ក្រុងកឹងធើ៖ ព្រឹកថ្ងៃទី ២៩ ខែមេសា ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ក្រុងកឹងធើ បានចាត់តាំងយ៉ាងឱឡារិកពិធីជួបជុំអំណរអនុស្សាវរីយ៍ ៤៦ ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/ ៤/២០២១) ទិវាពលកម្មអន្តរជាតិ (១/៥) និងខួបលើកទី ១៣១ ទិវាកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២១) ។
សមមិត្ត ឡេក្វាងម៉ាញ់ ជូនផ្លាកសញ្ញាបក្សដល់បក្ខជន ៤ រូប ដែលមានអាយុបក្ស ៦០ ឆ្នាំ ៥០ ឆ្នាំ ៤៥ ឆ្នាំ និង ៤០ ឆ្នាំ ។
អានសុន្ទរកថានៅក្នុងពិធីនេះ សមមិត្ត ត្រឹងវៀតទ្រឿង អនុលេខាបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងបានសង្កត់ធ្ងន់ថា៖ មហាជ័យជម្នះនៃនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ក្នុងប្រវត្តិសាស្ត្រនៃការកសាង និងការពារប្រទេសជាតិរបស់ប្រជាជាតិយើង។ យើងបានសម្រេចនូវជោគវាសនាជាប្រវត្តិសាស្ត្រដ៏រុងរឿងនោះ គឺរំដោះភាគខាងត្បូង ឯកភាពទឹកដី ដែលនាំប្រទេសជាតិយើងទៅរកយុគសម័យថ្មី ពោលគឺយុគសម័យឯករាជ្យ ឯកភាព បូរណភាពទឹកដី រួមគ្នាកសាងប្រទេសវៀតណាមសង្គមនិយម - ប្រជាជនសម្បូរសប្បាយ ប្រទេសខ្លាំងក្លា ប្រជាធិបតេយ្យ សមភាព ស៊ីវិល័យ។ រួមជាមួយនឹងស្មារតីមោះមុតក្នុងការវាយលុកទូទៅ និងការក្រោកឡើងនៅនិទាឃរដូវឆ្នាំ ១៩៧៥ កងទ័ពនិងប្រជាជនកឹងធើ បានធ្វើការវាយលុកនិងក្រោកឡើងព្រមៗគ្នា ដណ្ដើមបានរដ្ឋអំណាចនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បានរួមចំណែកយ៉ាងសំខាន់ក្នុងមហាជ័យជម្នះនៃនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូង ឯកភាពទឹកដី ។
ថ្នាក់ដឹកនាំក្រុង និងតំណាងទាំងឡាយចូលរួមក្នុងពិធីជួបជុំអនុស្សាវរីយ៍។
សមមិត្ត ត្រឹងវៀតទ្រឿង បានសម្តែងនូវមនោសញ្ចេតនា ថ្ងៃនេះយើងប្រារព្ធខួបលើកទី ១៣១ ទិវាកំណើតរបស់លោកប្រធានហូជីមិញ ។ ក្នុងឱកាសដ៏ពិសិដ្ឋ និងរំជួលចិត្តនេះ យើងខ្ញុំសូមគោរពនិងរឭកនឹកគុណជានិច្ចចំពោះលោកប្រធានហូជីមិញដ៏មហិមា ។ ថ្វីដ្បិតតែលោកបានលាចាកលោកនេះក៏ដោយ ប៉ុន្តែលោកនៅតែរស់នៅជាមួយទឹកដីប្រទេសជាតិ និងប្រជាជនវៀតណាមជានិច្ច។
សមមិត្ត ត្រឹងវៀតទ្រឿង បានបញ្ជាក់ថា ៖ ឆ្លងកាត់រយៈកាលជាង ៤៦ ឆ្នាំ កសាងនិងអភិវឌ្ឍន៍ដោយមានប្រពៃណីបដិវត្តន៍ដ៏រុងរឿង បក្ខភាគ រដ្ឋអំណាច កងទ័ព និងប្រជាជនកឹងធើ បានសាមគ្គីចិត្តមួយថ្លើមមួយ បញ្ចេញកម្លាំងកសាងនិងអភិវឌ្ឍន៍ទីក្រុងឱ្យបានរីកចម្រើនលើគ្រប់វិស័យ ។ លោកបានអំពាវនាវដល់គ្រប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ក្នុងក្រុង គប្បីហ្មត់ចត់ ម៉ឺងម៉ាត់ក្នុងការបង្ការប្រឆាំងជំងឺរាលដាលនៃ COVID - ១៩ ។ ប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពធម្មតាថ្មី ដើម្បីអនុវត្តល្អទិសដៅពីរ និងធានាសុខុមាលភាពសង្គម លំនឹងជីវភាពរបស់ប្រជាជន ...។
នៅក្នុងពិធីជួបជុំអំណរអនុស្សាវរីយ៍នេះ សមមិត្ត ឡេក្វាងម៉ាញ់ សមាជិកមជ្ឈិមបក្ស លេខាបក្សក្រុង បានជូនផ្លាកសញ្ញាបក្សដល់បក្ខជន ៤ រូប ដែលមានអាយុបក្ស ៦០ ឆ្នាំ ៥០ ឆ្នាំ ៤៥ ឆ្នាំ និង ៤០ ឆ្នាំ ៕
ដំណឹង, រូបថត៖ អាញ់យ៉ុង