មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/09/2020 - 16:21

កសិករ​នៅ​សុក​ត្រាំង​ ធ្វើ​ស្រែ​បាន​ផល​ខ្ពស់​និង​លក់​បាន​ថ្លៃ​

កសិករ​ផល​ិតស្រូវ​ខេត្ត​សុក​ត្រាំង​រីក​រាយ​ពី​ព្រោះ​ស្រូវ​ទទួល​បាន​ផល​ខ្ពស់​ និង​លក់​បាន​ថ្លៃ​។​ កសិករ​ជាច្រើន​បាន​ឱ្យ​ដឹង​ថា​ ជាមួយ​នឹង​ថ្លៃ​ដូច​បច្ចុប្បន្ន​ក្រោយ​ពី​ទូទាត់​រួច​ស្រេច​ កសិករ​នៅ​ចំ​ណេញ​បាន​គ្រាន់​បើ​ដែរ​។​ 

ស្រូវ​បាន​ថ្លៃ​ ឈ្មួញ​ចុះ​មក​ទិញ​ដល់​ផ្ទះ​។​

រដូវស្រូវ​វស្សា​ឆ្នាំ​នេះ​ ខេត្ត​សុក​ត្រាំង​ចុះ​ពូជ​ បាន​ជាង​ ១៤២.០០០ ហិកតា​។​ មក​ទល់​បច្ចុប្បន្ន​ប្រ​មូល​ផល​បាន​ជាង​ ២៩.០០០ ហិកតា​ ទិន្ន​ផល​ជាមធ្យម​ជិត​ ៦ តោន​/ហិកតា​។​ តាម​សម្ដី​កសិករ​មួយ​ចំ​នួន​នៅ​ស្រុក​ថាញ់ទ្រី ចូវ​ថាញ់ និង​មីទូ។​ល។​ ស្រូវ​ OM ១៨ កំ​ពុង​បាន​ឈ្មួញ​ប្រ​មូល​ទិញ​ក្នុង​តម្លៃ​ ៦.០០០ ដុង​/គ.ក OM ៥៤៥១ តម្លៃ​ ៥.៨០០ ដុង​/គ.ក ស្រូវ​ ST២៤ តម្លៃ​ចាប់​ពី​ ៦.៦០០- ៦.៨០០ ដុង​/គ.ក ខ្ពស់​ជាង​ ១.០០០ ដុង​/គ.ក បើ​ប្រៀប​នឹង​រយៈ​ពេល​ដំ​ណា​ក់​គ្នា​នៅ​ឆ្នាំ​ ២០១៩។​ ជាមួយ​នឹង​តម្លៃ​នេះ​ កសិករ​អា​ច​ចំ​ណេញ​ពី​ ៤០-៥០% បើ​ប្រៀប​ជាមួយ​នឹង​ដើម​ទុន​វិនិ​យោគ។​

បង​ស្រី​ ឌាំងធីគីម-ថ នៅ​ភូមិ​មីភូ ឃុំ​ថៀងមី ស្រុក​ចូវ​ថាញ់ ទើប​ប្រ​មូល​ផល​ស្រូវ​ OM ១៨ ចំ​នួន​ ១២ កុង​ ឈ្មួញ​ចុះ​មក​ទិញ​ដល់​ស្រែ​ តម្លៃ​ ៥.៩០០  ដុង​/គ.ក។​ បង​ស្រី​ឱ្យ​ដឹង​៖ “ប៉ុន្មាន​ថ្ងៃ​នេះ​ ស្រូវ​ឡើង​ថ្លៃ​មាមីង​ត្រេក​អរ​ណាស់​។​ ពី​ព្រោះ​រដូវ​ស្រូវ​ ឆ្នាំ​នេះ​បាន​ផល​ផង​ និង​បាន​ថ្លៃ​ខ្ពស់​ផង​ មធ្យម​ភាគ​ ១ កុង​ខ្នាត​ធំ​ ប្រ​មូល​ផល​បាន​ជាង​៨០០គ.ក ស្រូវ​សើម លក់​ក្នុង​តម្លៃ​ ៥.៩០០ដុង​/គ.ក ទូទាត់​ហើយ​ចំ​ណេញ​បាន​ ២,៥​ លាន​ដុង​/កុង​”។​ បង​ស្រី​ត្រឹង​ធីធូវី ក៏​នៅ​ឃុំ​ថៀងមី ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “នា​ងខ្ញុំ​ទើប​ប្រ​មូល​ផល​ស្រូវ​ OM១៨ ចំ​នួន​ ៣៥ កុង​ មធ្យម​ក្នុង​មួយ​កុង​ខ្នា​ត​ធំ​ចំ​ណេញ​ជិត​ ៣ លាន​ដុង​។​ ឆ្នាំ​នេះ​ ថ្វី​ត្បិត​រង​ឥទ្ធិពល​នៃ​ទឹក​ប្រៃ ព្យុះ​លេខ​ ២ ប៉ុន្តែ​ទិន្ន​ផល​ស្រូវ​ផ្តល់​ជិត​៨៥០ គ.ក/កុង​។​ អា​ស្រ័យ​តម្លៃ​ខ្ពស់​ ម្ល៉ោះ​ហើយ​ឈ្មួញ​ចុះ​មក​ទិញ​ងាយ​ស្រួល​ជាង​ បើ​ប្រៀប​នឹង​រដូវ​ស្រូវ​ពី​ឆ្នាំ​មុន​។​ ឆ្នាំ​កន្លង​ រដូវ​នេះ​ស្រូវ​ចុះ​ថោក ឈ្មួញ​ចុះ​មក​ដល់​ស្រែ​តថ្លៃ​ ពុំ​នោះ​សោ​តអូស​បន្លាយ​ពេល​ដើម្បី​រក​វិធី​ចុះ​ថោក ម្ល៉ោះ​ហើយ​កសិករ​អ្នក​ណា​ក៏​ត្អូញត្អែរ។​ ចំ​ណែក​ឆ្នាំ​នេះ​ មាមីង​ត្រេក​អរ​ ព្រោះ​ថា​ស្រូវ​ទទួល​បាន​ផល​ផង​ តម្លៃ​ខ្ពស់​ផង​”។​

លោក​វ៉មិញ​ល្វឹង​ ប្រ​ធាន​ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍ជន​បទ​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ “រដូវ​ ស្រូវ​វស្សា​ឆ្នាំ​នេះ​ ទោះ​បីមាន​ការ​រាំង​ស្ងួត​ ជ្រាប​ទឹក​ប្រៃ និង​ជះឥទ្ធិពល​ដោយ​ព្យុះ​លេខ​ ២ ក៏​ដោយ​ ប៉ុន្តែ​កសិករ​នៅ​តែទទួល​បាន​ផល​ច្រើន​។​ តាម​ការ​វាយ​តម្លៃ​ជាបឋម​មធ្យម​ភាគ​ទិន្ន​ផល​ស្រូវ​សម្រេច​បាន​ពី​ ៥,៦-៦ តោន​/ហិកតា​។​ ជាមួយ​តម្លៃ​នា​បច្ចុប្បន្ន​ រដូវ​ស្រូវ​វស្សា​ឆ្នាំ​នេះ​ ចំ​ណេញ​ខ្ពស់​ជាង​បើ​ប្រៀប​នឹង​រដូវ​វស្សា​ឆ្នាំ​២០១៩”៕​

                                       យ្វីអា​ញ់-លីសៀ ​

 

ចែករំលែកអត្ថបទ