នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនទីប្រជុំជនរ៉ាច់ហ្គក់ ស្រុកង៉ុកហៀង ខេត្តកាម៉ាវ កងនាវាចរលេខ ៤២ (ចំណុះបញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រតំបន់លេខ ៤ ) សហការជាមួយនឹងគណៈកម្មាធិការប្រជាជនទីប្រជុំជនរ៉ាច់ហ្គក់ រៀបចំសកម្មភាព “ប៉ូលិសសមុទ្ររួមដំណើរជាមួយអ្នកនេសាទឆ្នាំ ២០២០” ។
កងនាវាចរលេខ ៤២ ចំណុះបញ្ជាការដ្ឋានតំបន់ប៉ូលិសសមុទ្រតំបន់លេខ ៤ ជូនទង់ជាតិចំនួន ១០០ ដល់អ្នកនេសាទនៅទីប្រជុំជនរ៉ាច់ហ្គក់ ស្រុកង៉ុកហៀង។
តាមរយៈនោះ ក្រុមការងារបានទៅអុជធូបគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅបរិវេណស្ដូបរំលឹកយុទ្ធជនពលីកុបកម្មហងខ្វាយ។ ជូនអំណោយដល់គ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ ៤០ ចំណែកនិងជូនអំណោយដល់អ្នកនេសាទ ៤០ នាក់ លើភូមិសាស្រ្តទីប្រជុំជនរ៉ាច់ហ្គក់ ក្នុងមួយចំណែកៗ ៥០០ ពាន់ដុង។ ជូនទង់ជាតិចំនួន ១០០ ដល់អ្នកនេសាទនៅទីប្រជុំជនរ៉ាច់ហ្គក់ ព្រមទាំងគួបបញ្ចូលសកម្មភាពផ្សព្វផ្សាយដល់អ្នកនេសាទអំពីអធិបតេយ្យសមុទ្រ កោះ និងព្រំដែនសមុទ្រជាដើម សំដៅលើកកម្ពស់ការយល់ដឹងពេលធ្វើនេសាទលើផ្ទៃសមុទ្រ។
ក្នុងឱកាសនេះ នៅអនុវិទ្យាល័យបុងវ៉ាន់យៀរ កងនាវាចរលេខ ៤២ បានរៀបចំពិធីប្រឡង “ប្អូនស្រឡាញ់សមុទ្រ កោះ មាតុភូមិ” និងជូនអាហារូបករណ៍ ៦៤ ចំណែកដល់សិស្សក្រីក្រ មានជីវភាពលំបាក រៀនពូកែ ឆ្នាំ ២០១៩-២០២០ (ក្នុងមួយចំណែក ៥០០ ពាន់ដុង) ព្រមទាំងសហការនឹងក្រុមហ៊ុនចំកាត់សមាជិកមួយឆ្នោតជាតិកាម៉ាវ ជូនកង់ ៥ គ្រឿង និងសៀវភៅសរសេរ ៤០០ ក្បាល។
សកម្មភាពខាងលើ សំដៅឃោសនាផ្សព្វផ្សាយច្បាប់អំពីសមុទ្រ កោះ អំពីការទប់ស្កាត់ទាញយកផលសមុទ្រខុសច្បាប់ មិនរាយការណ៍ មិនអនុវត្តតាមច្បាប់ (IUU) ដល់កម្មាភិបាល ប្រជាជន និងអ្នកនេសាទ។ ផ្ដើមពីនោះ រួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន កសាងនិងពង្រឹងទឹកចិត្តស្នេហាជាតិ ស្រឡាញ់សមុទ្រ កោះ មាតុភូមិ។ លើកកម្ពស់កាតព្វកិច្ចពលរដ្ឋ ចំពោះបុព្វហេតុកសាង និងការពារអធិបតេយ្យ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពតំបន់សមុទ្រតីណាមនៃមាតុភូមិ៕
ប្រភព៖baocamau.com.vn ប្រែសម្រួល៖ ពេជ្រសឿន