12/04/2021 - 08:18

គ្រូ​ពេទ្យ​ឆ្នើម​

អនុបណ្ឌិត​ វេជ្ជ​បណ្ឌិត​ ហ្វិញ​ដា​វីត ប្រ​ធាន​ផ្នែក​គ្រប់​គ្រង​ជំ​ងឺ​ HIV/AIDS សុខា​ភិបាល​សហ​គមន៍អា​ហា​រូប​ត្ថម្ភ និង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ តែង​ខ្នះ​ខ្នែង​រៀន​សូត្រ​ បង្កើន​មុខ​ជំ​នាញ​វិជ្ជា​ជីវៈនិង​អនុវត្ត​សម្រេច​ល្អ​ភារ​កិច្ច​។​ ឆ្នាំ​ ២០២០ វេជ្ជ​បណ្ឌិត​ ដាវីត មាន​កិត្តិ​យសបាន​ទទួល​កិត្តិ​នាម​ដ៏​ ឧត្តុង្គ​ឧត្តម “គ្រូ​ពេទ្យ​ឆ្នើម​”។​

វេជ្ជ​បណ្ឌិត​ ហ្វិញ​ដាវ​ត។​

ស្ថាន​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ ម៉្លោះ​ហើយ​បន្ទាប់​ពី​រៀន​ចប់​ថ្នាក់​ទី ១២ បង​ដាវីត បាន​ចូល​រៀន​នៅ​សាលា​មធ្យម​សិក្សា​សុខា​ភិបាល​បាក​លីវ​។​ ចប់​ការ​សិក្សា​នៅ​ឆ្នាំ​ ២០០៣ បង​ដាក់​ពាក្យ​សុំ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​មីទូ ជា​បុគ្គ​លិក​សុខា​ភិបាល​បង្ការ​។​ ក្នុង​ការ​ងារ​ បង​តែង​ខិត​ខំ​ប្រឹង​ប្រែង​អនុវត្ត​សម្រេច​ល្អ​ភារ​កិច្ច​ ទើប​បាន​តែង​តាំង​ជា​អនុប្រ​ធាន​ផ្នែក​សុខា​ភិបាល​បង្ការ​នៅ​ឆ្នាំ​ ២០០៦ ។​ បង​ដាវីត យល់​ឃើញ​ថា​ការ​សិក្សា​គឺ​ជា​ការ​ចាំ​បាច់​ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ការ​ងារ​ ទើប​បង​បន្ត​ការ​សិក្សា​មុខ​ជំ​នាញ​វេជ្ជ​បណ្ឌិត​ ឯក​ទេស I។​ ឆ្នាំ​ ២០១៣ វេជ្ជ​បណ្ឌិត​ដាវីត ត្រូវ​បាន​បញ្ជូន​មក​បម្រើ​ការ​ងារ​នៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ចូវ​ថាញ់ ជា​មួយ​នឹង​តំ​ណែង​ប្រ​ធាន​ផ្នែក​គ្រប់​គ្រង​ជំ​ងឺ​ HIV/AIDS  សុខា​ភិបាល​សហ​គមន៍​អា​ហា​រូប​ត្ថម្ភ និង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ​មក​ទល់​ នឹង​សព្វ​ថ្ងៃ​។​

 អស់​រយៈ​កាល​ជាច្រើន​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​សុខា​ភិបាល​បង្ការ​ វេជ្ជ​បណ្ឌិត​ដាវីត តែង​មាន​ផែន​ការ​ជាក់​ស្តែង​រាល់​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុខា​ភិបាល​។​ ហេតុ​នេះ​ ការ​ងារ​បង្ការ​ ទប់​ស្កាត់​រោគ​រាល​ដាល​លើ​ភូមិ​សាស្រ្ត​ស្រុក​ចូវ​ថាញ់​ត្រូវ​បាន​ត្រួត​ពិនិត្យ​ហ្មត់​ចត់​និង​មិន​ទុក​ឱ្យ​សំ​បុក​រោគ​ធំ​ៗ​កើត​មាន​ឡើង​។​ វេជ្ជ​បណ្ឌិត​ដាវីត សំ​ណេះ​សំ​ណាល៖ “ដំ​បូង​មក​បំ​ពេញ​ការ​ងារ​សុខា​ភិបាល​បង្ការ​ ខ្ញុំ​ធុញ​ណាស់​ ពី​ព្រោះ​មិន​បាន​ព្យា​បាល​ជំ​ងឺ​ដោយ​ផ្ទាល់​។​ ប៉ុន្តែ​ផ្សារ​ភ្ជាប់​ច្រើន​ឆ្នាំ​ ខ្ញុំ​កាន់​តែ​ស្រ​ឡាញ់​អា​ជីព​ ពិសេស​ ពេល​បាន​ស្តាប់​ប្រ​សាសន៍​គ្រូ​បង្រៀន​៖ “ធ្វើ​វេជ្ជ​បណ្ឌិត​ឯក​ទេស ព្យា​បាល​បាន​តែជំ​ងឺ​មួយ​មុខ​ប៉ុណ្ណោះ​ ចំ​ណែក​ធ្វើ​វេជ្ជ​បណ្ឌិត​សុខា​ភិបាល​បង្ការ​ គឺព្យា​បាល​ឱ្យ​ទូទាំង​សហ​គមន៍”។​ ពាក្យ​ពេចន៍​មួយ​ឃ្លានេះ​ បាន​ដាស់​ស្មារ​តី​ខ្ញុំ​ឱ្យ​ខំប្រឹង​តស៊ូ​ ជម្នះ​លំ​បាក​ ដើម្បី​អនុវត្ត​សម្រេច​ល្អ​ភារ​កិច្ច​។​ ពិសេស​ត្រូវ​ជួយ​ឱ្យ​មាមីង​លើក​កម្ពស់​ស្មារតី​យល់​ដឹង​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​”។​ ស្រ​ឡាញ់​អា​ជីព​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ វេជ្ជ​បណ្ឌិត​ដាវីត បាន​គ្រប់​គ្រង​និង​ចង្អុល​ការ​ដោយ​ផ្ទាល់​ដល់​សកម្ម​ភាព​សុខា​ភិបាល​នៅ​តាម​ឃុំ​ ទីប្រ​ជុំ​ជន​។​ ជាក់​ស្តែង​រៀប​ចំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​សុខា​ភិបាល​សម្រេច​និង​សម្រេច​លើស​បទ​ដ្ឋាន​តាម​លំ​ដាប់​ឆ្នាំ​។​ ឃុំ​ ទីប្រ​ជុំ​ជន​ទាំង​ ១០០% សម្រេច​បទ​ដ្ឋាន​ជាតិ​អំ​ពី​សុខា​ភិបាល​តាម​លក្ខ​ឋាន​ថ្មី​ និង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ បង្រ្កាប​រោគ​រាត​ត្បាតលើ​ភូមិ​សាស្រ្ត​។​

 វេជ្ជ​បណ្ឌិត​ ហ្វិញ​ដាវីត ទទួល​កិត្តិ​នាម “គ្រូ​ពេទ្យ​ឆ្នើម​”។​

ចំ​ពោះ​មិត្ត​រួម​អា​ជីព​ វេជ្ជ​បណ្ឌិត​ដាវីត​តែង​ជួយ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ដើម្បី​អនុវត្ត​សម្រេច​ភារ​កិច្ច​បាន​ល្អ​ទាំង​អស់​គ្នា​។​ ឱសថ​ការី​ យឿង​ធីង៉ុក​ធ្វី ឱ្យ​ដឹង​៖ “ក្នុង​ការ​ងារ​ វេជ្ជ​បណ្ឌិត​ដាវីត​ម៉ឹង​ម៉ាត់​ណាស់​ តែង​តែ​ជួយ​ណែ​នាំ​មិត្ត​រួម​អា​ជីព​ដោយ​អស់​ពី​ចិត្ត​ ជា​ពិសេស​ វេជ្ជ​បណ្ឌិត​តែង​លើក​ទឹក​ចិត្ត​ និង​បង្ក​លក្ខណៈ​ដើម្បី​បង​ប្អូន​បាន​ទៅ​បន្ត​ការ​សិក្សា​ គាត់​ធានា​រ៉ាប់​រង​ការ​ងារ​ ដើម្បី​មិត្ត​រួម​អា​ជីព​ស្ងប់​ចិត្ត​រៀន​សូត្រ​ ម៉្លោះ​ហើយ​ បាន​មិត្ត​រួម​អា​ជីព​ស្រឡាញ់​រាប់​អាន”។​

វេជ្ជ​បណ្ឌិត​ដាវីត រួម​ជា​មួយ​នឹង​មិត្ត​រួម​អា​ជីព​ បាន​អនុវត្ត​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ “កែ​លម្អ​ដំ​ណើរ​ការ​កម្ចាត់​ជំ​ងឺ​គ្រុន​ឈាម​នៅ​ស្រុក​បាន​ទាន់​ពេល​” និង​“ជំ​ងឺ​ពង​ដៃ​ ជើង​ មាត់​ ក៏​ដូច​ជា​បញ្ហា​ប្រ​ឈម​ក្នុង​ការ​ព្យា​បាល​ជំ​ងឺ​ពង​ ដៃ​ ជើង​ មាត់​នៅ​សហ​គមន៍” ត្រូវ​បាន​ផ្នែក​សុខា​ភិបាល​ខេត្ត​ ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ និង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ងារ​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​និង​ជំ​ងឺ​ពង​ដៃ​ ជើង​ មាត់​លើ​ភូមិ​សាស្រ្ត​។​ អា​ស្រ័យ​ហេតុ​នេះ​ ប្រាំ​ឆ្នាំ​បន្ត​បន្ទាប់​ ស្រុក​ចូវ​ថាញ់ តែង​គ្រប់​គ្រង​រោគ​រាល​ដាល​បាន​ល្អ​។​ ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន​ វេជ្ជ​បណ្ឌិត​ដាវីត មាន​កិត្តិ​យស​បាន​ប្រ​ធាន​រដ្ឋ​ជូន​កិត្តិ​នាម​ដ៏​ឧត្តុង្គ​ឧត្តម “គ្រូ​ពេទ្យ​ឆ្នើម​”៕

​    យ្វីអាញ-មុនី

ចែករំលែកអត្ថបទ