ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/03/2021 - 15:48

យុវជន​ក្រុង​កឹង​ធើចំ​នួន​ ១.៧០២​ នាក់ ចេញ​ដំ​ណើរចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​

សុក​ត្រាំង​សម្រេច​ ១០០% ភាគ​កំ​រិតប្រ​គល់​និង​ទទួល​យោ​ធិន ឆ្នាំ​ ២០២១

(កឹង​ធី) - ថ្ងៃ​ទី ៣ ខែ​មីនា​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ អង្គ​ការ​មហា​ជន​គ្រប់​ជាន់​ថ្នាក់​ និង​ក្រុម​ប្រឹក្សា​កាត​ព្វ​កិច្ច​យោ​ធានៃ​ខណ្ឌ​ ស្រុក​ ក្រុង​កឹង​ធើ បាន​ធ្វើ​ពិធី​ប្រ​គល់​និង​ទទួល​យោ​ធិន ជូន​ដំ​ណើរ​យុវ​ជន​ចំ​នួន​ ១.៧០២ នាក់ ចូល​បម្រើ​ជួរ​ទ័ព​។​

លោក​ស្រី​ ត្រឿង​ធីម៉ាយ​ សមាជិក​ការិ​យាល័យ​នយោ​បាយ​ ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មជ្ឈិម​ ជូន​អំ​ណោយ​លើក​ទឹក​ចិត្ត​យុវជន​នៅ​ខេត្ត​សុក​ត្រាំង​មុន​ពេល​ចេញ​ដំ​ណើរ​ទៅ​បម្រើ​ក្នុង​ជួរ​កង​ទ័ព​។​

លោក​ ឡេក្វាង​ម៉ាញ់ សមាជិក​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ជូន​បាច់​ផ្កា​និង​លើក​ទឹក​ចិត្ត​យុវ​ជន​ស្រុក​កើ-ដ ចេញ​ដំ​ណើរ​ទៅ​បម្រើ​ក្នុង​ជួរ​កង​ទ័ព​។​   
   រូប​ថត​ៈ អា​ញ់យុង

ចូល​រួម​ និង​ថ្លែង​សុន្ទ​រក​ថា​ក្នុង​ពិធី​ប្រ​គល់​ និង​ទទួល​យោ​ធិន​នៃ​ខណ្ឌ​ ស្រុក​ ថ្នាក់​ដឹក​នាំ​ក្រុង​បាន​ឱ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ងារ​ជម្រើស​យោ​ធិន​នៅ​តាម​ភូមិ​ភាគ​នា​នា​។​ ទន្ទឹម​នឹង​នោះ​ សម្តែង​ការ​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ក្រុម​គ្រួ​សារ​ដែល​បាន​បង្កើត​ មាន​សគុណ​ចិញ្ចឹម​បីបាច់​និង​អប់​រំ​យុវ​ជន​គំ​រូ​ ១.៧០២ នាក់ ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ចូល​ក្នុង​ជួរ​កង​ទ័ព​ រួម​ចំ​ណែក​កសាង​កង​ទ័ព​និង​នគរ​បាល​ប្រ​ជា​ជន​វៀត​ណាម​វីរភាព​។​ ថ្នាក់​ដឹក​នា​ំក្រុង​ បាន​កោត​សរ​សើរ​ស្មារតី​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​របស់​យុវ​ជន​ទាំង​ឡាយ​ ។​ ថ្នាក់​ដឹក​នាំ​ក្រុង​រំពឹង​ ខណៈ​ពេល​ចូល​រួម​កង​ទ័ព​នៅ​ក្នុង​អង្គ​ភាព​នា​នា​ យុវ​ជន​ត្រូវ​ខិត​ខំ​សិក្សា​រៀន​សូត្រ​ ឱហាត ​បណ្ដុះ​នូវ​គុណ​សម្បត្តិ​នយោ​បាយ​ និង​សីល​ធម៌​បដិវត្តន៍ ដើម្បី​រួម​ចំ​ណែក​កសាង​កង​ទ័ព​ នគរ​បាល​ប្រ​ជា​ជន​វៀត​ណាម​វីរ​ភាព​ អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​ កសាង​និង​ការ​ពារ​មាតុ​ភូមិ​វៀត​ណាម សង្គម​និយម​ក្នុង​ស្ថាន​កាល​ថ្មី​។​ ថ្នាក់​ដឹក​នាំ​ក្រុង​ក៏​បាន​រំលឹក​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​ គប្បី​យក​ចិត្ត​ទុក​ដាក់​ អនុវត្ត​ឱ្យ​បាន​ល្អ​នូវ​គោល​នយោ​បាយ​ក្រោយ​ពី​ចេញ​ពី​ជួរ​កង​ទ័ព​យោ​ធា ពិសេស​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​គ្រួ​សារ​ដែល​មាន​កូន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ មាន​ស្ថាន​ភាព​លំ​បាក​ បង្កើត​ការ​ងារ​សម្រាប់​យុវ​ជន​ សម្រេច​កាតព្វ​កិច្ច​យោ​ធា នគរ​បាល​ ពេល​ដែល​វិល​ត្រ​ឡប់​មក​កាន់​ភូមិ​ភាគ​ ។​

ក្នុង​ចំ​ណោម​យុវ​ជន​ចំ​នួន​ ១.៧០២ នាក់ ចេញ​ដំ​ណើរ​ចូល​បម្រើ​កង​ទ័ព​ មាន​យុវ​ជន​ចំ​នួន​ ១.៣០២ នាក់ បាន​ចុះ​ឈ្មោះ​ នៅ​ក្នុង​អង្គ​ភាព​កង​ទ័ព​រួម​មាន៖ កង​នា​វាចរ (កង​នា​វាចរ​តំ​បន់​ ៥) កង​ការ​ពារ​អា​កាស​ - កង​ទ័ព​អា​កាស​ (f៣៦៧ និង​ f៣៧០) និង​កង​ពល​ធំ​ BB៣៣០ កង​ពល​កាំ​ភ្លើង​ធំ​ ២២៦ បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុង​កឹង​ធើ (យោធ​ភូមិ​ភាគ​ ៩); និង​ពល​រដ្ឋ​ ចំ​នួន​ ៤០០ នាក់ បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​អង្គ​ភាព​នគរ​បាល​ក្រុង​កឹង​ធើ ។​

* ក្រុម​ប្រឹក្សា​កាត​ព្វ​កិច្ច​យោ​ធា​នៃ​ស្រុក​ ទីរួម​ខេត្ត​ និង​ក្រុង​ចំ​នួន​ ១១​ ក្នុង​ខេត្ត​សុក​ត្រាំង​ បាន​រៀប​ចំ​ព្រម​ៗ​គ្នា​ពិធី​ប្រ​គល់​ និង​ទទួល​យោ​ធិន​ឆ្នាំ​ ២០២១ ។​ អង្គ​ភាព​នា​នា​បាន​អនុវត្ត​សម្រេច​ ១០០% ភាគ​កម្រិត​ប្រ​គល់​និង​ទទួល​យោ​ធិន ធានា​បរិមាណ​និង​គុណ​ភាព​។​

ឆ្នាំ​នេះ​ ខេត្ត​សុក​ត្រាំង​ បាន​ប្រ​គល់​ភាគ​កម្រិត​ជម្រើស​កោះ​ ហៅ​ពលរដ្ឋ​ចំ​នួន​ ១.២២៣ នាក់​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​។​ ក្នុង​នោះ​ ប្រ​គល់​ទៅ​ឱ្យ​អង្គ​ភាព​ចំ​ណុះ​ក្រសួង​ការ​ពារ​ជាតិ​ចំ​នួន​ ១.០០២ នាក់ និង​នគរ​បាល​ប្រ​ជា​ជន​ចំ​នួន​ ២២១ នាក់។​ បណ្តា​យោ​ធិន​ថ្មី​ទាំង​អស់​សុទ្ធ​សឹង​តែធានា​បាន​នូវ​បទ​ដ្ឋាន​ អំ​ពី​គុណ​សម្បត្តិ​នយោ​បាយ​ សុខ​ភាព​និង​កម្រិត​វប្បធម៌​ ៕​

​​                                                 ថាយ​យុង-យ្វី​អាញ់

ចែករំលែកអត្ថបទ