ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/08/2020 - 16:48

ត្រៀម​លក្ខណៈ​យ៉ាង​ហ្មត់​ចត់​សម្រាប់​មហា​សន្និ​បាត​តំ​ណា​ង​ទូទាំង​ប្រ​ទេ​ស​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណា​ម លើក​ទី II ឆ្នាំ​២០២០

កាល​ពី​ថ្ងៃ​ ២៨ ខែ​កក្កដា​  នៅ​ទីស្ដី​កា​ររដ្ឋា​ភិបាល​បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​គណៈ​ចង្អុល​ការ​មហា​សន្និ​បាត​ តំ​ណាង​ទូទាំង​ប្រ​ទេ​ស​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណា​ម លើ​ក​ទី II ឆ្នាំ​២០២០ ។​

ឧបនា​យក​រ​ដ្ឋមន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វាប៊ិ​ញ ថ្លែង​ការ​ណ៍​សរុប​សេច​ក្តី​ក្នុង​អង្គ​សន្និ​បាត​។​

មហា​សន្និ​បាត​ក្រោម​បធាន​បទ​៖ “ស្ថិត​ក្រោម​ទង់​ជាតិ​ដ៏​ត្រចះ​ត្រចង់​របស់​បក្ស​ បណ្តា​ជន​ជាតិ​ សមភាព​ សាម​គ្គី​ភាព​ យោ​គយល់​គ្នា​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​រួម​គ្នា​អភិវឌ្ឍ​ជាមួយ​ប្រ​ទេ​ស​ជាតិ​” ។​ល។​ តាម​ការគ្រោង​ទុក​ មហា​សន្និ​បាត​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ខែ​ ១១ ឆ្នាំ​ ២០២០ ក្នុង​រយៈ​ពេល ​៣ ថ្ងៃ​ នៅ​មជ្ឈ​មណ្ឌល​សន្និ​សីទជាតិ​មីឌិញ​ រដ្ឋ​ធានី​ហា​ណូយ​។​  ក្នុង​រយៈ​ពេល​ ៣ ថ្ងៃ​ប្រ​ព្រឹត្ត​ឡើង​ មហា​សន្និ​បាតនឹង​មាន​សកម្ម​ភាព​ខាង​ក្រៅ​ជាច្រើន​អម​ជាមួយ​ ដូច​ជា​៖ គណៈ​ប្រតិភូ​អញ្ជើញ​ទៅ​អុជ​ធូប​នៅ​វិហារ​ក្សត្រ​ហ៊ុង (ភូ-ថ); គណៈ​ប្រ​តិភូ​អញ្ជើញ​ទៅ​គោ​រពវិញ្ញាណក្ខន្ធ​លោក​ប្រធាន​ ហូជីមិញ​ នៅ​វិមាន​តម្កល់​សពអ៊ំ​ហូ និងអញ្ជើញ​ទៅ​គោ​រពវីរយុទ្ធ​ជន​ពលី​ នៅ​ស្តូបវីរយុទ្ធ​ជន​ពលី​ ក្រុង​ហា​ណូយ​; ថ្នាក់​ដឹក​នា​ំបក្ស​ រដ្ឋ​ បាន​ជួប​សំ​ណេះ​សំ​ណា​ល​ជាមួយ​អ្នក​តំ​ណាង​គំ​រូ​ ។​ល។​ តាម​ការ​គ្រោង​ទុក​ នឹង​មាន​អ្នក​តំ​ណា​ង​ជាផ្លូវ​ការ​ ចូល​រួម​មហា​សន្និ​បាត​ចំ​នួន​ ១.៦០០រូប​ ដោយ​មាន​សមាស​ភាព​ចូល​រួម​ទាំង​ ៥៤ ជនជាតិ​។​ល។​

អញ្ជើញ​ចូល​រួម​និង​មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ​ អនុប្រធាន​ប្រ​ចាំ​ការ​រដ្ឋ​សភា​ តុងធីផុង បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ងារ​ត្រៀម​លក្ខណៈ​រៀប​ចំ​មហា​សន្និ​បាត​ ដោយ​គូស​បញ្ជាក់​៖ មហា​សន្និ​បាត​គប្បី​សម្តែង​ត្រូវ​តាម​ស្មារ​តី​ថា​ជា​ទិវា​ មហា​សាម​គ្គី​បណ្តា​ជន​ជាតិ​; សម្តែង​ពី​ការ​សាម​គ្គី​រួម​កម្លាំង​ រួម​ចិត្ត​គំ​និត​របស់​ជន​រួម​ជាតិ​បណ្តា​ជន​ជាតិ​ភាគ​តិច​ ក្នុង​បុព្វ​ហេតុ​កសាង​ប្រ​ទេ​ស​វៀត​ណា​មសម្បូរ​សប្បាយ​ និង​រុងរឿង​។​ អនុប្រ​ធាន​ប្រ​ចាំ​ការ​រដ្ឋ​សភា​ តុងធីផុង សង្កត់​ធ្ងន់​៖ គណៈ​ចង្អុល​ការ​មហា​សន្និ​បាត​ គប្បី​ធ្វើ​ការ​ពិនិត្យ​ដោយ​គោ​រពអញ្ជើញ​អគ្គ​លេខា​ ប្រ​ធាន​រដ្ឋ​ ង្វៀន​ភូត្រុង នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹង​ភុក ថ្លែង​ការ​ណ៍​ក្នុង​មហា​សន្និ​បាត​។​   ម្យ៉ាង​ទៀត​ រាល់​ការ​ធ្វើ​បទ​បង្ហា​ញ​ក្នុង​មហា​សន្និ​បាត​ គប្បី​តំ​ណា​ង​ឱ្យ​សម​ស្រប​ជាលក្ខណៈ​នៃ​ភូមិ​ភាគ​ និង​តំ​បន់​ ម្ល៉ោះ​ហើយ​គប្បី​ពិនិត្យ​បន្ថែម​ទៅ​លើ​សេច​ក្ដី​ថ្លែង​ការ​ណ៍​របស់​ក្រសួង​ ផ្នែក​មួយ​ចំ​នួន​ផង​។​ ជា​ពិសេស​កម្ម​វិធី​សិល្បៈ​ គប្បី​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​ ដោយ​បង្ហា​ញ​ពី​ភាព​សម្បូរ​បែប​នៃ​ឧបករ​ណ៍ភ្លេង​ជន​ជាតិ​ លំ​នា​ំបទ​ប្រ​ជា​ប្រិយ​ និង​របាំប្រ​ជា​ប្រិយ​របស់​ជន​ជាតិ​នីមួយ​ៗ​។​ ការ​ងារ​ផ្សព្វ​ផ្សាយ​ ត្រូវ​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ យូរ​អង្វែង​ បង្កើន​ការ​លើ​ក​ទឹក​ចិត្ត​គំ​រូ​ជឿន​លឿន​ ជំ​រុញ​មាំព័ត៌​មាន​កិច្ច​ការ​បរ​ទេ​ស​ និង​លើក​តម្កើង​អត្ត​សញ្ញា​ណ​វប្បធម៌​ជន​ជាតិ​។​ល។​

សរុប​សេច​ក្តី​ក្នុង​កិច្ច​ប្រ​ជុំ​ ឧបនា​យក​រ​ដ្ឋមន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វាប៊ិ​ញ សម្តែង​ការ​ស្វាគម​ន៍ក្នុង​ឱកាស​រួម​ជាមួយ​អនុប្រ​ធាន​ប្រ​ចាំ​ការ​រដ្ឋ​សភា​ តុងធីផុង ធ្វើ​ជាអធិ​បតី​ភាព​ក្នុង​កិច្ច​ប្រ​ជុំ​ ស្តីពី​ការ​ងារ​ត្រៀម​លក្ខណៈ​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេ​ស​ បណ្តា​ជន​ជាតិ​ភាគ​តិ​ច​ វៀត​ណា​មលើ​ក​ទី II ឆ្នាំ​២០២០ - គឺជា​ព្រឹត្តិ​ការ​ណ៍​នយោ​បាយ​ដ៏​សំ​ខាន់​ សម្តែង​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​របស់​បក្ស​ និង​រដ្ឋ​ ស្តីពី​ការ​ងារ​ជន​ជាតិ​។​ល។​ ឧបនា​យក​រ​ដ្ឋមន្រ្តី​ ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ បាន​ឯក​ភាព​លើ​ខ្លឹម​សារ​ និង​បធាន​បទ​នៃ​មហា​សន្និ​បាត​ ដោយ​ការ​ព្រាង​របាយ​ការ​ណ៍​នយោ​បាយ​ដែល​បាន​លើ​ក​ឡើង​យ៉ាង​គ្រប់​គ្រាន់​និង​លម្អិត​។​  ដោយ​បញ្ជា​ក់​ថា​ មហា​សន្និ​បាត​នឹង​ប្រ​ព្រឹត្ត​ទៅ​ក្នុង​បរិយា​កាស​ដែល​ប្រ​ទេ​ស​ជាតិ​ មាន​ព្រឹត្តិ​ការ​ណ៍​នយោ​បាយ​សំ​ខាន់​ៗ​ជាច្រើន​ ប៉ុន្តែ​ស្ថាន​ភាព​ជំ​ងឺ​ Covid-១៩​ កំ​ពុង​មាន​ការ​ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​ បាន​ជះឥទ្ធិពល​មិន​តិច​សម្រាប់​ការ​រៀប​ចំ​មហា​សន្និ​បាត​ ឧបនា​យក​រ​ដ្ឋមន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ស្នើ​ដល់​សមាជិក​គណៈ​ចង្អុល​ការ​ គណៈ​កម្ម​ការ​រៀប​ចំ​ និង​គណៈ​កម្ម​ការ​នៃ​មហា​សន្និ​បាត​ត្រូវ​មាន​ស្មារ​តី​ ទទួល​ខុស​ត្រូវ​ខ្ពស់​ ត្រៀម​លក្ខណៈ​យ៉ាង​ហ្មត់​ចត់​ ធានា​មហា​សន្និ​បាត​ប្រ​ព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ​ បន្សល់​ទុក​នូវ​ស្នា​មអនុស្សាវរីយ៍​ថ្លៃ​ថ្នូរ​បវរ​។​

ឧបនា​យក​រ​ដ្ឋមន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វា​ប៊ិ​ញ  ក៏​បាន​រំលឹក​ពី​ការ​ងារ​ផ្សព្វ​ផ្សាយ​ ត្រូវ​ប្រ​កប​ដោយ​លក្ខណៈ​សម្បូរ​បែប​; កម្ម​វិធី​សិល្បៈ​ក្នុង​មហា​សន្និ​បាត​ ត្រូវ​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​ជន​ជាតិ​; រាល់​វិធាន​ការ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ការ​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​ សុខា​ភិបាល​ ការ​ជួយ​សង្គ្រោះ​ត្រូវ​ធានា​ហ្មត់​ចត់​ និង​ទាន់​ពេល​វេលា​៕​

យោ​ង៖  https://baodantoc.vn ប្រែសម្រួល​៖ លីសៀ

 ​  

ចែករំលែកអត្ថបទ