យោងតាមប្រសាសន៍លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង បានឱ្យដឹង៖ ជីវភាព ស្មារតីរបស់ជនរួមជាតិភាគតិចនៅក្នុងខេត្ត បានរីកចម្រើនឡើងដោយសាររដ្ឋ បានបង្កលក្ខណសម្បត្តិសម្រាប់ជនរួមជាតិអភិរក្សនិងលើកកម្ពស់នូវតម្លៃប្រពៃណី។
ពិធីសំពះព្រះខែបានប្រារព្ធឡើង នៅមាត់ព្រែកធំ នៅទីប្រជុំជនហ្គក្វាវ។
រដ្ឋបានជំនួយថវិកា ពុទ្ធបរិស័ទបានរួមវិភាគទានទឹកប្រាក់ជួសជុលវត្តអារាមខ្មែរជាច្រើន។ វិនិយោគកសាងឈាបនដ្ឋានបូជាសពតាមប្រពៃណីរបស់ជនរួមជាតិខ្មែរ។ កសាងទីតាំងសកម្មភាពសាសនាជូនជនជាតិចាម។ ចំណែកសមាគមន៍ឧបត្ថម្ភគ្នារបស់ជនជាតិចិនតែងបានភូមិភាគជំនួយធ្វើសកម្មភាពមានប្រសិទ្ធភាព។ល។
លោកយ័ញភុកបានជូនពត៌មានបន្ថែម ចាប់តាំងពីឆ្នាំ ២០១៧ ខេត្តគៀងយ៉ាងបានសម្រេចចិត្តរៀបចំពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរនៅស្រុកហ្គក្វាវជា “ថ្ងៃបុណ្យវប្បធម៌កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរនៅខេត្តគៀងយ៉ាង” ដោយទ្រង់ទ្រាយថ្នាក់ខេត្តមានមនុស្សចូលរួមរាប់ពាន់លើកនាក់។ នៅស្រុកនានា និងក្រុងដែលមានជនជាតិខ្មែររស់នៅកុះករដូច៖ យ៉ុងរៀង អាងបៀង កៀងលឿង ហងដឹក ហាតៀង។ល។ ត្រូវបានរដ្ឋជំនួយថវិកាចាត់តាំងសកម្មភាពវប្បធម៌នាឱកាសថ្ងៃបុណ្យប្រពៃណី។ ដោយឡែកក្រុមសិល្បៈខ្មែរខេត្តគៀងយ៉ាង ក៏បានដើរសម្តែងបានចំនួន ៧០-៨០ លើកជារៀងរាល់ឆ្នាំ ដោយមានអ្នកទស្សនាពី ៣៥.០០០ -៤០.០០០ លើកនាក់។ សិល្បករឆ្នើម យ័ញតៀង បានឱ្យដឹង៖ “ ក្រៅពីចាត់តាំងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ រដ្ឋក៏បានផ្តល់ថវិកាជូនវត្តជាច្រើនបោះទូក-ង ទិញភ្លេងពិណពាទ្យ ចាត់តាំងពិធីប្រឡងលយប្រទីប។ល។ បង្កលក្ខណៈសម្រាប់ជនជាតិខ្មែរអភិរក្សនិងលើកកម្ពស់វប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន “។
បងស្រីធីហាយ នៅភូមិ៣ ឃុំធ្វីឡេវ ស្រុកហ្គក្វាវ បានឱ្យដឹង៖ “ ជារៀងរាល់ឆ្នាំ ខ្ញុំតែងទៅចូលរួមពិធីបុណ្យនៅទីប្រជុំជនហ្គក្វាវ។ មិនត្រឹមតែចូលរួមកម្សាន្ត ខ្ញុំគិតថានេះជាវិធីដែលយើងនិងរដ្ឋអភិរក្សនិងអភិវឌ្ឍប្រពៃណីវប្បធម៌របស់ជនជាតិយើងផងដែរ៕
ហាថាញ-សុផន