ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/11/2020 - 15:13

៩០​ ឆ្នាំ​ពង្រីក​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​

ខេត្ត​សុក​ត្រាំង​ ចាត់​តាំង​ពិធី​ជួប​ជុំ​ខួប​អនុស្សាវរីយ៍​​ ៩០ ឆ្នាំ​ ទិវា​ប្រ​វេណី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម

នៅ​ហា​ណូយ​ វិទ្យា​សា្ថន​នយោ​បាយ​ជាតិហូជីមិញ​ ទើប​ដឹក​នាំ​កិច្ច​សហកា​រជាមួយ​នឹង​គណៈ​ឃោ​សនា​អប់​រំ​មជ្ឈិម​ និង​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ចាត់​តាំង​សិក្ខា​សាលា​វិទ្យា​សាស្រ្ត​ជាតិ​តាម​រយៈប្រ​ព័ន្ធ​វីដេអូ​ ក្រោម​បធាន​បទ​ ៖ “៩០ ឆ្នាំ​ពង្រីក​កម្លាំង​មហា​សាគ្គី​ទូទាំង​ជន​ជាតិ​”។​ ព្រឹត្តិ​ការ​ណ៍​នេះ​ស្រប​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​ ៩០ ឆ្នាំ​ ទិវា​បង្កើត​រណសិរ្ស​ជាតិ​ឯក​ភាព​វៀត​ណា​ម - ទិវា​ប្រ​វេណី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម (១៨/១១/១៩៣០ - ១៨/១១/២០២០)។​

អ្នក​តំ​ណា​ង​ចូល​រួម​សិក្ខា​សាលា​នៅ​ទីតាំង​ភ្ជាប់​បណ្ដាញ​ក្រុង​កឹង​ធើ។​ រូប​៖ ង៉ុក​ក្វៀង​

នៅ​ក្នុង​សិក្ខា​សាលា​ មាន​បទ​អន្តរា​គមន៍ជាច្រើន​ បាន​អំ​ណះអំ​ណាង​ពី​ឧត្តម​គតិ​លោក​ប្រ​ធាន​ហូ​ជី​មិញ​ គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​ គំ​និត​ច្នៃ​ប្រ​តិដ្ឋ​របស់​បក្ស​ ស្តីពី​មហា​សាម​គ្គី​ជន​ជាតិ​ និង​ពង្រីក​កម្លាំង​មហា​សាម​គ្គី​ប្រ​ជា​ជន​ គឺជា​ចំ​ណែក​មួយ​នៃ​រាង​កាយ​ ឧត្តម​គតិ​ជានិច្ច​និរន្តរ៍​ក្នុង​គោល​មាគ៌ា​ យុទ្ធ​សាស្រ្ត​បដិវត្តន៍​វៀត​ណាម។​

អំ​ណះអំ​ណាង​តួនា​ទី រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​រណសិរ្ស​ជាតិ​ឯក​ភាព​ក្នុង​ការ​ស្តារ​ឡើង​វិញ​ និង​ពង្រីក​ប្រ​វេណី​ស្នេហា​ជាតិ​ ឆន្ទៈ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ មហិច្ឆតា​ជាតិ​ គឺជា​កត្តា​សំ​ខាន់​កំ​ណត់​សម្រេច​ជោគ​ជ័យ​នៃ​បុព្វ​ហេតុ​បដិវត្ត​ន៍។​ ទន្ទឹម​នឹង​នោះ​ បូក​សរុប​បាន​បទ​ពិ​សោធន៍ក្នុង​ការ​ពង្រីក​កម្លាំង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ​     និង​កសាង​រណសិរ្ស​ជាតិ​ឯក​ភាព​វៀត​ណាម   ។ល។​ អ្នក​ចូល​រួម​ក៏​បាន​ដាក់​ស្នើ​នូវ​ដំ​ណោះ​ស្រាយ​ ដើម្បី​កសាង​និង​ពង្រីក​តួនា​ទីរបស់​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​។​

សិក្ខា​សាលា​គឺជា​សកម្ម​ភាព​វិទ្យា​សាស្រ្ត​មាន​អត្ថ​ន័យ​ជាច្រើន​ផ្នែក​។​ ក្នុង​នោះ​ មាន​ការ​វិភាគ​វាយ​តម្លៃ​ប្រ​កប​ដោយ​សត្យានុម័ត​ វិទ្យា​សាស្រ្ត​ គោល​មាគ៌ា​ គោ​លការ​ណ៍​របស់​បក្ស​ ស្តីពី​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ តួនា​ទី​របស់​រណសិរ្ស​ជាតិ​ឯក​ភាព​ក្នុង​ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់​របស់​បក្ស​ របស់​ជន​ជាតិ​ ធ្វើ​ការ​បូក​សរុប​និង​កាន់​តែមាន​អត្ថ​ន័យ​នូវ​បទ​ពិសោធន៍ក្នុង​ការ​ពង្រីក​កម្លាំង​មហា​សាម​គ្គី​ជន​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ដាក់​ស្នើ​នូវ​ដំ​ណោះ​ស្រាយ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​របស់​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​ម ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ដំ​ណាក់​កាល​ ជំ​រុញ​ឧស្សា​ហូប​នីយ​កម្ម​ទំ​នើប​ភាវូ​បនីយក​ម្ម​ប្រ​ទេស​ជាតិ​ និង​សមាហ​រណកម្ម​អន្តរ​ជាតិ​។​ លទ្ធ​ផល​សិក្ខា​សាលា​នឹង​ផ្គត់​ផ្គង់​មូល​ដ្ឋាន​ គតិ​យុត្តិនិង​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែ​ក​កសាង​នូវ​កម្ម​វិធី​សកម្ម​ភាព​របស់​រណសិរ្ស​និង​អង្គ​ការ​ជា​សមាជិក​៕​

 ស្រប​ក្នុង​ឱកាស​នេះ​ មាន​បុគ្គ​ល ៦ រូប​​ បាន​ទទួល​មេដាយ​អនុស្សាវរីយ៍​ “ដើម្បី​បុព្វ​ហេតុ​សាមគ្គី​ជន​ជាតិ​”។​

* គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀតណាម​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​ពិធីជួប​ជុំ​ខួប​អនុស្សាវរីយ៍​ ៩០ ឆ្នាំ​ ទិវា​បង្កើត​រណសិរ្ស​ឯក​ភាព​វៀត​ណាម ទិវា​ប្រ​វេណី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម (១៨/១១/១៩៣០-១៨/ ១១/២០២០)។​ 

រណសិរ្ស​និង​អង្គ​ការ​ជា​សមាជិក​ បាន​ចលនា​ទឹក​ប្រាក់​បាន​ជាង​ ៨៧០ ពាន់​លាន​ដុង​ សម្រាប់​កម្ម​វិធី​សុខុមា​លភាព​សង្គម​ ក្នុង​នោះ​ ឆ្ដោតទៅ​លើ​មូល​និធិ​ដើម្បី​អ្នក​ក្រ សាង​សង់​និង​ជួស​ជុល​ផ្ទះ​មហា​សាម​គ្គី​ ឧបត្ថម្ភ​ ពិនិត្យ​ព្យា​បាល​ជំ​ងឺ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ ជំ​នួយ​ផលិត​កម្ម​។​ ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​រណសិរ្ស​និង​អង្គ​ការ​ជាសមាជិក​ បាន​សាង​សង់​ផ្ទះ​ឧបការ​គុណ​ប្រ​មាណ​ ៧.៤០០ ខ្នង​ រួម​ចំ​ណែ​ក​ជាមួយ​នឹង​បក្ស​ រដ្ឋ​អំ​ណា​ច​ គិត​គូរ​គុណ​ភាព​នៃ​ការ​រស់​នៅ​ដល់​គ្រួ​សារ​មាន​សគុណ​ចំ​ពោះ​ប្រ​ទេ​ស​ជាតិ​ ឱ្យ​កាន់​តែល្អ​ប្រ​សើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ និង​អប់​រំប្រ​វេណី​ដល់​អ្នក​ជំ​នាន់​ក្រោយ​។​

ដោយ​ឡែក​ចាប់​ពី​កើត​ជំ​ងឺ​ Covid-១​៩​ រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ ចលនា​ទឹក​ប្រាក់​បាន​ចំ​នួន​ ៥,៣ ពាន់​លាន​ដុង​ ព្រម​ជា​មួយ​នឹង​អង្ករ​ជាង​ ១៣២ តោន​ និង​គ្រឿង​ប្រើ​ប្រាស់​ចាំ​បាច់​ គិត​ជាទឹក​ប្រាក់ ១,៣ ពាន់លាន​ដុង​ ដំ​ឡើង​ម៉ា​ស៊ីន​ ATM អង្ករ​បាន​ ៣ គ្រឿង​ ផ្គត់​ផ្គង់​ដោយ​ឥត​គិត​ថ្លៃ​ រួម​ចំ​ណែក​ជួយ​អ្នក​ក្រឆ្លង​កាត់​ការ​លំ​បាក​ខណៈ​ពេល​អនុវត្ត​រក្សា​គម្លាត​សង្គម​៕​

                    ថា​ញ់ធី -យ្វីអា​ញ់- វិមាន

ចែករំលែកអត្ថបទ