ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/03/2021 - 16:24

បង្កើន​ការ​ងារ​ផ្ដល់​ព័ត៌​មាន​ ឃោសនា​អំ​ពី​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ចំ​ពោះ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

នៅ​ហា​ណូយ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​សហកា​រជាមួយ​នឹង​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​ការ​ងារ​ផ្ដល់​ព័ត៌​មាន​ ឃោ​សនា​អំ​ពី​ការ​បោះ​ឆ្នោត​តំ​ណា​ង​រដ្ឋ​សភា​នីតិ​កាល​ ទី XV និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦ ចំ​ពោះ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​

 ​ ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​។​

ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ ទី XV និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១-២០២៦​ នឹង​ដំ​ណើរ​ការ​ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​ឧសភា​ ឆ្នាំ​ ២០២១ គឺជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ​ បាន​ចាត់​តាំង​ឡើង​ ក្រោយ​ពី​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី XIII របស់​បក្ស​សម្រេច​ជោគ​ជ័យ​។​

ព្រោះ​ហេតុ​នោះ​ គប្បី​ជំ​រុញ​ខ្លាំង​ក្លា​ការ​ងារ​ផ្ដល់​ព័ត៌​មាន​ ឃោ​សនា​ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជន​គ្រប់​ជាន់​ថ្នាក់​ បំ​ផុត​គឺចំ​ពោះ​ជន​ជាតិ​ភាគ​តិច​។​ ផ្តើម​ពី​នោះ​ ពង្រីក​ស្មារតី​ ធ្វើ​ម្ចាស់​ទទួល​ខុស​ត្រូវ​សកម្ម​របស់​ជន​រួម​ជាតិ​ក្នុង​ការ​ចូល​រួម​ ជ្រើស​រើស​ និង​បោះ​ឆ្នោត​បាន​អ្នក​តំ​ណាង​គំ​រូ​ សក្តិ​សម​ចូល​រួម​ក្នុង​រដ្ឋ​សភា​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២១ -២០២៦​ រួម​ចំ​ណែក​កសាង​នីតិ​រដ្ឋ​នៃ​សា​ធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​និយាយ​រួម​ និង​កសាង​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​និយាយ​ដោយ​ឡែក​។​

ក្នុង​អា​ណត្តិ​នៃ​នីតិ​កាល​ XIV ក្រុម​ប្រឹក្សា​ជន​ជាតិ​ បាន​កត់​សម្គាល់​ស្លាក​ស្នាម​ប្រ​វត្តិ​សាស្រ្ត​ក្នុង​សកម្ម​ភាព​ ពេល​បាន​ដាក់​សំ​ណើ​ ឆ្លៀត​យក​ការ​គាំ​ទ្រ​របស់​រដ្ឋ​សភា​ តំ​ណាង​រដ្ឋ​សភា​អនុម័ត​ត្រង់​កថា​ខណ្ឌ​ ១ មាត្រា​ ៦៨a ច្បាប់​ធ្វើ​វិសោធន​កម្ម​ កែ​ប្រែ​និង​បំ​ពេញ​បន្ថែម​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ស្តីពី​ប្រ​កាស​ឱ្យ​ប្រើ​លិខិត​បទ​ដ្ឋាន​ច្បាប់​ និង​សេច​ក្តី​សម្រេច​ចិត្ត​សំ​ខាន់​ចំ​នួន​ ២ ដោយ​មាន​សំ​ឡេង​គាំ​ទ្រលើស​លុប​៖ សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨៨/២០១៩ /QĐ១៤ ចុះ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៩ ផ្តល់​សច្ចា​ប័ន​លើ​គម្រោង​ទូទៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០៣០ និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១២០ /២០២០/QĐ១៤ ចុះ​ថ្ងៃ​ទី ១៩ ខែ​មិថុនា​ ឆ្នាំ​ ២០២០ ផ្តល់​សច្ចា​ប័នលើ​គោល​ការណ៍​វិនិ​យោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១- ២០៣០។​  អាច​និយាយ​ថា​ នេះ​គឺ​សេច​ក្តី​សម្រេច​មាន​លក្ខណៈ​ជា​ប្រ​វត្តិ​សាស្រ្ត​របស់​រដ្ឋ​សភា​ លើក​ដំ​បូង​រដ្ឋ​សភា​ប្រ​កាស​ឱ្យ​ប្រើ​សេច​ក្តី​សម្រេច​ចិត្ត​ ២ ដោយ​ឡែក​ខាង​វិស័យ​ជន​ជាតិ​ ហើយ​ក៏​ជា​លើក​ដំ​បូង​ក្រុម​ប្រឹក្សា​ជន​ជាតិ​អនុវត្ត​ភារ​កិច្ច​ដឹក​នាំ​ពិនិត្យ​មើល​គម្រោង​ទូទៅ​ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ង្វៀង​ឡឹម​ថាញ់ អនុប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ គូស​បញ្ជាក់​៖ ការ​ងារ​ផ្ដល់​ព័ត៌​មាន​ឃោ​សនា​អំ​ពី​ការ​បោះ​ឆ្នោត​ គប្បី​ផ្តុំ​កម្លាំង​ឆ្ពោះ​ទៅ​រក​មូល​ដ្ឋាន​ ពិសេស​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ឃោស​នា​ឱ្យ​បាន​សម​ស្រប​ជា​មួយ​នឹង​ទំ​នៀម​ទម្លាប់​ លក្ខណៈ​ពិសេស​នៃ​បរិស្ថាន​រស់​នៅ​ ភាសា​ អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ពង្រីក​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ងារ​ឃោសនា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តំ​បន់​ភ្នំ​ តំ​បន់​ព្រំ​ដែន​ កោះ​សមុទ្រ​និង​តំ​បន់​លំ​បាក​ខ្លាំង​។​ គប្បី​ផ្ដល់​ព័ត៌​មាន​ ឃោ​សនា​អំ​ពី​ខ្លឹម​សារ​ជួប​ប្រាស្រ័យ​ ជា​មួយ​ម្ចាស់​ឆ្នោត​ ជីវ​ប្រ​វត្តិ​និង​កម្ម​វិធី​សកម្ម​ភាព​រ​បស់​បេក្ខ​ជន​ឈរ​ឆ្នោត​ ជា​ពិសេស​គឺបេក្ខ​ជន​ឈរ​ឆ្នោត​ដែល​ជា​ជន​ជាតិ​ភាគ​តិ​ច​ បេក្ខ​ជន​ឈរ​ឆ្នោត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ បេក្ខ​ជន​ឈរ​ឆ្នោត​ជាជន​ជាតិ​ភាគ​តិច​ដែល​មាន​ចំ​នួន​មនុស្ស​តិច​ ចំ​ណុះ​ភូមិ​សាស្រ្ត​លំ​បាក​ខ្លាំង​៕​

   យោ​ង៖ cema.gov.vn-វិមាន​

ចែករំលែកអត្ថបទ