ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2021 - 07:51

សមមិត្ត​ ត្រឹង​វៀត​ទ្រឿង​ អនុលេខា​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ៖

អនុវត្ត​ល្អ​គោ​លនយោ​បាយ​ជន​ជាតិ​ ដើម្បី​ជីវ​ភាព​រ​បស់ជន​រួម​ជាតិ​បាន​សម្បូរ​ធូរ​ធារ​ សុខ​ដុម​ជាង​

 

ឆ្នាំ​ ២​០២​០ ថ្វី​ដ្បិត​តែសេដ្ឋ​កិច្ច​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​នៃ​ជំ​ងឺ​រាល​ដាល​ COVID-១៩ គ្រោះ​ធម្ម​ជាតិ​... ប៉ុន្តែ​ជីវ​ភាព​របស់​ប្រ​ជា​ជន​និយាយ​រួម​ ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ ក្នុង​នោះ​រួម​ទាំង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ បន្ត​មាន​ស្ថិរ​ភាព​និង​អភិវឌ្ឍ​ ។​ នេះ​គឺជា​លទ្ធ​ផល​វិជ្ជ​មាន​ ជាការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុង​ ក្នុង​ការ​ព្រួត​ដៃ​គ្នា​ នាំ​យក​គោល​នយោ​បាយ​ជន​ជាតិ​ទៅ​ក្នុង​ជីវ​ភាព​។​

* ស្តីអំ​ពី​លទ្ធ​ផល​ខាង​លើ​ សមមិត្ត​ ត្រឹង​វៀត​ទ្រឿង​ អនុលេខា​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​កឹង​ធើ ចែក​រំលែក៖

- ឆ្នាំ​កន្លង​ ថ្វី​ដ្បិត​តែនៅ​មាន​ការ​លំ​បាក​ជាច្រើន​ ប៉ុន្តែ​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ក្នុង​វិស័យ​ជន​ជាតិ​ ។​ ជា​ពិសេស​ ក្រុង​ផ្តោត​សំ​ខាន់​លើ​ការ​ផ្សព្វ​ផ្សាយ​ ចលនា​ អនុវត្ត​បណ្តា​គោ​ល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ ឧបត្ថម្ភ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ ។​ ទន្ទឹម​នឹង​នោះ​ ក្រុង​ក៏​ពង្រឹង​ការ​ក្តោប​ក្តាប់​អំ​ពី​ស្ថាន​ភាព​ គោល​បំ​ណង​ ជីវ​ភាព​សម្ភារៈ និង​ស្មារតី​ក្នុង​ជន​រួម​ជាតិ​... អា​ស្រ័យ​ហេតុ​នោះ​ ជា​មួយ​ការ​អភិវឌ្ឍ​រួម​ សេដ្ឋ​កិច្ច​-សង្គម​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ក្រុង​ មាន​ជំ​ហាន​អភិវឌ្ឍន៍ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ក្នុង​ជន​ជាតិ​ភាគ​តិច​បាន​លំ​នឹង​។​ មាមីង​ជន​រួម​ជាតិ​ខិត​ខំ​ពល​កម្ម​ផលិត អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ មាន​ក្តី​រំភើប​រីក​រាយចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​ អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​។​

* ជម្រាប​សមមិត្ត​ សូម​សមមិត្ត​លើក​ឡើង​នូវ​លទ្ធ​ផល​លេច​ធ្លោ​មួយ​ចំ​នួន​ក្នុង​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​នៅ​ក្រុង​កឹង​ធើ ?

កម្មា​ភិបាល​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​ថើយ​ស្វឹង​ ចុះ​សួរ​សុខ​ទុក្ខ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រនៅ​លើ​ភូមិ​សាស្រ្ត​ ។​        រូប​ថតៈហុង​វ៉ឹង

- ឆ្នាំ​កន្លង​ ក្រុង​បាន​អនុវត្ត​បណ្តា​ភាគ​កំ​រិត អំ​ពី​ការ​ងារ​ជន​ជាតិ​សុទ្ធ​តែ​សម្រេច​និង​លើស​ផែន​ការ​ ។​ ជាពិសេស​ មាន​លក្ខ​ឋាន​ចំ​នួន​ ២ លើស​ផែន​ការ​។​ នោះ​គឺ៖ អត្រា​មិន​ចេះ​អក្សរ​របស់​ស្រ្តី​ជា​ជន​ជាតិ​ភាគ​តិច​គឺ ៥,៧៨% (ភាគ​កំ​រិត​ផែន​ការ​គឺតិច​ជាង​ ១០%) ។​ អត្រា​សិស្ស​ស្រី​ជាជន​ជាតិ​ភាគ​តិច​កំ​រិតប​ឋម​សិក្សា​ អនុវិទ្យា​ល័យ​ និង​វិទ្យា​ល័យ​សម្រេច​ ៥៤,៤៤% (ភាគ​កំ​រិត​ផែន​ការ​ច្រើន​ជាង​ ៥០%) ។​ ក្រុង​ក៏​ផ្តោត​សំ​ខាន់​លើ​ការអនុវត្ត​ដំ​ណោះ​ស្រាយ​ជា​ច្រើន​សំ​ដៅ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ ផ្តើម​ពី​នោះ​ ជីវ​ភាព​របស់​មាមីង​ជន​រួម​ជាតិ​នឹង​បាន​កែ​លម្អ​យ៉ាង​ច្បាស់​ក្រឡែត​។​ ចំ​នួន​គ្រួ​សារ​គ្រាន់​បើ​ ធូរ​ធារ​ក្នុង​ជន​រួម​ជាតិ​ភាគ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​ ចំ​នួន​គ្រួ​សារ​ក្រី​ក្របាន​ថយ​ចុះ​យ៉ាង​លឿន​។​ ប្រ​សិន​ជាដើម​ឆ្នាំ​ ២០២០ មាន​គ្រួ​សារ​ក្រី​ក្រ ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​ ១៨៦ គ្រួ​សារ​ស្មើ​នឹង​ ១,៩% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប​របស់​ក្រុង​ នៅ​ចុង​ឆ្នាំ​ ២០២០ ថយ​ចុះ​ នៅ​ ១២៦ គ្រួ​សារ​ស្មើ​នឹង​ ១,៤២% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​សរុប​របស់​ក្រុង​។​ គិត​ចាប់​ពី​ឆ្នាំ​ ២០១៦​ មក​ទល់​បច្ចុប្បន្ន​ (ចាប់​តាំង​ពី​អនុវត្ត​បទ​ដ្ឋាន​ក្រពហុ​ទិស​) ក្រុង​កាត់​បន្ថយ​បាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រចំ​នួន​ ១.២៦៦ គ្រួ​សារ​ កាត់​បន្ថយ​ស្មើ​នឹង​ ១០ ដង​នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ។​ ក្រៅ​ពី​នោះ​ ក្រុង​ក៏​អនុវត្ត​ល្អ​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​។​ ក្រុង​បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​ទៅ​ ដោះ​ដូរ​ រៀន​សូត្រ​បទ​ពិសោធ​ន​៍សម្រាប់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​ជាតិ​ភាគ​តិច​នៅ​ កង​តុម យ៉ាឡៃ​  ដាក់​ឡាក់​ ឡាំដុង​ និញធ្វឹង​ និង​ប៊ិញធ្វឹង​ ។​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ក្រុង​ ថែម​ទាំង​រៀប​ចំ​ជួប​ជុំ​ ទៅ​សួរ​សុខ​ទុក្ខ​ស្រប​ក្នុង​ឱកាស​បុណ្យ​ទាន​ មាន​បុណ្យ​ចូល​ឆ្នាំ​ជាដើម​ ។​ សួរ​សុខ​ទុក្ខ​ ឧបត្ថម្ភ​សម្ភារៈ អ្នក​មាន​ប្រ​ជា​ប្រិយ​ ខណៈ​ពេល​មាន​ជំ​ងឺ​តម្កាត់​។​ ឧស្សាហ៍​ចែក​ជូន​ព្រឹត្តិ​ប័ត្រ​ព័ត៌​មាន​ស្តីពី​ការ​ងារ​ជន​ជាតិ​ ឯក​សារ​ឧភយ​ភាសា​វៀត​-ចិន​ វៀត​-ខ្មែរ​ និង​កាសែត​ ទស្សនា​វដ្តី​ផ្សេង​ៗ​ដោយ​មិន​គិត​ថ្លៃ​... ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្តោប​ក្តាប់​ និង​យល់​ច្បាស់​ជាង​អំ​ពី​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ ស្តីពី​ជន​ជាតិ​ ការ​ងារ​ជន​ជាតិ​ ដើម្បី​ចលនា​កៀរ​គរ​សហគមន៍ជន​ជាតិ​ ឱ្យ​រស់​នៅ​និង​ធ្វើ​ការ​តាម​រដ្ឋ​ធម្ម​នុញ្ញ​ និង​ក្រឹត្យ​ច្បាប់​ យល់​ច្បាស់​អំ​ពី​ទស្សនៈ​របស់​បក្ស​និង​រដ្ឋ​អំ​ពី​បញ្ហា​ជន​ជាតិ​គឺ “សមភាព​ សាម​គ្គី​ គោ​រពនិង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឌ្ឍ​រួម​” ។​

ប្តេជ្ញា​ចិត្ត​រួម​ជាមួយ​ក្រុង​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​ COVID-១៩ ជន​រួម​ជាតិ​ភាគ​តិច​ ជា​ពិសេស​គឺជន​រួម​ជាតិ​ខ្មែរ​បាន​បង្អាក់​សកម្ម​ភាព​ពិធី​បុណ្យ​នា​នា​ ដែល​ប្រ​មូល​ផ្តុំ​ប្រ​ជា​ជន​ច្រើន​កុះ​ករ​។​ គោ​រពយ៉ាង​តឹង​រ៉ឹងនូវ​ការ​ប្រ​កាស​ខាង​វេជ្ជ​សាស្ត្រ​នៅ​ពេល​ត្រឡប់​មក​ស្រុក​កំ​ណើត​វិញ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នា​ំ​ថ្មី​ប្រ​ពៃណី​ ឆ្នាំ​ ២០២០ ខ្ញុំ​ជឿជាក់​ថា​ ដោយ​ការ​ស្រុះ​ស្រួល​ ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​រួម​ជាមួយ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​ ប្រ​ជា​ជន​ក្រុង​ ក៏​ដូច​ជា​ទូទាំង​ប្រ​ទេ​ស​ជន​រួម​ជាតិ​ខ្មែរ​នឹង​បន្ត​អនុវត្ត​យ៉ាង​តឹង​រ៉ឹង​នូវ​វិធាន​ការ​នា​នា​ ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​ COVID- ១៩ ជាមួយ​នឹង​ទម្រង់​សម​ស្រប​តាម​ការ​ណែ​នា​ំរបស់​ក្រសួង​សុខា​ភិបាល​។​ ជា​ពិសេស​ គឺអនុវត្ត​សារ​ ៥ K “ពាក់​ម៉ាស - រម្ងាប់​មេ​រោគ​ - គម្លាត​ - គ្មាន​ការ​ប្រ​មូល​ផ្តុំ​ - ការ​ប្រ​កាស​ វេជ្ជ​សាស្រ្ត​” ដើម្បី​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ឆ្នាំ​ ២០២១ មាន​សុវត្ថិ​ភាព​ រីក​រាយ​និង​កក់​ក្តៅ​ ។​

* ក្នុង​បរិបទ​នៃ​ជំ​ងឺ​រាល​ដាល​ COVID-១៩ នៅ​តែមាន​ភាព​ស្មុគ​ស្មាញ​ តើក្រុង​បាន​ផ្តោត​សំ​ខាន់​លើ​ដំ​ណោះ​ស្រាយ​ណា​ខ្លះ​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ កែ​លម្អ​ជីវ​ភាព​រ​បស់ប្រ​ជា​ជន​ ក្នុង​នោះ​រួម​ទាំង​ជន​ជាតិ​ភាគ​តិច​ សូម​ជម្រាប​ប្រ​សាសន៍​សមមិត្ត​?

- ក្រុង​នឹង​ផ្តោត​លើ​ការ​ដោះ​ស្រាយ​ការ​លំ​បាក​សម្រាប់​សកម្ម​ភាព​ផលិត ធ្វើ​អា​ជីវ​កម្ម​ ជំ​រុញ​ការ​រំសាយ​ដើម​ទុន​វិនិ​យោគ​សាធារណ៍ ធានា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​ តាម​សេច​ក្តី​សន្និ​ដ្ឋាន​លេខ​ ៧៧- KL/TW ចុះ​ថ្ងៃ​ទី ៥ ខែ​មិថុនា​ ឆ្នាំ​ ២០២០ របស់​ការិ​យាល័យ​នយោ​បាយ​ស្តីពី​គោល​ការណ៍​ ជម្នះ​ផល​ប៉ះ​ពាល់​នៃ​ជំ​ងឺ​រាល​ដាល​ COVID-១​៩​ ដើម្បី​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ប្រ​ទេស​ជាតិ​ និង​សេច​ក្តី​សម្រេច​របស់​នា​យក​រដ្ឋ​មន្ត្រី​លេខ​ ៨៤/NQ-CP ចុះ​ថ្ងៃ​ទី ២៩ ខែ​ឧសភា​ ឆ្នាំ​ ២០២០ ។​ ម្យ៉ាង​ទៀត​ក្រុង​នឹង​ផ្តោត​សំ​ខាន់​អនុវត្តន៍​វិធាន​ការ​របស់​រដ្ឋា​ភិបាល​បាន​សំ​ណូម​ពរ​“ខ្នះ​ខែ្នង ពន្លឿន​សន្ទុះ​ពិនិត្យ​ ដោះ​ស្រាយ​នីតិ​វិធី​វិនិ​យោគ​សម្រាប់​គម្រោង​នា​ នា​តាម​ការ​ស្នើ​របស់​អា​ជីវ​កម្ម​ ។​ ជាដាច់​ខាត​មិន​ឱ្យ​យឺត​ពេល​កំ​ណត់​ កកស្ទះ​សំ​ណុំ​ រឿង​ដែល​មិន​ទាន់​ដោះ​ស្រាយ​។​ ម្ចាស់​ការ​រាយ​ការណ៍​បន្ទាន់​ទៅ​សមត្ថ​កិច្ច​ដើម្បី​ធ្វើ​ការ​ពិនិត្យ​ ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​ជាប់​ជំ​ពាក់​លើ​សពី​សមត្ថ​ភាព​” ។​

ក្រុង​នឹង​ផ្តោត​លើ​ការ​អនុវត្តន៍​ផ្គួប​ផ្សំ​បណ្តា​កម្ម​វិធី​ គម្រោង​ ផែន​ការ​របស់​រដ្ឋា​ភិបាល​ និង​ក្រុង​ដោយ​ផ្សារភ្ជាប់​នឹង​ការ​កៀរ​គរ​ប្រ​ភព​ធន​ធាន​ជាច្រើន​  ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​  កន្លែង​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។​ បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោ​បាយ​ជំ​នួយ​ផ្ទះ​ ដី​ លំ​នៅ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ឱ្យ​បុល​ទុន​ អភិវឌ្ឍ​ផលិត​កម្ម​។​ ដោះ​ស្រាយ​ល្អ​បញ្ហា​សុខុមាល​ភាព​សង្គម​ លើក​កំ​ពស់គុណ​ភាព​ រស់​នៅ​របស់​ជន​ជាតិ​ភាគ​តិច​ ។​ ទន្ទឹម​នឹង​នោះ​ ក្រុង​ក៏​បន្ត​អនុវត្ត​គោល​នយោ​បាយ​ អភិរក្ស​ និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្បធម៌​របស់​ជន​ជាតិ​ភាគ​តិច​។​ ដោះ​ស្រាយ​ទាន់​ពេល​តម្រូវ​ការ​ស្រប​ច្បាប់​អំ​ពី​សាសនា​ ជំ​នឿ​របស់​ជន​រួម​ជាតិ​ សម​ស្រប​តាម​បទ​បញ្ញត្តិ​ច្បាប់​... សំ​ដៅ​ធានា​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ទីក្រុង​ និយាយ​រួម​ និង​ជន​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្ថិរ​ភាព​និង​ការ​អភិវឌ្ឍន៍។​

* សូម​អរ​គុណ​សមមិត្ត​ !

                            ថាញ់​ឡុង​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ