រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន ត្រឹងហុងហា ធ្វើការជាមួយនឹងថ្នាក់
ដឹកនាំខេត្តសុកត្រាំង។
រដ្ឋមន្រ្តី ក្រសួងធនធាននិងបរិស្ថាន ត្រឹងហុងហា រួមនឹងក្រុមការងារ បានមកធ្វើការជាមួយនឹងខេត្តសុកត្រាំង ស្តីពីការគ្រប់គ្រងរដ្ឋអំពីធនធាននិងបរិស្ថាន។ រដ្ឋមន្រ្តី បានគូសបញ្ជាក់៖ សុកត្រាំងគប្បីយកចិត្តទុកដាក់ដល់ការស្តុកទឹកសាប គ្រប់គ្រងបានល្អនូវធនធានទឹកក្រោមដី ដើម្បីបម្រើការផ្គត់ផ្គង់ទឹកពេលមានតម្រូវការ បង្វែរសេដ្ឋកិច្ចឧស្សាហកម្ម កសិកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ។ ពិសេស យកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធពហុទិសដៅ ឈានដល់ការគ្រប់គ្រងធនធានទឹក មិនទុកឱ្យកើតមានការប៉ះពាល់ប្រភពទឹករវាងភូមិភាគនានាក្នុងខេត្ត ការអភិវឌ្ឍសេដ្ឋកិច្ចពាក់ព័ន្ធដល់ធនធានទឹក មានវិសាលភាពទូទាំងតំបន់និងយូរអង្វែង។
រយៈពេលកន្លង ខេត្តសុកត្រាំងបានផ្សព្វផ្សាយរាល់វិធានការ ផែនការបង្ការទប់ស្កាត់ភាពរាំងស្ងួត ការជ្រាបទឹកប្រៃ ដោះស្រាយប្រភពទឹកស្អាតបានទាន់ពេលជូនប្រជាជន ១៨.០០០ គ្រួសារនៅតំបន់ជនបទ ការងារគ្រប់គ្រងរដ្ឋអំពីធនធាន និងបរិស្ថានលើភូមិសាស្រ្ត ត្រូវបានបន្តការយកចិត្តទុកដាក់អនុវត្តយ៉ាងល្អ៕
លីធាន-មុនី