នៅភូក្វឹក មានresort ទំនើបៗ កម្រិតអន្តរជាតិជាច្រើន ក្នុងនោះ មាន Novontel ផងដែរ។ មណ្ឌលសម្រាកលម្ហែកាយនៅ Novontel ភូក្វឹក ត្រូវបានរចនាប្ល៉ង់តាមបែបទំនើប របៀងជុំវិញមានពន្លឺគ្រប់គ្រាន់ ផ្ទះបឹងហ្គាឡូនិងវីឡាបែរមុខឆ្ពោះទៅសមុទ្រ។ល។ គឺជាជម្រើសមួយដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរ។
អាហារប៊ូហ្វេពេលព្រឹកយ៉ាងឆ្ងាញ់ពិសានៅ Novotel។
ដោយមានបន្ទប់បែរឆ្ពោះទៅឆ្នេរសមុទ្របាយត្រឿង មណ្ឌល resort មានចម្ការឈើត្រជាក់ស្រួល បន្ទប់របស់សណ្ឋាគារ Novotel មានភាពស្រឡះស្រឡំ របៀងជុំវិញមានខ្យល់បក់ត្រសៀកៗ។ ក្នុងបន្ទប់បានតុបតែងដោយគ្រឿងសង្ហារិមគ្រប់សព្វ ដូច៖ គ្រែធំ King Bed គ្រែ sofa ឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ តុធ្វើការជាដើម។ បន្ទប់ទឹកមានអាងងួតទឹក និងក្បាលផ្កាឈូក ងួតទឹកដោយឡែក ញុាំងឱ្យភ្ញៀវទេសចរមានពេលវេលាសម្រាកលម្ហែកាយប្រកបដោយផាសុកភាព។
ទស្សនាសមុទ្រនៅពេលរាត្រី គឺជាការឆ្លងកាត់បទពិសោធន៍មួយដ៏អស្ចារ្យនៅ Novotel។
ចំពោះភ្ញៀវទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់ នៅដាច់ដោយឡែកនោះ ក៏មានប្រព័ន្ធបន្ទប់បឹងហ្គាឡូ ស្ថិតនៅក្រោមម្លប់ឈើដ៏ត្រជាក់ ឬវីឡាដែលស្ថិតនៅក្បែរឆ្នេរសមុទ្រ គឺជាជម្រើសដ៏ល្អអស្ចារ្យ។ ចំណុចពិសេសមួយទៀតរបស់សណ្ឋាគារ Novotel ភូក្វឹក គឺមានទីតាំងនៅតាមឆ្នេរសមុទ្ររដ៏ស្អាតបំផុតរបស់ភូក្វឹក នោះគឺឆ្នេរសមុទ្របាយត្រឿង។ នេះជាឆ្នេរខ្សាច់ពណ៌លឿងធម្មជាតិ បណ្តោយតាមឆ្នេរសមុទ្រមានទឹកថ្លាយង់ ព្រមទាំងមានសកម្មភាពមុជទឹកទស្សនាផ្កាថ្ម និងចែវទូកជាដើម។
បរិយាកាសស្រឡះស្រឡំបែរចេញទៅលំហសមុទ្រ ញុាំងឱ្យសណ្ឋាគារ Novotel មានខ្យល់អាកាសត្រជាក់បរិសុទ្ធ។
សណ្ឋាគារ Novotel ភូក្វឹក គឺជាទីតាំងសម្រាកលម្ហែកាយមួយដ៏មនោរម្យ ពីព្រោះមានសេវាកម្មគ្រប់សព្វទាំងអស់។ ភ្ញៀវទេសចរអាចភ្លក់រសជាតិអាហារប៊ូហ្វេពេលព្រឹកនៅភោជនីយដ្ឋាន Food Exchange។ ជាមួយនឹងមុខម្ហូបសម្បូរបែប សម្រេចស្តង់ដា បំពាក់ដោយលក្ខណៈអឺរ៉ុបអាស៊ី។ ពិសេស ភោជនីយដ្ឋាននេះ មានកាហ្វេដ៏ល្បីឈ្មោះជាច្រើន ប្រភេទភ្ញៀវទេសចរអាចឆុងកាហ្វេមួយកែវទៅតាមចំណង់ខ្លួនឯង។ ភ្ញៀវទេសចរអាច ទទួលទានអាហារពេលល្ងាចនៅ resort ឬទៅផ្សាររាត្រីលក់ផលសមុទ្រនៅត្រង់ពាក់កណ្តាលផ្លូវចូលកាន់ភោជនីយដ្ឋានផលសមុទ្រនៅក្បែរអាងហែលទឹក និងមណ្ឌលស្ប៉ា ដោយមិនចាំបាច់ធ្វើដំណើរចេញផុតពីមណ្ឌលសម្រាកលម្ហែកាយឡើយ។ ចំពោះភ្ញៀវទេសចរវ័យក្មេង មានភាពរវៀសរវៃ អាចមកកាន់ Lounge Bar នៅក្បែរអាងហែលទឹកដែលជាមជ្ឈមណ្ឌលរបស់សណ្ឋាគារ Novotel ភូក្វឹក resort គឺជាទីតាំងសម្រាកលម្ហែកាយដ៏មនោរម្យ។ ពិសាទឹកភេសជ្ជៈ Cockail ដ៏ត្រជាក់ ឬទឹកផ្លែឈើគាបមួយកែវ និងអង្គុយទស្សនាទេសភាពសមុទ្រនៅពេលរាត្រី គឺជាបរិយាកាសដ៏អស្ចារ្យ។
ដើម្បីធានាឱ្យភ្ញៀវទេសចរមានពេលវេលាសម្រាកលម្ហែកាយមានគុណភាពនោះ សណ្ឋាគារ Novotel ភូក្វឹក នៅទាំងមានបន្ទប់ហាត់ប្រាណ ទីលានវាយកូនបាល់ អាងហែលទឹក និងស្ប៉ាដ៏ទំនើបៗទៀតផង៕
ហាថាញ-វិមាន