នៅរដ្ឋធានីហាណូយ គណៈកម្មការចាត់តាំងពិធីប្រឡងបទភ្លេងទោលនិងប្រគំឧបករណ៍ភ្លេងជនជាតិទូទាំងប្រទេសឆ្នាំ ២០២០ ទើបធ្វើពិធីបូកសរុបជូនរង្វាន់ដល់បុគ្គលនិងសមូហភាពដែលចូលរួមប្រឡង។
ឈុតសម្តែងទោលឧបករណ៍ឃឹម។ រូប៖ ឯកសារ។
ពិធីប្រឡងបានចាត់តាំងឡើងដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៨/៩/២០២០ ដល់ថ្ងៃទី៤/១០/២០២០ នៅទីតាំងចំនួន ៥ កន្លែង រួមមាន ៖ ក្រុងបួងម៉ាទួក ខេត្តដាក់ឡាក់; ក្រុងហូជីមិញ; ក្រុងថាញ់ហ្វា ខេត្តថាញ់ហ្វា; ក្រុងវិញអៀង ខេត្តវិញភុក និងរដ្ឋធានីហាណូយ។ ពិធីប្រឡងនេះ បានទាក់ទាញសិប្បករក្នុងទូទាំងប្រទេសចូលរួមជិត៧០០ នាក់ និងមានឈុតសម្តែងជិត ៣០០ មកពីអង្គភាពសិល្បៈចំនួន ៣៥ ។ នេះជាសកម្មភាពអាជីព សំដៅលើកតម្កើង ផ្សព្វផ្សាយ អភិរក្សនិងពង្រីកតម្លៃភ្លេងប្រជាប្រិយរបស់ជនជាតិវៀតណាម។
ក្នុងពិធីប្រឡង ក្រុមសិល្បៈរស្មីប្រទីបខេត្តត្រាវិញ ចុះឈ្មោះចូលរួមប្រឡងនៅក្រុងហូជីមិញចំនួន ៤ ឈុត ចាប់ពីថ្ងៃទី ១៩-២៣/៩/២០២០ ទទួលបានជ័យលាភីលេខ ១ ចំនួន ២ រង្វាន់ គឺការប្រឡងបទភ្លេងទោល”ឧបករណ៍ឃឹម” ដោយតន្រ្តីករ គៀងវាសនា និងប្រឡងប្រគំឧបករណ៍ភ្លេងពិណពាទ្យ បទ”សំនៀងពិណពាទ្យថ្ងៃបុណ្យ” និពន្ធទំនុកភ្លេង និងដឹកនាំដោយសិល្បករឆ្នើមគឹមង៉ិន៕
ត្រឹងវ៉ាន់ដាយ - ថាច់ធី