ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/07/2020 - 15:52

ប្រ​កាស​លទ្ធ​ផល​ត្រួត​ពិនិត្យ​ប្រ​មូល​ព័ត៌​មាន​អំ​ពី​សភា​ព​ជាក់​ស្ដែង​នៃ​សេដ្ឋ​កិច្ច​-សង្គម​ របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​ទាំង​ ៥​៣​ ឆ្នាំ​ ២​០១​៩​

គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​នា​យក​ដ្ឋាន​ស្ថិតិ​ ទើប​សហកា​ររៀប​ចំ​អង្គ​សន្និ​សីទប្រ​កាស​លទ្ធ​ផល​ ត្រួត​ពិនិត្យ​ប្រ​មូល​ព័ត៌​មាន​អំ​ពី​សភា​ព​ជាក់​ស្ដែង​នៃ​សេដ្ឋ​កិច្ច​-សង្គម​របស់​ជន​ជាតិ​ភាគ​តិ​ច​ ទាំង​ ៥៣​  ឆ្នាំ​ ២០១៩ ។​

រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោ វ៉ាន់​ចៀង​ ថ្លែង​យោ​បល់ក្នុង​អង្គ​សន្និ​សីទ។​

យោ​ងតាម​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិនិត្យ​ ៖ ទូទាំង​ប្រ​ទេ​ស​មាន​ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំចំ​នួន​ ៥.៤៦៨​ ស្រូប​អត្រា​ ៤៩% នៃ​ឃុំ​សរុប​ទូទាំង​ប្រ​ទេ​ស​។​ បណ្តា​ឃុំ​ជន​ជាតិ​ភាគ​តិ​ច​ គឺនៅរាយ​ប៉ាយតាម​តំ​បន់​ជន​បទ​ (៨៧,៣%) ឋិត​ក្រោមការ​គ្រប់​គ្រង​របស់​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ចំ​ណុះខេត្ត​ចំ​នួន​៥០៣/៧១៣ នៅ​ខេត្ត​ ក្រុង​ចំ​ណុះមជ្ឈិម​ចំ​នួន​ ៥៤/៦៣​។​ ឆ្នាំ​២០១៩​ ចំ​នួន​ភូមិ​ ចំ​ណុះ​ឃុំ​ជន​ជាតិ​ភាគ​តិ​ច​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ ស្រូប​អត្រា​៩៨,៦%។​ ក្នុង​នោះ​ ភូមិ​មាន​អគ្គិ​សនីជាតិ​ប្រើ​ប្រាស់​ ស្រូប​អត្រា​ ៩៧,២% កើន៤,២ ពិន្ទុ​ភាគ​រ​យ​បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៥ ។​ ភូមិ​ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ មាន​ផ្លូវ​គមនា​គមន៍​រឹង​មាំ ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ជិត​ ៩០% ខ្ពស់​ជិត​ ១៧​ ពិន្ទុ​ភាគ​រ​យ​បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៥​។​ បណ្តា​ឃុំនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​ សុទ្ធ​តែ​មាន​ដំ​ណា​ក់សុខា​ភិបាល​ ស្រូប​អត្រា​ ៩៩,៥% ប្រ​ហែល​នឹង​លទ្ធ​ផល​ត្រួត​ពិនិត្យ​ឆ្នាំ​ ២០១៥​ ។​ អត្រា​សិស្សជន​ជាតិ​ភាគ​តិ​ច​ចូល​សាលា​រួម​កម្រិត​បឋម​សិក្សា​ គឺ ១០០,៥% អនុវិទ្យា​ល័យ​ ៨៥,៨% និង​វិទ្យា​ល័យ​ ៥០,៧% ។​ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៥ កម្រិត​នៃ​ការទទួល​បាន​ការ​អប់​រំទូទៅ​របស់​ជន​ជាតិ​ភាគ​តិច​ បាន​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់​ ជាពិសេស​គឺកម្រិតវិទ្យា​ល័យ​ អត្រា​សិស្ស​ចូល​សាលា​រួម​នៅ​កម្រិតនេះ​កើន​ ៨,៩​ ពិន្ទុ​ភាគ​រ​យ​ ។​ល។​ អត្រា​គ្រួ​សារក្រី​ក្រ និង​ជិត​ក្រនៃ​ជន​ជាតិ​នៅ​តំ​បន់​ជន​ជាតិភាគ​តិ​ច​គឺ ៣៥,៥% ថយ​ចុះ​ ១,២ ពិន្ទុ​ភាគ​រ​យ​ បើ​ប្រៀប​នឹង​ឆ្នាំ​ ២០១៥ ។​ ខ្ពស់​ជាង​៣,៥ ដង​ នៃ​អត្រា​រួម​ក្នុង​ទូទាំង​ប្រ​ទេស​ (១០,២%) ។​

គិត​មក​ទល់​នឹង​ថ្ងៃ​ទី ១​ ខែ​មេសា​ ឆ្នាំ​២០១៩​  ចំ​នួន​ប្រ​ជា​ជន​នៃ​ជន​ជាតិ​ភាគ​តិ​ច​ទាំង​ ៥៣​ គឺ ១៤,១​ លាន​នា​ក់ ស្រូប​អត្រា​១៤,៧% នៃ​ប្រ​ជា​ជន​ សរុប​ទូទាំង​ប្រ​ទេ​ស​។​ អា​យុ​កាល​មធ្យម​របស់​ជនជាតិ​ភាគ​តិ​ច​ទាំង​ ៥៣​ ជន​ជាតិ​គឺ ៧០,៧​ ឆ្នាំ​ ទាបជាង​មធ្យម​ភាគ​រួម​ (៧៣,៦​ឆ្នាំ​) ។​ គ្រួ​សារ​ជន​ជាតិភាគ​តិ​ច​ស្ទើរ​តែទាំង​អស់​សុទ្ធ​តែ​មាន​ផ្ទះ​ (សម្រេច​៩៩,២​%) ។​ ទូទាំង​ប្រ​ទេ​ស​នៅ​ប្រ​មាណ​ ២០,៨​% គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​ក្នុង​ផ្ទះ​បណ្តោះ​អា​សន្ន​ ។​ ទូរ​ទស្សន៍​បាន​ក្លាយ​ជា​ឧបករណ៍​ទូទៅ​ក្នុង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ ដោយ​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ប្រើ​ប្រាស់​ចំ​នួន​៨១,៥%។​ អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ប្រើ​ទូរ​ស័ព្ទ​ខ្សែ​ ទូរស័ព្ទ​ចល័ត​ កុំ​ព្យូទ័រ​បន្ទះ​ ប្រ​មាណ​ ៩២,៥% កើន​១៧,១​ ពិន្ទុ​ភាគ​រ​យ​ បើ​ប្រៀប​នឹង​ឆ្នា​ំ ២០១៥​ ។​ អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ប្រើ​កុំ​ព្យូទ័រ​ (កុំ​ព្យូទ័រលើ​តុ កុំ​ព្យូទ័រ​យួរ​ដៃ​) គឺ ១០,៣% កើន​ ២,៦​ ពិន្ទុ​ភាគ​រ​យ​បើ​ប្រៀប​នឹង​ឆ្នាំ ២០១៥​ …៕​​

  យោ​ងតាម​គេហទំ​ព័រ​ http://cema.gov.vn

ចែករំលែកអត្ថបទ