កឹងធើ៖ ព្រឹកថ្ងៃទី ៦ ខែមេសា សមមិត្ត ផាមវ៉ាន់ហីវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ សមមិត្ត ឡេតឹងធូវ សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សក្រុងកឹងធើ បានអញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីដល់កម្មាភិបាល បុគ្គលិកកាសែតកឹងធើភាសាខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ ២០២១។
សមមិត្ត ផាមវ៉ាន់ហីវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ជូនអំណោយដល់កងជួរកម្មាភិបាល បុគ្គលិកកាសែតកឹងធើភាសាខ្មែរ។
ជំនួសមុខថ្នាក់ដឹកនាំក្រុងកឹងធើ សមមិត្ត ផាមវ៉ាន់ហីវ បានប្រសិទ្ធពរដល់កម្មាភិបាល បុគ្គលិកកាសែតកឹងធើភាសាខ្មែរ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សប្បាយរីករាយ សុខដុមរមនា សុវត្ថិភាព និងប្រិតសំចៃ។ ទន្ទឹមនឹងនោះ សមមិត្តបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តភារកិច្ចរបស់កម្មាភិបាល បុគ្គលិកកាសែតកឹងធើ រយៈពេលកន្លង ពិសេសក្នុងការងារផ្សព្វផ្សាយនូវបទបញ្ជា សេចក្ដីសម្រេចចិត្ត គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ លើភូមិសាស្រ្តក្រុងកឹងធើ និងតំបន់វាលរាបទន្លេគឺវឡុង ។ល។ សមមិត្តផាមវ៉ាន់ហីវ រំពឹងថា រយៈពេលខាងមុខ កម្មាភិបាល គណៈរៀបរៀង អ្នកយកព័ត៌មាន អ្នកបកប្រែកាសែតកឹងធើភាសាខ្មែរបន្តជម្នះនូវការលំបាក ខិតខំប្រឹងប្រែងអនុវត្តល្អភារកិច្ចដែលបានប្រគល់ឱ្យ។ ទន្ទឹមនឹងនោះ បន្តឆ្លុះបញ្ចាំងនូវមតិ គោលបំណងរបស់ប្រជាជននិយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែកដល់បក្ស និងរដ្ឋ។ យកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ លើកកម្ពស់ស្មារតីយល់ដឹងរបស់ប្រជាជនក្នុងការប្រឆាំងចំពោះការចោទប្រកាន់មួលបង្កាច់ បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិរបស់អានុភាពអមិត្ត ប្រតិកិរិយា។
ជំនួសមុខថ្នាក់ដឹកនាំកាសែតកឹងធើ សមមិត្ត ត្រឿងវ៉ាន់ជៀង អគ្គនិពន្ធនាយក ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រុងកឹងធើ ក្នុងនោះមានកាសែតកឹងធើភាសាខ្មែរ។ ព្រមជាមួយនោះ នឹងសន្យាយកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាល បំប៉នលើកកម្ពស់សមត្ថភាព និងដឹកនាំចង្អុលការដល់កម្មាភិបាល អ្នករៀបរៀង អ្នកយកព័ត៌មាន អ្នកបកប្រែកាសែតកឹងធើភាសាខ្មែរ បន្តអនុវត្តល្អភារកិច្ចដែលបានប្រគល់ឱ្យ។
កងជួរកម្មាភិបាល បុគ្គលិកទទួលបន្ទុកភាសាខ្មែររបស់កាសែតកឹងធើ បានបង្កើតនៅឆ្នាំ ២០០៧ រហូតមកដល់ពេលនេះរចនាសម្ព័ន្ធនៃបុគ្គលិកជំនាញមានចំនួន ១៤ រូប ដែលជាកម្មាភិបាល គណៈរៀបរៀង អ្នកយកព័ត៌មាន អ្នកបកប្រែ។ កាសែតកឹងធើភាសាខ្មែរ ចេញផ្សាយក្នុងមួយសប្ដាហ៍ ៤.០០០ ច្បាប់ ចែកជូនដល់ជនរួមជាតិខ្មែរតំបន់វាលរាបទន្លេគឺវឡុង និងខេត្តក្រុងមួយចំនួននៅតំបន់ដុងណាមបូ៕
អាញ់យុង -ពេជ្រសឿន