ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/06/2020 - 15:30

បូក​សរុប​ការ​អនុវត្ត​ជំ​នួយ​វិនិ​យោ​គចំ​ណុះ​កម្ម​វិធី​ ១​៣​៥​ តំ​បន់​ភាគ​ខាង​ត្បូង​

គណៈ​កម្មា​ធិការ​ជន​ជាតិ​ សហកា​រជាមួយ​នឹង​គណៈ​កម្មា​ធិកាប្រ​ជា​ជន​ខេត្ត​ប៊ិញ​ភឿក រៀប​ចំ​សិក្ខា​សាលា​បូក​សរុប​ វាយ​តម្លៃ​លទ្ធ​ផល​នៃ​ការ​អនុវត្ត​ជំ​នួយវិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំ​ណុះ​កម្ម​វិធី​ ១​៣​៥​ ដំ​ណាក់​កាល​ ២​០១​៦​-២​០២​០ តំ​បន់​ភាគ​ខាង​ត្បូង​។​

ទិដ្ឋ​ភាព​នៃ​អង្គ​សិក្ខា​សាលា​។​

តំ​បន់​ភាគ​ខាង​ត្បូង​ មាន​ខេត្ត​ ក្រុង​ចំ​នួន​ ១​៥​ ចំ​ណុះ​មជ្ឈិម​ មាន​ឃុំ​ចំ​នួន​ ១​៥​២​ ភូមិ​ចំ​នួន​ ៤​៨​៦​ ចំ​ណុះក្រប​ខណ្ឌ​វិនិ​យោ​គកម្ម​វិធី​ ១​៣​៥​ ដំ​ណាក់​កាល​ ២​០១​៦​-២​០២​០។​ ថវិកា​មជ្ឈិម​បែង​ចែក​ដល់​តំ​បន់​ភាគ​ខាង​ត្បូង​ជិត​ ១​.៥​៥​៨​ ពាន់​លាន​ដុង​ ប្រ​ភព​ទុន​ចលនា​ផ្ទាល់​ជិត​ ១​.៧​៧​២​ ពាន់​លាន​ដុង​ ។​ បាន​បើ​ក​ដំ​ណើរការ​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​ចំ​នួន​ ១​.៩​១​១​ សំ​ណង់​ និង​ជួស​ជុល​ កែ​លម្អ​ចំ​នួន​ ៩​៩​១​ សំ​ណង់​។​ អស់​រយ​:កាល​៤​ឆ្នាំ​ ផ្សព្វ​ផ្សាយអនុវត្ត​កម្ម​វិធី​ ១​៣​៥​ ជា​សន្សឹម​ៗ​បាន​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​អ្នក​ក្រ ដែល​ជា​ជន​ជាតិ​ភាគ​តិច​ បាន​ទទួល​សេវា​កម្ម​សង្គម​ជាមូល​ដ្ឋាន​ ចូល​រួម​ក្នុង​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ ទប់ស្កាត់​ស្ថាន​ភាព​ក្រឡើង​វិញ​ រួម​ចំ​ណែ​ក​អនុវត្ត​ន៍ទិស​ដៅ​ កំ​ណើន​សេដ្ឋ​កិច្ច​ ធានា​សុខុមា​លភាព​សង្គម​ កែ​លម្អ​ជីវ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​តំ​បន់​ដែល​ក្រលំ​បាក​ខ្លាំង​។​ មក​ទល់​ពេល​នេះ​ មាន​ឃុំ​ចំ​នួន​ ៨​ និង​ភូមិ​ចំ​នួន​ ១​១​៦​ បាន​អនុវត្ត​សម្រេច​ទិស​ដៅ​ហើយ​ចាក​ចេញ​ពី​កម្ម​វិធី​១​៣​៥​។​

ទិស​ដៅ​នៃ​កម្ម​វិធី​ គឺខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​រ​បស់​ជន​ជាតិ​ភាគ​តិច​ កើន​លើស២​ដង​ បើ​ប្រៀប​នឹង​ឆ្នាំ​២​០២​០។​ អត្រាគ្រួ​សារ​ក្រី​ក្រថយ​ចុះ​ ៣​% ជារៀង​រាល់​ឆ្នាំ​ ហើយ​ឃុំទាំង​ ១​០០% មាន​ផ្លូវ​កៅ​ស៊ូ​ ផ្លូវ​បេ​តុង​ដែល​ឡានអាច​បើក​បរ​ចុះ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ​។​ អនុវត្ត​សម្រេច​រួច​រាល់​ការ​ងារ​ស្ថិរ​វប្បកម្ម​ ស្ថិរ​និវេសន៍ រៀប​ចំ​ចាត់​ចែង​ប្រ​ជា​ជន​ប្រ​មាណ​ ៩​០% ផ្លាស់​ប្ដូរ​ទីលំ​នៅ​ក្រៅ​ផែន​ការ​។​ កម្ម​ករ​ស្ថិត​ក្នុង​កម្រិត​អា​យុ​ពលកម្ម​ ត្រូវ​បាន​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវ​ៈសមស្រប​ ៥​០%។​ បណ្ដុះ​បណ្ដាល​ ពង្រីក​និង​កសាង​កង​ជួរ​កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិ​ច​។​

ថ្លែង​មតិ​ក្នុង​អង្គ​សិក្ខា​សាលា​ អនុរដ្ឋ​មន្រ្តី​ អនុប្រ​ធាន​គណ​:កម្មា​ធិការ​ជន​ជាតិ​ អ៊ីថុង វាយ​តម្លៃ​កម្ម​វិធី​ ១​៣​៥​ គឺជា​គំ​រូ​នៃ​ប្រ​ព័ន្ធ​គោល​នយោ​បាយ​ជន​ជាតិរបស់​បក្ស​ និង​រដ្ឋ​ និង​ជា “និមិត្ត​សញ្ញា​” ស្ដី​ពី​ការ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ ក្រោយ​ពី​២​០ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​ផ្លូវ​គមនា​គមន៍​ជន​បទ​ សាលា​រៀន​ និង​ដំ​ណាក់​សុខា​ភិបាល​។​ល។​ រាប់​ពាន់​សំ​ណង់​ត្រូវ​បាន​វិនិ​យោគ​កសាង​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ តំ​បន់​សេដ្ឋ​កិច្ច​-សង្គម​ លំ​បាក​ខ្លាំង​។​ មាន​ទម្រង់​ជំ​នួយ​អភិវឌ្ឍ​ន៍ផលិត​កម្ម​ជាច្រើន​ បាន​ផ្ដល់​ឱកាស​ការ​ងារ​ លើក​ស្ទួយ​ជីវ​ភាព​រស់​នៅ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ ដើម្បី​ជួយ​មាមីង​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ៕​

ប្រ​ភព​ http://cema.gov.vn ប្រែសម្រួល​: ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ