កីឡា - ទេសចរណ៍ ទេសចរណ៍

22/12/2020 - 09:17

មណ្ឌល​អនុស្សាវរីយ៍​លោក​ប្រ​ធាន​ តូង​ឌឹកថាំង

មណ្ឌល​អនុស្សាវ​រីយ៍​លោក​ប្រធាន​ តូង​ឌឹកថាំង គឺជា​កេរ​ដំ​ណែល​ថ្នាក់​ជាតិ​ដ៏​ពិសេស​ ឋិត​នៅ​លើ​កោះ​អ៊ុង​ហោ ឃុំ​មីហ្វា​ហឹង​ ក្រុង​ឡុង​ស្វៀង​ ខេត្ត​អាង​យ៉ាង​។​ នេះ​ជាទីតាំង​គោល​ដៅ​ ដ៏​ចំ​ណាប់​អា​រម្មណ៍ ពី​ព្រោះ​អាច​ស្វែង​យល់​ទាំង​ប្រ​វត្តិ​សាស្រ្ត​គួបផ្សំ​នឹង​ទេស​ចរណ៍។​

ជ្រុង​មួយ​ក្នុង​អគារ​ដាក់​តាំង​រៀប​រាប់​ពី​ដំ​ណើរ​ជីវិត​និង​បុព្វ​ហេតុ​បដិវត្តន៍​របស់​អ៊ំ​តូង​។​

មណ្ឌល​អនុស្សាវ​រីយ៍​លោក​ប្រ​ធាន​ តូង​ឌឹក​ថាំង មិន​ត្រឹម​តែ​មាន​លក្ខណៈ​ជា​ទី​សក្ការ​បូជា​ និង​មាន​ភាព​ស្មឹង​ស្មាធិ៍​ខណៈ​ពេល​រំលឹក​ដល់​កុល​បុត្រ​ឆ្នើម​នៃ​ទឹក​ដី​អាង​យ៉ាង​ អ្នក​បដិវត្តន៍​ស្មោះ​ត្រង់​ ជាមគ្គុ​ទ្ទេសក៍​ម្នាក់​ក្នុង​ចំ​ណោម​មគ្គុ​ទ្ទេស​ក៍​ដ៏​ឆ្នើម​របស់​ប្រ​ជា​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បំ​ពាក់​នូវ​លក្ខណៈ​វប្បធម៌​ដែល​ជានិមិត្ត​រូប​នៃ​តំ​បន់​ជន​បទ​ណាម​បូ​ទៀត​ផង​។​ មណ្ឌល​អនុស្សាវ​រីយ៍​រួម​មាន៖ ផ្ទះ​ កាល​ពី​កុមារ​ភាព​របស់​លោក​ប្រ​ធាន​ តូង​ឌឹកថាំង (អ៊ំ​តូង​) និង​បូជ​នីយដ្ឋាន​ អ៊ំ​តូង​ និង​អគារ​ដាក់​តាំង​អំ​ពី​ដំ​ណើរ​ជីវិត​និង​បុព្វ​ហេតុ​បដិវត្តន៍​របស់​អ៊ំ​។​ 

មណ្ឌល​អនុស្សាវ​រីយ៍​លោក​ប្រ​ធាន​ តូង​ឌឹកថាំង គឺជា​ទីតាំង​ប្រ​ជុំ​ជីវ​ភាព​ ប្រ​ពៃណី​ ដំ​ណើរទៅ​កាន់​បុព្វ​កាល​ និង​ជាទីតាំង​ប្រ​ជុំ​ជីវ​ភាព​វប្បធម៌​ សិល្បៈ​ក្នុង​ថ្ងៃ​បុណ្យ​ធំ​ៗ​ របស់​ប្រ​ទេសជាតិ​។
​រូប​៖ ប៊ិ​ញង្វៀន​

ផ្ទះ​កាល​ពី​កុមារ​ភាព​របស់​អ៊ំ​តូង​ បាន​សាង​សង់​តាម​បែប​ផ្ទះ​រតប្រ​ពៃ​ណី ដំ​បូលប្រក់​ក្បឿង​កោង​ ផ្ទះ​មាន​ ៣ ល្វែង​ និង​របៀង​សង​ខាង​ មើល​ទៅ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ណាស់​។​ ត្រឹម​តែផ្ទះ​កាល​ពី​កុមារ​ភាព​របស់​អ៊ំ​ ក៏​បាន​បង្ហាញ​ពី​លក្ខណៈ​វប្បធម៌​ ពិសេស​នៃ​តំ​បន់​ព្រែក​ទន្លេ​។​ ផ្ទះ​នេះ​ បាន​សាង​សង់​នៅ​ឆ្នាំ​ ១៨៨៧ ញុាំង​ឱ្យ​ភ្ញៀវ​ទេស​ចរ​យល់​បាន​ពី​លក្ខណៈ​នៃ​វប្បធម៌​បុរាណ។​ បូជ​នីយដ្ឋាន​ ត្រូវ​បាន​កសាង​នៅ​ទល់​មុខ​នឹង​ផ្ទះ​កាល​ពី​កុមារ​ភាព​របស់​អ៊ំ​។​ ដោយ​ឡែក​អគារ​ដាក់​តាំង​ គឺជា​ឃ្លាំង​ឯក​សារ​មួយ​ដ៏​សម្បូរ​បែប​ បរិយាយ​ពី​ដំ​ណើរ​ជីវិត​និង​បុព្វ​ហេតុ​បដិវត្តន៍​របស់​អ៊ំ​តូង​ តាំង​ពី​កង់​ដែល​អ៊ំ​ធ្លាប់​ជិះ​ រហូត​ដល់​ទ្រនាប់​ជើង​ដែល​អ៊ំ​ធ្លាប់​ពាក់​ និង​តុ កៅ​អី​ ដែល​អ៊ំ​ធ្លាប់​អង្គុយ​ធ្វើ​ការ​ជា​ដើម​។​

មណ្ឌល​អនុស្សាវរីយ៍​ ឋិត​នៅ​លើ​កោះ​អុង​ហោ ម៉្លោះ​ហើយ​មាន​ភាព​ស្រ​ឡះ​ស្រ​ឡំ ត្រជាក់​ត្រជំ​ ពេល​មាន​ជំ​នោរ​វាយោ​បក់​រំភើយៗ​ពី​ទន្លេ​ហូវ​មក​ម្តង​ៗ​។​ អា​ស្រ័យ​ហេតុ​នោះ​ ទីនេះ​មិន​ត្រឹម​តែជា​កន្លែង​ស្វែង​យល់​ពី​ប្រ​វត្តិ​សាស្រ្ត​ វប្បធម៌​ប៉ុណ្ណោះ​ទេ​ នៅ​ទាំង​ជា​ទីតាំង​មក​សម្រាក​លំ​ហែ​កាយ​ទៀត​ផង​។​ បង​ស្រី​ត្រឹង​ហុង​ថឹម នៅ​ខណ្ឌ​ប៊ិញ​ធ្វី ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “ខ្ញុំ​និង​កូន​ប្រុស​ទើប​ទៅ​ទស្សនា​មណ្ឌល​អនុស្សាវ​រីយ៍​លោក​ប្រ​ធាន​ តូង​ឌឹក​ថាំង ដើម្បី​អប់​រំកូន​អំ​ពី​ប្រ​វេណី​ស្នេហា​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ ចូល​រួម​ជើង​ទេស​ចរណ៍​សហគមន៍ ​ដេក​ផ្ទះ​រត។​ល។​ ព្រម​ទាំង​បណ្ដែត​អា​រម្មណ៍នឹង​បរិយា​កាស​ត្រជាក់​ត្រជំ​នៃ​តំ​បន់​ជន​បទ​។​ ការ​គួបផ្សំ​រវាង​ទេស​ចរណ៍​និង​អប់​រំប្រ​វត្តិ​សាស្រ្ត​ប្រ​ពៃណី​ គឺមាន​អត្ថ​ន័យ​ណាស់​នៅ​កោះ​អ៊ុងហោ”៕​

ហា​ថា​ញ់-វិមាន

ចែករំលែកអត្ថបទ