នៅក្រុងទ្វីហ្វា ខេត្តភូអៀង គណៈកម្មាធិការជនជាតិទើបចាត់តាំងសិក្ខាសាលា ផ្សព្វផ្សាយការងារសិទ្ធិមនុស្សនិងអនុវត្តអនុសញ្ញា សិន្ធិសញ្ញា ច្បាប់អន្តរជាតិឆ្នាំ ២០២១។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
ក្នុងអង្គសិក្ខាសាលា តំណាងទាំងឡាយបានស្ដាប់និងពិភាក្សាអំពីបធានបទ សហប្រតិបត្តិការអន្តរជាតិស្ដីពីសិទ្ធិមនុស្ស មានដូច៖ យន្តការត្រួតពិនិត្យតាមផែនការកំណត់ជាទូទៅ ស្ដីពីសិទ្ធិមនុស្ស (UPR); អនុសញ្ញាពាណិជ្ជកម្មសេរីវៀតណាម – សហភាពអឺរ៉ុប (EVFTA); កិច្ចព្រមព្រៀងសកលស្ដីពីទេសន្តរប្រវេសន៍ស្របច្បាប់ សុវត្ថិភាពនិងសណ្ដាប់ធ្នាប់របស់អង្គការសហប្រជាជាតិ (កិច្ចព្រមព្រៀង GCM); ស្ថានភាព អនុវត្តគោលនយោបាយជនជាតិ សំដៅធានាសិទ្ធិរបស់ជនជាតិភាគតិច ក្នុងស្ថានភាពសមាហរណកម្មអន្តរជាតិ និងផលបះពាល់នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ទន្ទឹមនឹងនោះ អ្នករាយការណ៍នៃគណៈកម្មាធិការជនជាតិ បានលើកឡើងអំពីបធានបទរបាយការណ៍ជាតិ អនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីលុបបំបាត់ចោលរាល់រូបភាពនៃការរើសអើង ប្រកាន់ពូជសាសន៍ (CERD)។
ថ្លែងយោបល់ក្នុងអង្គសិក្ខាសាលា អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ អ៊ីថុង បានគូសបញ្ជាក់ ការធានាសិទ្ធិមនុស្ស និងបញ្ហាទេសន្តរប្រវេសន៍ស្របច្បាប់ មានសណ្ដាប់ធ្នាប់ទូទាំងសកលលោក។ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ក៏បានកត់សម្គាល់ រយៈពេលខាងមុខប្រសិនផ្សព្វផ្សាយកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ គ្រប់ស្ថាប័នបំពេញការងារជនជាតិ គប្បីខិតខំប្រឹងប្រែងយកចិត្តទុកដាក់ថែមទៀត ដើម្បីធានាសិទ្ធិនិងផលប្រយោជន៍របស់ជនជាតិភាគតិច ជាពិសេស បង្កើនចំនួនកម្មាភិបាលជាជនជាតិភាគតិច ចូលរួមក្នុងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់៕
ប្រភព៖ baodantoc.com.vn ប្រែសម្រួល៖ ថាច់ធី