ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/10/2020 - 16:29

សន្និ​បាត​លើ​ក​ទី១​៣​ គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​XII

ព្រឹក​ថ្ងៃ​ទី៥​ ខែ​តុលា​ សន្និ​បាត​លើក​ទី១៣ គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​XII បាន​បើ​ក​សន្និ​បាត​យ៉ាង​ឱឡារិក​ នៅ​រដ្ឋ​ធានី​ហា​ណូយ​។​ ក្រោម​អធិ​បតី​ភាព​របស់​លោក​អគ្គ​លេខា​បក្ស​  ប្រ​ធាន​រដ្ឋ​ ង្វៀង​ភូត្រុង ។​

ទិដ្ឋ​ភាព​អង្គ​សន្និ​បាត​ ។​ (រូប​ថត​៖ ទ្រីយ៉ុង/TTXVN)

សន្និ​បាត​លើ​ក​ទី ១៣ គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​XII ពិភាក្សា​អំ​ពី​៖ ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​ឆ្នាំ ​២០២០ ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ​ ២០២១; បន្ត​ធ្វើ​ឱ្យ​សុក្រឹត​សេច​ក្ដី​ព្រាង​ឯក​សារ​លើក​ជូន​មហា​សន្និ​បាត​XIII របស់​បក្ស​; ការ​ងារ​បុគ្គ​លិក​នៃ​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​ នីតិ​កាល ​XIII; និង​បញ្ហា​សំ​ខាន់​ៗ​មួយ​ចំ​នួន​ទៀត​។​

ថ្លែង​យោ​បល់បើ​ក​អង្គ​សន្និ​បាត​ អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ ង្វៀង​ភូត្រុង បាន​លើក​ឡើង​បញ្ហា​មួយ​ចំ​នួន​ គប្បី​ផ្ដុំ​កម្លាំង​ពិភាក្សា​ ពិនិត្យ​ពិច័យ​ ធ្វើ​ការ​សម្រេច​ក្នុង​អង្គ​សន្និ​បាត​មជ្ឈិម​លើ​ក​នេះ។​

អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ បាន​សំ​ណូម​ពរ​ឱ្យ​មជ្ឈិម​ចំ​ណាយ​ពេល​ស្រាវ​ជ្រាវ​ ពិភាក្សា​ហ្មត់​ចត់​ រួម​យោ​បល់ច្បាស់​លាស់​ក្នុង​សេច​ក្ដី​ព្រាង​ថ្មី​និង​របាយ​ការ​ណ៍​ ពិសេស​គឺត្រង់​បញ្ហា​ដែល​នៅ​មាន​យោ​បល់ផ្សេង​គ្នា​; ផ្ដោត​ទៅ​លើ​ខ្លឹម​សារ​បំ​ពេញ​បន្ថែម​ ផ្លាស់​ថ្មី​; ធានា​ឱ្យ​មាន​ការ​សម​ស្រប​ ឯក​កាពអំ​ពី​ខ្លឹម​សារ​ បំ​ផុត​គឺខ្លឹម​សារ​ថ្មី​ៗ​ត្រូវ​បាន​បំ​ពេញ​បន្ថែម​ កែ​ស​ម្រួលលើក​នេះ​រវាង​ឯក​សារ​ទាំង​ឡាយ​ត្រូវ​តាម​លក្ខខ័ណ្ឌ​៖ របាយ​ការណ៍​ នយោ​បាយ​គឺជា​របាយ​ការ​ណ៍​ស្នូល​; របាយ​ការ​ណ៍​ផ្សេង​ទៀត​ គឺរបាយ​ការ​ណ៍​បធាន​បទ​ ស៊ី​ជម្រៅ​ ត្រូវ​ស៊ី​សង្វាក់និង​ឯក​ភាព​គ្នា​។​

អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ សំ​ណូម​ពរ​មជ្ឈិម​ ពិនិត្យ​ពិច័យ​ ផ្ដល់​សច្ចា​នុមតិ​ខ្លឹម​សារ​ពង្រាង​របាយ​ការ​ណ៍​នយោ​បាយ​ របាយ​ការ​ណ៍​សេដ្ឋ​កិច្ច​-សង្គម​ និង​របាយ​ការ​ណ៍​កសាង​បក្ស​ និង​អនុវត្ត​លក្ខន្តិកៈ​បក្ស​ លើក​ជូន​មហា​សន្និ​បាត​ XIII របស់​បក្ស​ ដើម្បី​ដាក់​ជូន​ស្នើ​សុំ​យោ​បល់សមាជិក​រ​ដ្ឋសភា​ នីតិ​កាល​ XIV រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម គ្រប់​អង្គ​ការ​នយោ​បាយ​-សង្គម​និង​ប្រ​ជា​ជន​ តាម​ការ​គ្រោង​ទុក​នៅ​ពាក់​កណ្ដាល​ខែ​តុលា​នេះ​។​

អគ្គ​លេខា​បក្ស​ ប្រ​ធាន​រដ្ឋ​ បាន​បញ្ជាក់​ច្បាស់​៖ ការ​ងារ​បុគ្គ​លិក​នៃ​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​ គឺជា​ការ​ងារ​មាន​សារៈ​សំ​ខាន់​ខ្លាំង​ណា​ស់​។​ គណៈ​ប្រ​តិបត្តិការ​មជ្ឈិម​ គប្បី​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ច្បាម​ជាប់​ទិស​ដៅ​និង​ដំ​ណើរការ​ការ​ងារ​បុគ្គ​លិក​ ស្រាវ​ជ្រាវ​ហ្មត់​ចត់​បញ្ជី​ឈ្មោះ​ឧទ្ទេស​នាម​បុគ្គ​លិក​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​ និង​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​មជ្ឈិម​ នីតិ​កាល​ XIII ដើម្បី​ពិភាក្សា​ ថ្លឹង​ថ្លែង​ ជ្រើស​រើស​ហ្មត់​ចត់​។​ យោង​តាម​លទ្ធ​ផល​សន្និ​បាត​មជ្ឈិម​លើ​ក​នេះ​ ក៏​ដូច​ជា​យោ​បល់រួម​ចំ​ណែ​ក​របស់​មជ្ឈិម​ ការិ​យាល័យ​នយោ​បាយ​នឹង​ចង្អុល​ការ​កិច្ច​ការ​ត្រៀម​បម្រុង​ ពិនិត្យ​ពិច័យ​ បំ​ពេញ​បន្ថែម​ធ្វើ​ឱ្យ​សុក្រឹត​គម្រោង​ស្ដី​ពី​បុគ្គ​លិក​ ធានា​គ្រប់​តាម​ចំ​នួន​សមស្រប​ តាម​បទ​ដ្ឋាន​ គុណ​ភាព​និង​ធ្វើ​ឱ្យ​សម្រេច​សំ​ណុំ​បែប​បទ​ដើម្បី​រាយ​ការណ៍​ជូន​មជ្ឈិម​ពិនិត្យ​ពិច័យ​ ធ្វើ​ការ​សម្រេច​ផ្ដល់​សច្ចា​នុមតិ​មុន​ពេល​លើក​ជូន​មហា​សន្និ​បាត​ XIII របស់​បក្ស​។​

យោ​ងតាម​កម្ម​វិធី​ សន្និ​បាត​ដំ​ណើរការ​រហូត​ដល់​ថ្ងៃ​ទី១០ ខែ​តុលា​៕​                       

                                     ប្រែសម្រួល​៖ ថា​ច់​ធី

 ​ 

ចែករំលែកអត្ថបទ