គណៈកម្មាធិការបក្សក្រុងកឹងធើ ទើបដាក់ឱ្យប្រើប្រាស់បទបញ្ជាលេខ ០៨-CT/TU ស្ដីពីបង្កើនការដឹកនាំរបស់បក្ស ចំពោះការងារផ្សព្វផ្សាយក្នុងជនរួមជាតិភាគតិចលើភូមិសាស្រ្តក្រុងកឹងធើ។
ឈុតសម្ដែងសិល្បៈក្នុងឱកាសផ្សព្វផ្សាយគោលនយោបាយ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ជូនជនរួមជាតិខ្មែរកឹងធើ អាស្រ័យគណៈឃោសនានៃគណៈកម្មាធិការបក្សក្រុងកឹងធើ ចាត់តាំងនៅស្រុកកើ-ដ ឆ្នាំ២០២០។
យោងតាមនោះ គណៈកម្មាធិការបក្សក្រុងកឹងធើ សំណូមពរគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ និងអង្គការនយោបាយ-សង្គម ផ្ដុំកម្លាំងដឹកនាំ ចង្អុលការការងារផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ បញ្រ្ជាបនិងចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីសម្រេចចិត្ត បទបញ្ជាសេចក្ដីសន្និដ្ឋានរបស់មជ្ឈិម ដែលពាក់ព័ន្ធដល់ការងារជនជាតិ ។ ផ្ដោតការយកចិត្តទុកដាក់ផ្លាស់ថ្មីខ្លឹមសារនិងវិធីផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ចាំបាច់សមស្របជាមួយនឹងលក្ខណសម្បត្តិជាក់ស្ដែងនិងមុខសញ្ញានីមួយៗ។ បង្កើនការការពារមូលដ្ឋានគ្រឹះនៃសតិអារម្មណ៍របស់បក្ស ផ្សព្វផ្សាយតស៊ូប្រឆាំងរាល់ទស្សនៈផ្ទុយ ច្រានចោលព័ត៌មានអាក្រក់ ពាក្យឃោសនាមួលបង្កាច់របស់អានុភាពអមិត្ត ប្រតិកិរិយា រួមចំណែកពង្រឹងនិងពង្រីកផែនមហាសាមគ្គីជនជាតិ។
គណៈកម្មាធិការបក្សក្រុងកឹងធើ សំណូមពរគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស ស្ថាប័ន អង្គភាពសំខាន់គឺអ្នកដឹកនាំបន្តការពង្រីកតួនាទី ភារកិច្ចចំពោះការងារផ្សព្វផ្សាយក្នុងជនរួមជាតិភាគតិច។ អនុវត្តល្អគោលការណ៍ប្រជាធិបតេយ្យនៅមូលដ្ឋាន ស្ដាប់យោបល់ ទទួលយកយោបល់បំណងប្រាថ្នារបស់ជនរួមជាតិភាគតិច ជាមួយនឹងបញ្ហាកើតមានឡើង ពាក់ព័ន្ធផ្ទាល់ដល់ជីវភាព ដើម្បីដោះស្រាយទាន់ពេល ឬសហការធ្វើសេនាធិការ ស្នើស្ថាប័នសមត្ថកិច្ចដោះស្រាយតាមសេចក្ដីកំណត់។ គណៈអភិបាលកិច្ចការបក្សនៃគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ដឹកនាំអនុវត្តល្អរាល់របបគោលនយោបាយចំពោះជនរួមជាតិភាគតិច ផ្ដោតការយកចិត្តទុកដាក់កសាង និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគ្រោងការ គម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតាមភូមិភាគ តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ រួមចំណែកលើកកម្ពស់ជីវភាព ស្មារតីជូនប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច។ ព្រមជាមួយនោះ អាទិភាពថ្លឹងថ្លែង បែងចែកថវិកាបម្រើការសកម្មភាពផ្សព្វផ្សាយ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ពិសេសរបស់ជនរួមជាតិភាគតិច។ល។ លើភូមិសាស្រ្តក្រុង។ ប្រព័ន្ធរណសិរ្សមាតុភូមិ និងអង្គការនយោបាយ-សង្គមក្រុង ពង្រីកតួនាទីភារកិច្ចចំពោះការងារផ្សព្វផ្សាយ ក្នុងជនរួមជាតិភាគតិច ផ្ដុំកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ ដើម្បីផ្សព្វផ្សាយ ចលនាប្រជាជនក្រុងគ្រប់ជាន់ស្រទាប់ ក្នុងនោះមានជនរួមជាតិភាគតិច អនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងតស៊ូប្រកបដោយប្រសិទ្ធភាពរាល់សកម្មភាពប្រឆាំងរបស់អានុភាពអមិត្តប្រតិកិរិយា ឃោសនាបំបែកបំបាក់ទំនាក់ទំនងជិតស្និទ្ធ រវាងបក្សនិងរដ្ឋចំពោះប្រជាជន៕
ថាញ់ឡុង - ថាច់ធី