ភ្ញៀវទេសចរដែលទៅនិញប៊ិញ ភាគច្រើនតែងជ្រើសរើសទស្សនាតំបន់ទេសចរណ៍ត្រាងអាង ធ្វើសក្ការបូជាវត្តបាយឌិញ។ ប៉ុន្តែ ចំពោះភ្ញៀវទេសចរមួយចំនួនចង់រកភាពស្ងប់ស្ងាត់ ដើម្បីបង្កើតថាមពលឡើងវិញ គឺគួរជ្រើសរើសតាមកុក។
ភ្ញៀវទេសចរជិះទូកតាមដងព្រែកង៉ោដុង។
តំបន់ទេសចរណ៍តាមកុក ឋិតនៅឃុំនិញហាយ ស្រុកហ្វាលឺ ខេត្តនិញប៊ិញ ផ្លូវទៅងាយស្រួលណាស់។ ព្រោះគ្រាន់តែចម្ងាយ ពីផ្លូវជាតិ ១ A ប្រហែល ២ គីឡូម៉ែត្រ ចម្ងាយពីស្រុកនិញប៊ិញ ៧ គីឡូម៉ែត្រ និងចម្ងាយទីក្រុងតាមដេប ៩ គីឡូម៉ែត្រ។ តំបន់ទេសចរណ៍តាមកុកមានជើងទេសចរណ៍ជាច្រើនដូច៖ ជិះនាវា ជិះកង់ និងដើរកម្សាន្ត ព្រមទាំងបានចងសម្ព័ន្ធជាមួយទីតាំងទេសចរណ៍ជិត ២០ កន្លែង។
Homestayនៅក្បែរព្រែកង៉ោដុងមានភាពមនោរម្យណាស់។
ទូកចេញចូលរូងភ្នំ។
ភ្ញៀវទេសចរជិះកង់កម្សាន្ត។
តាមកុក មានន័យថារូងភ្នំចំនួន ៣ នៅទាំងមានឈ្មោះថារូងភ្នំស្វៀងធ្វី រួមមាន ៖ រូងភ្នំការូងភ្នំហាយនិងរូងភ្នំបា។ រូងភ្នំទាំង ៣ ត្រូវបានបង្កើតឡើងដោយព្រែកង៉ោដុងកាត់ភ្នំ។ រូងភ្នំកាមានប្រវែង ១២៧ ម៉ែត្រ កាត់ភ្នំដ៏ធំមួយ មាត់រូងទំហំជាង ២០ ម៉ែត្រ។ រូងភ្នំហាយចម្ងាយពីរូងភ្នំកាជិត ១ គីឡូម៉ែត្រ ប្រវែង ៦០ ម៉ែត្រ និងរូងភ្នំបា ប្រវែង ៥០ ម៉ែត្រ។ នៅក្នុងរូងភ្នំ អាកាសធាតុត្រជាក់ខ្លាំង ហើយមានអាចុតសីលាជាច្រើនដោយមានរូបភាពផ្សេងៗ គួរឱ្យចម្លែកនិងស្រស់ស្អាត។ ភ្ងៀវទេសចរអាចជួលទូកតូចនៅកំពង់នាវានៃមជ្ឈមណ្ឌលជិះកម្សាន្តតាមដងព្រែកង៉ោដុងព័ទ្ធពេនតាមច្រាំងថ្មចោទ តាមវាលស្រូវឬឈូក ទៅតាមរដូវកាលនីមួយៗ ដើម្បីទៅកាន់រូងភំ្នទស្សនាផ្ទាំងគំនូរដែលធម្មជាតិបានប្រទាន។ បើមិនចូលចិត្តអង្គុយយូរលើទូកទេ ភ្ញៀវទេសចរអាចដើរឬជួលកង់ជិះកម្សាន្តមើល ផែ្សងដុតស្រែលាយបញ្ចូលនឹងសែងសុរិយានាពេលសាយណ្ហហៀបអស្ដង្គត។ មើលទិដ្ឋភាពនេះ ភ្ញៀវទេសចរ ហាក់ដូចកំពុងទស្សនាផ្ទាំងគំនូរទឹកដ៏ស្រស់ស្អាតនិងស្ងប់សា្ងត់គួរឱ្យចមែ្លក។
ប្រព័ន្ធសា្នក់នៅ នៅតាមកុកគឺល្អណាស់ ឆ្លើយតបទៅតាមតម្រូវការពីខ្ពស់ដល់សាមញ្ញ ដោយមានសណ្ឋាគារកម្រិតខ្ពស់ ផ្ទះសំណាក់ និងhomestay។ ប៉ុនែ្តបើភ្ញៀវទេសចរចង់ស្វែងរកភាពមនោរម្យទាំងស្រុង គួរជ្រើសរើស homestay នៅក្បែរព្រែកង៉ោដុង ដើម្បីរស់នៅជាមួយភាពស្ងប់ស្ងាត់នៃតាមកុក។
ហាថាញ-ប្រែសម្រួល៖ ថាញសាង