កាលពីព្រឹកថ្ងៃទី ១៧ ខែកក្កដា នៅទីស្នាក់ការមជ្ឈិមបក្ស សមូហភាពការិយាល័យនយោបាយបានប្រជុំ ផ្តល់យោបល់ អំពីគម្រោងបូកសរុប ១៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៥-NQ/TW ស្តីពីការកសាង អភិវឌ្ឍន៍ក្រុងកឹងធើក្នុងសម័យឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ។
អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង ដឹកនាំកិច្ចប្រជុំ។
ការិយាល័យនយោបាយ បានឯកភាពវាយតម្លៃ៖ ក្រោយរយៈពេល ១៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៥-NQ/TW ស្តីពីការកសាង អភិវឌ្ឍក្រុងកឹងធើក្នុងសម័យឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ សេចក្តីសន្និដ្ឋាន លេខ ១៧-KL/TW និងសេចក្តីសន្និដ្ឋានលេខ ០៧-KL/TW ស្តីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៥-NQ/TW បក្ខភាគនិងប្រជាជនក្រុងកឹងធើ បានសាមគ្គី ខិតខំតស៊ូ សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ។ ដំណាក់កាល ២០០៦-២០១៩ សេដ្ឋកិច្ចកឹងធើមានកំណើន ៧,៣២% ខ្ពស់ជាងកម្រិតមធ្យមភាគក្នុងទូទាំងប្រទេស ខឿនសេដ្ឋកិច្ច ឆ្នាំ ២០១៩ ធំជាង ៥ ដងបើប្រៀបនឹងឆ្នាំ ២០០៥ តុល្យភាពថវិការដ្ឋនិងមានការបែងចែកទៅមជ្ឈិម។ កឹងធើជាជំហានៗ បានកំណត់ច្បាស់ ជាកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករនៃកំណើនរបស់តំបន់វាលរាបទន្លេគឺវឡុង ។ រចនាសម្ព័ន្ធសេដ្ឋកិច្ចបង្វែរតាមទិសដៅសេវាកម្មនិងឧស្សាហកម្មជាចម្បង រចនាសម្ព័ន្ធ GRDP ឆ្នាំ ២០១៩ សម្រេចបាន ៩២,៣% ជាសន្សឹមៗបានកំណត់ច្បាស់ពីតួនាទីជាមជ្ឈមណ្ឌលរបស់តំបន់ខាងឧស្សាហកម្មនិងសេវាកម្ម។ ការិយាល័យនយោបាយ ក៏បានវែកញែក បង្ហាញច្បាស់ពីបញ្ហាប្រឈម ភាពខ្វះចន្លោះរបស់កឹងធើ ក្រោយពី ១៥ ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៥-NQ/TW ៖ សេដ្ឋកិច្ចអភិវឌ្ឍន៍មិនទាន់សក្តិសមជាមួយនឹងសក្តានុពលនិងឧត្តមភាព មិនទាន់សក្ដិសមជាមជ្ឈមណ្ឌលនៃកម្លាំងចលកររបស់វាលរាបទន្លេគឺវឡុង មិនទាន់ក្លាយជាក្រុងឧស្សាហកម្មមុនឆ្នាំ ២០២០ មិនទាន់សក្ដិសមជាទីក្រុងស្នូលរបស់តំបន់។ល។
ការិយាល័យនយោបាយ បានឯកភាពជាសារវន្តចំពោះទស្សនៈ ទិសដៅ និងភារកិច្ច ដំណោះស្រាយសំខាន់ៗអភិវឌ្ឍន៍ក្រុងកឹងធើដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥។ ជាក់ស្តែង ដល់ឆ្នាំ ២០៣០ កឹងធើខិតខំពុះពារក្លាយជាក្រុងបៃតង ស៊ីវិល័យ ទំនើប ដិតដាមដោយអត្តសញ្ញាណតំបន់ព្រែក ទន្លេនៅវាលរាបទន្លេគឺវឡុង ជាមជ្ឈមណ្ឌលទីក្រុងស្នូលរបស់តំបន់ ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនមានកម្រិតខ្ពស់ ការកសាងបក្ស កសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ ធានាការការពារប្រទេស-សន្តិសុខរឹងមាំ។ ដល់ឆ្នាំ ២០៤៥ កឹងធើស្ថិតក្នុងចំណោមទីក្រុងអភិវឌ្ឍន៍បង្គួរនៅអាស៊ី។
ថ្លែងយោបល់បិទកិច្ចប្រជុំ អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង បានគូសបញ្ជាក់៖ បក្ខភាគក្រុងកឹងធើ គប្បីទទួលយកមតិយោបល់រួមចំណែកក្នុងអង្គប្រជុំ បន្តបំពេញបន្ថែម ធ្វើឱ្យសុក្រឹត និងត្រៀមលក្ខណៈឱ្យបានហ្មត់ចត់សម្រាប់គម្រោង។ ប្រការដែលការិយាល័យនយោបាយបានឯកភាពប្រកាសឱ្យប្រើសេចក្តីសម្រេចចិត្តថ្មី អំពីការកសាង អភិវឌ្ឍន៍ក្រុងកឹងធើ មានអត្ថន័យយ៉ាងសំខាន់នៅក្នុងដំណាក់កាលនេះ។ ស្មារតីរបស់សេចក្តីសម្រេចិត្តនឹងបានផ្សព្វផ្សាយនៅក្នុងមហាសន្និបាតបក្ខភាគក្រុងនៅពេលខាងមុខ បង្កសន្ទុះថ្មីដើម្បីបក្ខភាគ ប្រជាជនកឹងធើ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។
អគ្គលេខា ប្រធានរដ្ឋ ង្វៀនភូត្រុង បានសង្កត់ធ្ងន់ថា៖ គប្បីបញ្ជ្រាបបានឱ្យស៊ីជម្រៅជាងទៀត ធ្វើការវិភាគឱ្យច្បាស់លាស់បន្ថែមទៀត ពីឋានៈ តួនាទី លក្ខណៈពិសេសរបស់កឹងធើនៅវាលរាបទន្លេគឺវឡុង ពីសក្ដានុពល ឧត្តមភាពរបស់កឹងធើ ដើម្បីបន្តទាញយកផល ពង្រីកនិងឈានឡើង។ល។ ការកំណត់ទិសកសាង អភិវឌ្ឍន៍ក្រុងកឹងធើក្នុងដំណាក់កាលថ្មីនឹងបានមហាសន្និបាតបក្ខភាគក្រុង ធ្វើឱ្យជាក់ច្បាស់ក្នុងពេលខាងមុខ ក្លាយជាទិសដៅជាក់ស្តែង ជាមួយនឹងដំណោះស្រាយដែលអាចអនុវត្តទៅបាន ដោយនាំមកនូវប្រសិទ្ធភាពជាក់ស្ដែង៕
យោង៖ https://baodantoc.vn/-វិមាន