

- ភាសា​រុស្ស៊ី ​៖ វិញ្ញា​បនបត្រ​ TORFL កម្រិត​ ១ អា​ស្រ័យ​មជ្ឈ​មណ្ឌល​វិទ្យា​សាស្រ្ត​និង​វប្បធម៌​រុស្ស៊ី​ នៅ​រដ្ឋ​ធានី​ហា​ណូយ​ផ្តល់​ជូន​។​

- ភាសា​បារាំង​ ៖ វិញ្ញា​បនបត្រ​ TCF ( ៣០០-៤០០ ពិន្ទុ​) ឬ​វិញ្ញា​បនបត្រ​ DELF B១ អា​ស្រ័យ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​គរុ​កោសល្យ​អន្តរ​ជាតិ​ (Centre International d’Etudes Pedagogiques - CIEP)ផ្តល់​ជូន​។​

- ភាសា​ចិន ​៖ វិញ្ញា​បនបត្រ​ HSK កម្រិត​ ៣ អា​ស្រ័យ​ការិយា​ល័យ​ភាសា​ហាន​កិច្ច​ការ​បរ​ទេស​ចិន​ (Han Ban) គណៈ​កម្មា​ធិការ​ពិនិត្យ​សម្រេច​កម្រិត​វិជ្ជា​ភាសា​ចិន​ថ្នាក់​ជាតិ​ អគ្គ​វិទ្យា​ស្ថាន​ខុងជឺ (ប្រ​ទេស​ចិន​)ផ្តល់​ជូន​។​ វិញ្ញា​បនបត្រ​ TOCFL កម្រិត​ ៣ អា​ស្រ័យ​គណៈ​កម្មា​ធិការ​កិច្ច​ការ​ជំ​រុញ​សម័យ​ប្រ​ឡង​វាយ​តម្លៃ​សមត្ថ​ភាព​ភាសា​ចិន​ថ្នាក់​ជាតិ​ (Steering Committee for the Test of Proficiency - Huayu)ផ្តល់​ជូន​។​

- ភាសា​អា​លឺ្លម៉ង់ ៖ វិញ្ញា​បន​បត្រ​ Goethe-Zertifikat B១ វិញ្ញា​បន​បត្រ​ Deutsches Sprachdiplom (DSD) B១ វិញ្ញា​បនបត្រ​ Zertifikat B១ អា​ស្រ័យ​គណៈ​កម្មា​ធិការ​អប់​រំចំ​ណេះ​ទូទៅ​ភាសា​អា​ល្លឺ​ម៉ង់នៅ​បរទេ​ស​ (ZfA) ផ្តល់​ជូន​។​

- ភាសា​ជប៉ុន ​៖ វិញ្ញា​បន​បត្រ​ JLPT កម្រិត​ N៣ អា​ស្រ័យ​មូល​និធិ​ទំ​នាក់​ទំ​នង​អន្តរ​ជាតិ​ជប៉ុន​ Japan Foundation ផ្តល់​ជូន​៕​

      ប្រ​ភព​៖ Chinhphu.vn- ប្រែ​សម្រួល​៖ លីសៀ ​ 

ចែករំលែកអត្ថបទ