នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស្វឹងភុក សម្រេចបង្កើតគណៈចង្អុលការមជ្ឈិមកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាល ត្រឿងហ្វាប៊ិញ ជាប្រធានគណៈចង្អុលការ។ លោកឌោវ៉ាន់ចៀង រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ ជាអនុប្រធានប្រចាំការ។ អនុប្រធាន ២ រូបទៀត គឺជាថ្នាក់ដឹកនាំក្រសួងផែនការនិងវិនិយោគ និងថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ។ សមាជិកគណៈចង្អុលការគឺជាតំណាងក្រសួង គណៈ ផ្នែកមួយចំនួនដែលជាប់ទាក់ទិន។
គណៈចង្អុលការមជ្ឈិម មានមុខងារជួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាល សិក្សាស្រាវជ្រាវ ចង្អុលការ សហការដោះស្រាយនូវការងារដែលជាប់ពាក់ព័ន្ធដល់ការគ្រប់គ្រង ចំណាត់ការនិងចាត់តាំងអនុវត្តវិធានការ ដើម្បីទិសដៅនៃគម្រោងចម្រុះអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (គម្រោង) និងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (កម្មវិធី)។
ទន្ទឹមនឹងនោះ សិក្សាស្រាវជ្រាវ ស្នើនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ដាក់ចេញនូវយន្តការគោល នយោបាយដែលជាប់ពាក់ព័ន្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី និងភារកិច្ច វិធានការដទៃទៀតនៃគម្រោង ជួយនាយករដ្ឋមន្រ្តីរនៃដ្ឋាភិបាល សម្របសម្រួលសកម្មភាពរវាងក្រសួង គណៈ ផ្នែក ស្ថាប័នមជ្ឈិមនិងភូមិភាគនានាក្នុងដំណាក់ការរៀបចំផ្សព្វផ្សាយអនុវត្តនូវកម្មវិធី និងភារកិច្ច វិធានការដទៃទៀតនៃគម្រោង។
ទន្ទឹមនឹងនោះ ជួយនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ក្រើនរំលឹកដល់ក្រសួង គណៈ ផ្នែក ស្ថាប័ន មជ្ឈិមនិងភូមិភាគនានាក្នុងការកសាង ធ្វើឱ្យសុក្រឹតនិងណែនាំយន្តការគោលនយោបាយដែលជាប់ទាក់ទិនដល់ការគ្រប់គ្រង ចំណាត់ការកម្មវិធីនិងផ្សព្វផ្សាយអនុវត្តនូវភារកិច្ច វិធានការផ្សេងៗ នៃគម្រោង។ ធ្វើការត្រួតពិនិត្យ ឃ្លាំមើល វាយតម្លៃ បូកសរុបបណ្តោះអាសន្ន បូកសរុបរួម លើកទឹកចិត្តនិងជូនរង្វាន់ក្នុងដំណាក់កាលអនុវត្ត។
ប្រធានគណៈចង្អុលការមជ្ឈិម កំណត់លក្ខន្តិកៈសកម្មភាពរបស់គណៈចង្អុលការនិងប្រគល់ភារកិច្ចដល់សមាជិកគណៈចង្អុលការ។
ការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដាក់ទីតាំងនៅគណៈកម្មាធិការជនជាតិ ជំនួយការដល់គណៈចង្អុលការមជ្ឈិម និងជំនួយការផ្ទាល់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ អនុប្រធានប្រចាំការគណៈចង្អុលការមជ្ឈិម ដើម្បីគ្រប់គ្រង រៀបចំអនុវត្តនូវកម្មវិធី និងភារកិច្ច វិធានការឯទៀតនៃគម្រោង ប្រើប្រាស់ក្របខណ្ឌគណៈកម្មាធិការជនជាតិ និងបានរៀបចំថវិកាសកម្មភាពនៃថវិកាជាប្រចាំរបស់គណៈកម្មាធិការជនជាតិ៕
សារព័ត៌មានអេឡិកត្រូនិចរដ្ឋាភិបាល-មុនី