កីឡា - ទេសចរណ៍ ទេសចរណ៍

27/10/2020 - 08:15

ចម្ការ​ផ្លែ​ឈើ​ជិនហុង​

បើ​លោក​អ្នក​ចង់​ភ្លក់​រសជាតិ​អា​ហារ​បែប​ស្រុក​ស្រែ​ និង​ចូល​ចិត្ត​បរិយា​កាស​ត្រជាក់​ក្រោម​ម្លប់​ឈើ​នោះ​ លោក​អ្នក​អាច​មក​កាន់​ចម្ការ​ផ្លែ​ឈើ​ជិនហុង​ នៅ​ឃុំ​មីខាញ់​ ស្រុក​ផុងដៀង ក្រុង​កឹង​ធើ។​

ភ្ញៀវ​ទេសចរ​ដើរ​ទស្សនា​ចម្ការ​ឈើ​ហូប​ផ្លែ​។​

ចម្ការ​ឈើ​ហូប​ផ្លែ​ជិនហុង​ ដូច​ជា​ចម្ការ​ដទៃ​ទៀត​នៅ​ផុងដៀងដែរ​ បាន​កកើត​ឡើង​ពី​ចម្ការ​ឈើ​ហូប​ផ្លែ​របស់​កសិករ​ម្នាក់ឈ្មោះ​ជិនហុង​។​ ចម្ការ​ឈើ​ហូប​ផ្លែ​នេះ​ មាន​ទីតាំង​ឋិត​នៅ​ម្តុំកណ្ដាល​នៃ​ប្រ​ឡាយ​អ៊ុងកែ​ ភូមិ​មីញើុង​ តាម​សម្ដី​ម្ចាស់​ចម្ការ​ ពេល​ដើម​ទឹក​ដោះ​កាន់​តែខ្ពស់​ ដើម​សាវ​ម៉ាវផ្លែ​តូចទៅ​ៗ​ពី​ព្រោះ​ដើម​វាចាស់​ លោក​ហុង​ បាន​សញ្ជឹង​គិត​៖ “បើ​ដាំ​ថ្មី​ ត្រូវ​ចំ​ណាយ​ពេល​ពីរបីឆ្នាំ​ទើប​បាន​ប្រ​មូល​ផល​ ក្នុង​អំ​ឡុង​ពេល​នោះ​ គ្រួ​សារ​ត្រូវ​តែ “ចាយ​វាយ​ត្បិត​ត្បៀត​” ទម្រាំដំ​ណាំ​ផ្តល់​ផល​។​ រីឯ​នៅ​ជិត​ខាង​ មាន​ចម្ការ​ផ្លែ​ឈើ​មីខាញ់​ បាន​ក្លាយ​ជាទី​តាំង​ទេស​ចរណ៍​ទាក់​ទាញ​ភ្ញៀវ​យ៉ាង​កុះ​ករ​ ម្ល៉ោះ​ហើយ​សមាជិក​ក្នុង​គ្រួ​សារ​ចង់​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នូវ​ចម្ការ​ឈើ​ហូប​ផ្លែ​ ផ្តល់​ទិន្ន​ផល​ទាប​នេះ​ ដើម្បី​ធ្វើ​ជា​ទី​កន្លែង​ទេស​ចរណ៍​វិញ​”។​ សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​ ម្ល៉ោះ​ហើយ​ពេល​ដង​ផ្លូវ​ចូល​កាន់​ភូមិ​មីញើុង​ បាន​ក្រាល​បេ​តុង​រួច​រាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ រថយ​ន្តអាច​បើក​បរ​ដល់​ផ្ទះ​គ្រួ​សារ​លោក​ជិនហុង​ សម្រេច​ចិត្ត​កែ​ប្រែចម្ការ​ធ្វើ​អេកូទេ​សចរណ៍។​

  ម្ហូប​មាន់​ចំ​ហុយជាមួយ​នឹង​ផ្លែ​ផ្ញៀវ តែង​បាន​ភ្ញៀវ​ទេស​ចរ​និយម​ចូល​ចិត្ត​។​

នៅ​លើ​ផ្ទៃ​ដី​ជាង​ ១៣ ពាន់​ម៉ែ​ត្រការ៉េ​ លោក​ជិន​ហុង​ បាន​កាប់​ឆ្ការ​មែកដើម​ទឹក​ដោះ​ សាវ​ម៉ាវ មង្ឃុត។​ល។​ ដើម្បី​បំ​ប៉ន​កម្លាំង​ឱ្យ​ដើម​ចេញ​ស្លឹក​ថ្មី​។​ ទន្ទឹម​នឹង​នោះ​ គាត់​ដាំ​ផ្ញៀវ ស្វាយ​តៃវ៉ាន់​ ដូង​ក្រអូប​ និង​ក្រូច​ថ្លុង​ជាដើម​។​ល។​ អណ្ដូង​ជុំ​វិញ​ចម្ការ​ស្តុក​ទឹក​សម្រាប់​ស្រោច​ស្រព​ឈើ​ហូប​ផ្លែ​ ក៏​បាន​ជីក​ស្តារ​ឡើង​វិញ​ ដើម្បី​ភ្ញៀវ​ទេ​សចរ​ចែវ​ទូក​លេង​កម្សាន្ត​ និង​ព្រ​លែង​ត្រី​សម្រាប់​ភ្ញៀវ​ទេសចរ​បាច់​អណ្ដូង​ចាប់​ត្រី​។​ ក្រោយ​ពី​ចាប់​បាន​ត្រី​ ភ្ញៀវ​ទេ​សចរ​ចូល​រួម​ច្នៃ​ត្រី​ បង្គា ដែល​ចាប់​បាន​ជាអា​ហារ​បែប​ស្រុក​ស្រែ​ដ៏​ឆ្ងាញ់​ពិសា​។​

មក​កាន់​ចម្ការ​ឈើ​ហូប​ផ្លែ​ជិនហុង​ ភ្ញៀវ​ទេ​សចរ​អាច​ភ្លក់​រសជាតិ​ម្ហូប​អា​ហា​រដែល​ដិតដាម​ដោយ​រសជាតិ​ណាមបូ​ ដែល​ម្ចាស់​ចម្ការ​ជាអ្នក​ចម្អិន​ដោយ​ផ្ទាល់​ មាន​ដូច​៖ នំចាក់​ អំ​បែង​ នំគ្រក់​ផ្អែម​ប្រៃ​ នំបាញ់​បែវ និង​នំអា​កោ​ជាដើម​។​ អ្នក​មីង​ប្រ​ពន្ធ​លោក​ហុង​ ចម្អិន​ម្ហូប​អា​ហា​រឆ្ងាញ់​ពិសា​ណា​ស់​ ម្ល៉ោះ​ហើយ​គាត់​តែង​ចម្អិន​នូវ​ម្ហូប​ណា​ដែល​មាន​លក្ខណៈ​ដោយ​ឡែក​។​ លេច​ធ្លោ​គឺមាន់ស្រុក​ចំ​ហុយជា​មួយ​នឹង​ផ្លែ​ផ្ញៀវ ពេល​ទទួល​ទាន​ជាមួយ​បាយ​ នំបញ្ចុក​ និង​នំបុ័ង​ពិត​ជាឆ្ងាញ់​។​ មុខ​ម្ហូប​នេះ​ មាន​រសផ្អែម​របស់​សាច់​មាន់​ រសជូរ​ផ្លែ​ផ្ញៀវ ម្ល៉ោះ​ហើយ​ទទួល​ទាន​មិន​ណាយ​។​

ពេល​មាន​ផ្លូវ​ង្វៀង​វ៉ាន់​កឺ​រត់កាត់​ទទឹង ចម្ការ​ផ្លែ​ឈើជិនហុង​ គ្រាន់​តែឆ្ងាយ​ពី​ផ្លូវ​កៅ​ស៊ូ​ប្រ​មាណ​១០០ ម៉ែ​ត្រប៉ុណ្ណោះ​ ម្ល៉ោះ​ហើយ​ងាយ​ស្រួល​ទៅ​ណាស់​។​ នេះ​ជាទី​តាំង​ដ៏​ទាក់​ទាញ​អា​រម្មណ៍​សម្រាប់​អ្នក​ដែល​ចង់​ស្វែង​រក​បរិយា​កាស​ប្រ​កប​ដោយ​លក្ខណៈ​ស្រុក​ស្រែ​ចម្ការ​៕​

                                                   ហា​ថា​ញ់-វិមាន​

ចែករំលែកអត្ថបទ