ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/11/2020 - 08:29

លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ចូល​រួម​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​នៅ​ភូមិ​ដុង​ហៀង

(កឹង​ធើ) សមមិត្ត​ ឡេក្វាង​ម៉ាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ សមមិត្ត​ ង្វៀង​ង៉ុក​តឹម សមាជិក​គណៈ​អចិ​ន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ រួម​នឹង​ថ្នាក់​ដឹក​នាំមន្ទីរ​វប្បធម៌​ កីឡា​និង​ទេ​សចរណ៍ស្រុក​ថើយ​ឡាយ​ អញ្ជើញ​ចូល​រួម​ទិវា​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​ខួប​អនុស្សាវរីយ៍​ ៩០ ឆ្នាំ​ ទិវា​ប្រ​វេណី​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម (១៨/១១/១៩៣០ - ១៨/១១/២០២០)  នៅ​ភូមិ​ដុង​ហៀង ឃុំ​ដុង​ទ្វឹង​ ស្រុក​ ថើយ​ឡាយ​។​

សមមិត្ត​ ឡេក្វាង​ម៉ាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​ ជូន​ផ្លាក​និមិត្ត​រូប​ផ្ដល់​ជូន​ផ្ទះ​មហា​សាម​គ្គី​ដល់​គ្រួ​សារ​ក្រី​ក្រនៅ​ឃុំ​ដុង​ទ្វឹង​។​   ​  រូប​ថត​៖ អាញ់​យ៉ុង

ក្នុង​ទិវា​ជួប​ជុំ​អ្នក​តំ​ណាង​ទាំង​ឡាយ​និង​ប្រ​ជា​ជន​ បាន​រំលឹក​ឡើង​នូវ​ប្រ​វត្តិ​សាស្ត្រ​ប្រ​វេណី​ ៩០ ឆ្នាំ​របស់​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម; ស្ដាប់​របាយ​ការណ៍​ លទ្ធ​ផល​អនុវត្ត​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​” ឆ្នាំ​២០២០ និង​ទិស​ដៅ​ភារ​កិច្ច​ឆ្នាំ​ ២០២១ របស់​ភូមិ​ដុង​ហៀង។​

សមមិត្ត​ ឡេក្វាង​ម៉ាញ់ បាន​ជូន​ផ្លាក​និមិត្ត​រូប​ផ្ដល់​ជូន​ផ្ទះ​មហា​សាម​គ្គី​ដល់​គ្រួ​សារ​ក្រី​ក្រចំ​នួន ២ គឺគ្រួ​សារ​ពូង្វៀង​វ៉ាន់​ឡឹម​ នៅ​ភូមិ​ដុង​មី និង​គ្រួ​សារ​បង​ស្រី​វ៉ធីប៊ិច​វឹង​ នៅ​ភូមិ​ដុង​ថាញ់។​ សមមិត្ត​ង្វៀង​ង៉ុក​តឹម ជូន​អំ​ណោយ​ដល់ ៣ គ្រួ​សារ​ក្នុង​ភូមិ​។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ និង​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ ជូន​លិខិត​សរ​សើរ​ដល់​ ៥០ គ្រួ​សារ​ ដែល​ជា​គ្រួ​សារ​វប្បធម៌​គំ​រូ​ ៣ ឆ្នាំ​បន្ត​បន្ទាប់​ (២០១៨-២០២០) និង​ ៧ គ្រួ​សារ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ក្រុង​ស៊ី​វិ​ល័យ​៕​ 

                               អាញ់​យ៉ុង- ថាច់​ធី

ចែករំលែកអត្ថបទ