ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/03/2021 - 15:51

កិច្ច​ប្រ​ជុំ​ស្ដី​ពីស្ថាន​ភាព​សកម្ម​ភាព​ជំនឿ​ សាសនា​នៅ​តំ​បន់​ ជន​រួម​ជាតិ​ភាគ​តិច​ ដំណាក់​កាល​ ២០១៨ - ២០២០

ក្រសួង​មហា​ផ្ទៃ​ទើប​សហការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ រៀប​ចំ​កិច្ច​ប្រ​ជុំ​ស្ដី​ពីស្ថាន​ភាព​សកម្ម​ភាព​ជំនឿ​សាសនា​ នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំណាក់​កាល​ ២០១៨ - ២០២០។​

 ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហ្វាង​ធីហាញ់ ថ្លែង​យោបល់​ក្នុង​អង្គ​ប្រ​ជុំ​។​

យោង​តាម​គណៈ​សាសនា​នៃ​រដ្ឋា​ភិបាល​ និង​ផ្នែក​គ្រប់​គ្រង​រដ្ឋ​ ស្ដី​ពីសាសនា​ បច្ចុ​ប្បន្ន​ មាន​ជន​ជាតិ​ភាគ​តិច​អ្នក​កាន់​សាសនា​ជាង​ ២,៨ លាន​នាក់​ ក្នុង​នោះ​ អ្នក​កាន់​ពុទ្ធ​សាសនា​ ប្រ​ហែល​ ៨,៧%; អ្នក​កាន់​សាសនា​ប្រូតេស្ដង់ ៦,១%; អ្នក​កាន់​សាសនា​កាតូលិក ៣,៧%; អ្នក​កាន់​សាសនា​ឥស្លាម ០,៥៦%។​ ក្រៅ​ពី​នោះ​ ភាគ​ច្រើន​ជន​ជាតិ​ភាគ​តិច​នៅ​វៀត​ណាម​ សុទ្ធ​តែ​មាន​ប្រ​វេណី​ជំនឿ​ពហុ​ទេព​និយម​ គឺ​គោរព​បូជា​អា​ទិទេព​ជា​ច្រើន​អង្គ​ផ្សេង​ៗ​គ្នា​។​

ដំ​ណាក់​កាល​ ២០១៨ - ២០២០ ច្បាប់​ស្ដី​ពីជំនឿ​សាសនា​ និង​អនុ​ក្រឹត្យ​លេខ​ ១៦២/២០១៧ /NĐ-CP របស់​រដ្ឋា​ភិបាល​ “បាន​ចែង​លម្អិត​ក្នុង​មាត្រា​មួយ​ចំ​នួន​ និង​វិធាន​ការ​អនុ​វត្ត​ច្បាប់​ស្ដី​ពីជំនឿ​សាសនា​” មាន​សុពល​ភាព​ និង​អនុ​វត្ត​ក្នុង​ជីវ​ភាព​ជា​បណ្ដើរ​ៗ​ រដ្ឋ​អំ​ណាច​គ្រប់​ជាន់​ថ្នាក់​ ចាប់​ពី​មជ្ឈិម​ដល់​មូល​ដ្ឋាន​ បាន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​គ្រប់​ផ្នែក​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។​ ក្នុង​នោះ​ ការ​អនុ​វត្ត​នូវ​សិទ្ធិ​សេរី​ភាព​ខាង​ជំនឿ​សាសនា​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ឆ្លើយ​តប​តាម​តម្រូវ​ការ​គោល​បំ​ណង​ចាំ​បាច់​របស់​ជន​រួម​ជាតិ​ភាគ​តិច​ អ្នក​កាន់​សាសនា​ត្រូវ​បាន​អនុ​វត្ត​ល្អ​។​ ព្រោះ​ហេតុ​ដូច្នោះ​ សកម្ម​ភាព​ជំនឿ​សាសនា​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​សារ​វន្ត​រក្សា​បាន​លំ​នឹង​ អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​។​ ជន​រួម​ជាតិ​ភាគ​តិច​អ្នក​កាន់​សាសនា​រស់​នៅ​ “ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាសនា​ អនុវត្ត​ល្អ​ការ​ងារ​សង្គម​” តែង​រក្សា​ទំ​នាក់​ទំ​នង​សម​ភាព​ សាម​គ្គី​ ផ្សារ​ភ្ជាប់​នឹង​សហ​គមន៍ ខ្នះ​ខ្នែង​ចូល​រួម​រាល់​ការ​ចលនា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​នៅ​ភូមិ​ភាគ​ អនុ​វត្ត​ល្អ​នូវ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។​ល។​

ក្នុង​កិច្ច​ប្រ​ជុំ​ តំ​ណាង​ទាំង​ឡាយ​បាន​ពិ​ភាក្សា​រាល់​បញ្ហា​ទាក់​ទិន​ដល់​ស្ថាន​ភាព​នៃ​សកម្ម​ភាព​ជំនឿ​សាសនា​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ ដំណាក់​កាល​ ២០១៨-២០២០។​ ក្នុង​នោះ​ សំ​ដៅ​ពិភាក្សា​ វែក​ញែក​អំ​ពី​លទ្ធ​ផល​សម្រេច​បាន​ និង​ចំ​ណុច​ខ្វះ​ខាត​ក្នុង​ការ​ងារ​គ្រប់​គ្រង​រដ្ឋ​ចំ​ពោះ​សកម្ម​ភាព​ជំនឿ​សាសនា​ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​។​ ផ្ដើម​ពីនោះ​ បាន​លើក​ឡើង​នូវ​ដំណោះ​ស្រាយ​ សម្រាប់​អភិ​វឌ្ឍប្រ​ភព​ធន​ធាន​សាសនា​ ក្នុង​ការ​កសាង​ប្រ​ទេស​ជាតិ​។​ល។​

ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ​  អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហ្វាង​ធីហាញ់ គូស​បញ្ជាក់ ​បញ្ហា​ជន​ជាតិ​និង​ជំនឿ​សាសនា​ តែង​ដើរ​ទន្ទឹម​គ្នា​ មិន​អាច​ផ្ដាច់​ចេញ​បាន​។​ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ ជា​មួយ​នឹង​ប្រ​ភព​កម្លាំង​នៃ​គោល​នយោ​បាយ​ជាក់​ស្ដែង​ជាច្រើន​ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​ប្រ​ទេស​យើង​មាន​ភាព​លំ​នឹង​ និង​អភិ​វឌ្ឍន៍​ជឿន​លឿន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ អនុ​រដ្ឋ​មន្រ្តី​ បញ្ជាក់​បន្ថែម​ គប្បី​បង្កើន​ការ​ងារ​សហ​ការ​រវាង​គណៈ​កម្មា​ធិការ​ជន​ជាតិ​និង​ក្រសួង​មហា​ផ្ទៃ​ក្នុង​វិស័យ​ការ​ងារ​ជន​ជាតិ​ និង​សាសនា​។​ ក្នុង​នោះ​ សំ​ខាន់​គឺ​កិច្ច​ការ​សហការ​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ បណ្តុះ​បណ្តា​ល​ បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ដល់​កម្មា​ភិបាល​ សហកា​ររៀប​ចំ​កិច្ច​ប្រ​ជុំ​សិក្ខា​សាលា​ វិទ្យា​សាស្រ្ត​ គួបផ្សំ​បញ្ហា​ជន​ជាតិ​ សាសនា ក្នុង​ការ​ផ្សព្វ​ផ្សា​យរាល់​គោល​នយោ​បាយ​ជន​ជាតិ​៕​

យោង​៖ កាសែត​ជន​ជាតិ​និង​អភិ​វឌ្ឍន៍ - ប្រែសម្រួល​៖ ថា​ច់​ធី

ចែករំលែកអត្ថបទ