05/10/2020 - 16:15

លោក​គ្រូ​តឹង​ឡឹក នា​យក​សាលា​បឋម​សិក្សា​ថាច់​ធា

លោក​គ្រូ​តឹង​ឡឹក នា​យក​សាលា​បឋម​សិក្សា​ថាច់​ធា។

លោក​គ្រូ​ង្វៀន​តឹង​ឡឹក ទទួល​តំ​ណែ​ងជានា​យក​សាលា​បឋម​សិក្សា​ថាច់​ធា ឃុំ​ឡងមី ស្រុក​តាម​ប៊ិញ ខេត្ត​វិញឡុង ​តាំង​ពី​ឆ្នាំ​២០១៦ រហូត​ដល់​សព្វ​ថ្ងៃ​។​ លោក​គ្រូ​រួម​ជាមួយ​សមូហ​ភាព​គ្រូ​បង្រៀន​របស់​សាលា​កសាង​ជោគ​ជ័យ​សាលា​បឋម​សិក្សា​ថាច់​ធាសម្រេច​បទ​ដ្ឋាន​ជាតិ​។​

លោកគ្រូ​ឡឹក រៀប​រាប់​៖ “ពេល​ឋិត​ក្នុង​តំ​ណែងជានា​យក​រងសាលា​  បឋម​សិក្សា​ង៉ៃ​តឺ B ខ្ញុំ​ត្រូវ​បាន​ថ្នា​ក់​លើ​បញ្ជូន​មក​ធ្វើ​នា​យក​សាលា​បឋម​សិក្សា​ថាច់​ធា។​ សាលា​នេះ​មាន​សិស្ស​ជន​ជាតិ​ខ្មែរ​ច្រើន​បំ​ផុត​របស់​ស្រុក​ ម្យ៉ាង​ទៀត​សាលា​កំ​ពុង​ឋិត​ក្នុង​ដំ​ណា​ក់​ការ​កសាង​មូល​ដ្ឋាន​សម្ភារៈថ្មី​។​ ឃើញ​ថា​ពិបាក​ច្រើន​ តែ​ដោយ​ការ​ស្រឡាញ់​អា​ជីព​ ទើប​ខ្ញុំ​យល់​ព្រម​ប្តូរ​មក​ឃុំ​ឡងមី”។​

សាលា​បឋម​សិក្សា​ថាច់​ធា មាន​ទីតាំង​នៅ​មជ្ឈ​មណ្ឌល​ឃុំ​។​ សាលា​មាន​សាខា​២កន្លែង​ ដាក់​នៅ​ ២ ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ គឺភូមិ​កឹង​សុក​និង​ដាយ-ថ។​ សាលា​មាន​ សិស្ស​​៦១៦ នាក់ ក្នុង​នោះ​មាន​សិស្ស​ខ្មែរ​ចំ​នួន​ ៤៧៤ នា​ក់។​ សិស្ស​ខ្មែរ​ភាគ​ច្រើន​និយាយ​ភាសា​ខ្មែរ​បាន​រលូន​ ប៉ុន្តែ​មិន​ចេះ​អក្សរ​។​ ហេតុ​នោះ​ លោក​គ្រូ​ឡឹក បាន​ស្នើ​សុំ​ផ្នែក​អប់​រំបញ្ជូន​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​មក​ប​ង្រៀន​នៅ​សាលា​។​ នៅ​ពេល​រង​ចាំ​ផ្នែក​អប់​រំបញ្ជូន​គ្រូ​បង្រៀន​មក​ លោក​គ្រូ​ឡឹក បាន​ចលនា​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ជួយ​បង្ហា​ត់​ប្អូន​ៗ​ ជា​បណ្តោះ​អា​សន្ន​។​ លោក​គ្រូ​ថាច់វុឌ្ឍី​ គ្រូ​បង្រៀន​សាលា​បឋម​សិក្សា​ថាច់​ធា ចែក​រំលែក​៖ “ឆ្នាំ​២០១៦ លោក​គ្រូ​ឡឹក ចលនា​ខ្ញុំ​ចូល​បង្រៀន​អក្សរ​ខ្មែរ​ដើម្បី​អភិរក្ស​អក្សរ​សាស្រ្ត​ខ្មែរ​ ខ្ញុំ​និង​គ្រូ​បង្រៀន​មួយ​រូប​ទៀត​របស់​សាលា​បាន​បញ្ជូន​ទៅ​ហ្វឹក​ហាត់ បង្រៀន​អក្សរ​ខ្មែរ​។​ អា​ស្រ័យ​នោះ​ ទើប​សិស្ស​ជន​ជាតិ​ខ្មែរ​បាន​រៀន​អក្សរ​ខ្មែរ​តាម​កម្ម​វិធី​វគ្គ​សិក្សា​។​ ពេល​សាលា​បាន​ផ្នែក​អប់​រំបញ្ជូន​គ្រូ​បង្រៀន ​២ ​រូប​មក​ប​ង្រៀន​ ខ្ញុំ​វិលទៅ​បង្រៀន​ថ្នា​ក់​ទី ៣ ​វិញ​”។​

លោក​ឡេទ្រីយុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡងមី បញ្ជាក់​៖  “ចាប់​តាំង​ពី​ពេល​លោក​គ្រូ​ឡឹក មក​ទទួល​បន្ទុក​នៅ​សាលា​បឋម​សិក្សា​ថាច់​ធា លោក​គ្រូ​បាន​កសាង​សមូហ​ភាព​គ្រូ​បង្រៀន​សាម​គ្គី​ សកម្ម​រៀន​សូត្រ​និង​លត់ដំ​លើ​ក​កម្ពស់​គុណ​បង្ហា​ត់​បង្រៀន​ ម៉្លោះ​ហើយ​ បន្ទាប់​ពី​មូល​ដ្ឋាន​សម្ភារៈសាលា​ត្រូវ​បាន​កសាង​ថ្មី​ សាលា​គ្រប់​លក្ខណៈ​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ សិស្ស​បាន​រៀន​ក្នុង​បរិស្ថាន​អប់​រំគ្រប់​សម្បទា​ ដូច្នេះ​គុណ​ភាព​សិក្សា​កាន់​តែមាន​ភាព​ល្អ​ប្រ​សើរ​”៕​

ហាថាញ់-​មុនី

ចែករំលែកអត្ថបទ