មិនថាការចូលរួមក្នុងចលនាដាំដើមឈើ ឬចែកជូនអាហារដោយឥតគិតថ្លៃដល់អ្នកក្រនោះទេ ការចូលរួមក្នុងការងារស្ម័គ្រចិត្តជាប្រចាំ អាចជួយមនុស្សចាស់ឱ្យមានភាពសប្បាយ សុខភាពល្អនិងមានអាយុវែង - ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសអាមេរិក បានអះអាងដូច្នេះ។
ធ្វើការងារស្ម័គ្រចិត្តកាត់បន្ថយហានិភ័យនៃការស្លាប់។ រូប៖ AARP
ដើម្បីឈានដល់ការសន្និដ្ឋាននេះ ក្រុមអ្នកសិក្សាស្រាវជ្រាវដឹកនាំដោយបណ្ឌិត Eric Kim នៅមជ្ឈមណ្ឌលសុខភាពនិងសុភមង្គលនៃសាកលវិទ្យាល័យ Harvard បានវិភាគទិន្នន័យរយៈពេល៤ឆ្នាំនៃមនុស្សជិត១៣.០០០នាក់ មានអាយុចាប់ពី៥០ឆ្នាំឡើងទៅ ចូលរួមក្នុងការសិក្សាស្រាវជ្រាវទ្រង់ទ្រាយថ្នាក់ជាតិ។ លទ្ធផលបានបង្ហាញថា បើប្រៀបនឹងក្រុមដែលមិនបានជួយសហគមន៍ ក្រុមបានចំណាយពេលតិចបំផុត១០០ម៉ោង/ឆ្នាំ) (ប្រហែល២ម៉ោងក្នុងមួយសប្តាហ៍) ធ្វើការងារស្ម័គ្រចិត្តបានកាត់បន្ថយហានិភ័យនៃការស្លាប់។ ទន្ទឹមនឹងនោះ មិនសូវមានការថមថយកម្លាំងនិងហាត់ប្រាណជាប្រចាំជាង។ ប្រយោជន៍ទាំងអស់នេះ តែងនាំមកសុខភាពល្អជាង។
យោងតាមប្រសាសន៍បណ្ឌិតKim ក្រៅពីពង្រឹងសាមគ្គីភាពសហគមន៍ ធ្វើការងារស្ម័គ្រចិត្តក៏ញុាំងឱ្យជីវិតរបស់មនុស្សចាស់រឹតតែមានការសម្បូរបែប ឆ្លងតាមរយៈការពង្រឹងទំនាក់ទំនងជាមួយអ្នកដទៃ ហើយយល់ពីអត្ថន័យនៃជីវិតនិងមានសុខភាពល្អ ទន្ទឹមនឹងនោះច្រានថយអារម្មណ៍ឯកោ ធុញថបនិងភាពអស់សង្ឃឹមដែលមិនល្អសម្រាប់សុខភាពមនុស្សចាស់៕
យោងហឿងថាវ (HealthDay News, StudyFinds)-ទីទុយ