ផ្នែកសុខាភិបាលខេត្តសុកត្រាំង តែងម្ចាស់ការអនុវត្តល្អនូវការងារផ្សព្វផ្សាយ ពិនិត្យបង្ការប្រឆាំងជំងឺឆ្លងរាលដាលនិងមិនឆ្លងរាលដាល ចាក់ថ្នាំបង្ការ ឬធ្វើតេស្ត។ល។ ឆ្លងតាមរយៈនោះ ការងារសុខាភិបាលបង្ការនិងទប់ស្កាត់ជំងឺឆ្លងរាលដាលលើភូមិសាស្រ្តខេត្តសម្រេចបានលទ្ធផលល្អប្រសើរ។
សុកត្រាំង អនុវត្តម៉ឺងម៉ាត់ការបង្ការប្រឆាំងជំងឺ COVID - ១៩ ចំពោះពលរដ្ឋវៀតណាមចូលមកប្រទេសធ្វើចត្តាឡីស័កនៅភូមិភាគ។
តាមប្រសាសន៍ លោកត្រឹងវ៉ាន់ខាយ នាយករងមន្ទីរសុខាភិបាលខេត្តសុកត្រាំង ខេត្តបានបង្កើនការត្រួតពិនិត្យជំងឺឆ្លងផ្សេងៗចាប់ពីថ្នាក់ខេត្តចុះដល់ឃុំ សង្កាត់ ទីប្រជុំជន ម្ចាស់ការត្រួតពិនិត្យ ប្រទះឃើញទាន់ពេលជំងឺឆ្លងដ៏គ្រោះថ្នាក់ផ្សេងៗ ដែលទើបកើតថ្មីមានដូច៖ Ebola, MERS-CoV, Zika ។ល។ បង្រ្កាបជំងឺឆ្លងផ្សេងៗ ដូច៖ ជំងឺគ្រុនឈាម ជំងឺពងដៃ ជើង មាត់ កញ្ជ្រឹល គ្រុនចាញ់។ល។ ទន្ទឹមនឹងនោះ អនុវត្តល្អការងារចាក់ថ្នាំបង្ការសំដៅទប់ស្កាត់ជំងឺឆ្លងដ៏គ្រោះថ្នាក់លើកុមារ និងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺបំពេញបន្ថែមយ៉ាងមានប្រសិទ្ធភាព។ អាស្រ័យហេតុនោះ បើប្រៀបនឹង ៥ ឆ្នាំមុន ចំនួនករណីកើតជំងឺគ្រុនឈាមកាត់បន្ថយ ២៣,៦% ករណីកើតជំងឺពងដៃ ជើង មាត់ កាត់បន្ថយ ១៨,៤% ករណីកើតជំងឺកញ្ជ្រឹលកាត់បន្ថយ ២៦ ដង ករណីកើតជំងឺគ្រុនចាញ់កាត់បន្ថយ ៧០ ដង។ បច្ចុប្បន្ន ខេត្តបានបំបាត់ជំងឺឃ្លង់និងកំពុងធ្វើសំណុំលិខិតបំបាត់ជំងឺគ្រុនចាញ់ផងដែរ។
កម្មាភិបាលពេទ្យឃុំភូមី ផ្សព្វផ្សាយដល់ប្រជាជនអំពីការបង្ការប្រឆាំងជំងឺឆ្លងរាលដាល។
មហាបរិញ្ញា វេជ្ជបណ្ឌិតហ្វិញដាវិត ប្រធានផ្នែកបង្ក្រាបជំងឺ HIV/AIDS សុខាភិបាលសហគមន៍ អាហារូបត្ថម្ភ-សុវត្ថិភាពម្ហូបអាហារ មជ្ឈមណ្ឌលសុខាភិបាលស្រុកចូវថាញ់ ឱ្យដឹង៖ “កម្មវិធីនីមួយៗ យើងខ្ញុំតែងកសាងផែនការជាក់ស្តែង និងផ្សព្វផ្សាយអនុវត្តដល់គ្រប់ឃុំ ទីប្រជុំជន។ ការងារផ្សព្វផ្សាយនិងវិធានការបង្ការប្រឆាំងជំងឺឆ្លងរាលដាល ត្រូវបានមូលដ្ឋានសុខាភិបាលអនុវត្តជាប្រចាំ ស្មារតីភ្ញាក់រលឹកក្នុងការបង្ការប្រឆាំងជំងឺឆ្លងរាលដាលរបស់មាមីងកាន់តែកើនឡើង។ អាស្រ័យហេតុនោះ ៥ ឆ្នាំបន្តបន្ទាប់ ស្ថានភាពជំងឺឆ្លងរាលដាលលើភូមិសាស្រ្តស្រុកបានគ្រប់គ្រង់ល្អ ពិសេសគឺជំងឺគ្រុនឈាមនិងជំងឺពងដៃ ជើង មាត់ គ្មានសំបុករោគណាមួយនោះទេ”។
តាមប្រសាសន៍ លោកត្រឹងវ៉ាន់ខាយ ខណៈពេលមានអ្នកផ្ទុកជំងឺ COVID-១៩ ដំបូងបង្អស់ ក្នុងប្រទេស គណៈចង្អុលការបង្ការប្រឆាំងជំងឺគ្រប់លំដាប់ថ្នាក់ បានកសាងផែនការឆ្លើយតបនឹងតម្រូវការ ៥ កម្រិតនៃជំងឺទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដំណើរការឡើងវិញ ទាំងស្រុងនូវប្រព័ន្ធពិនិត្យ សើុបអង្កេតជំងឺរាតត្បាតនិងមានក្រុមប្រតិកម្មរហ័ស ២៣ ក្រុម។ ជំរុញខ្លាំងក្លាការផ្សព្វផ្សាយដល់ប្រជាជនដោយរូបភាពជាច្រើន ដើម្បីម្ចាស់ការសហការជាមួយរដ្ឋអំណាចបង្ការប្រឆាំងជំងឺឆ្លងរាលដាល និងរាយការណ៍សុខាភិបាល។ ត្រៀមបម្រុងមូលដ្ឋានសម្ភារៈបំពាក់បរិក្ខារឧបករណ៍ពេទ្យ ឆ្លើយតបតាមសំណូមពរ សំដៅបង្ការប្រឆាំងជំងឺត្រូវតាមដំណើរសេចក្តីដែលបានកសាង។ ពិសេសចង្អុលការដល់មូលដ្ឋានពិនិត្យ ព្យាបាលជំងឺធ្វើការពិនិត្យសម្រាំងចំណាត់ថ្នាក់ ធ្វើចត្តាឡីស័កនិងគ្រប់គ្រងព្យាបាលករណីជំងឺ COVID-១៩ តាមកិច្ចចង្អុលការរបស់ក្រសួងសុខាភិបាល។ មកទល់ពេលនេះ ខេត្តសុកត្រាំងមិនទាន់មានករណីកើតជំងឺ COVID-១៩ ទេ៕
លីធាន-លីសៀ