អនុវត្តកម្មវិធីសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាល XIV កាលពីរសៀលថ្ងៃទី ១៩ ខែមិថុនា រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចផ្តល់សច្ចានុម័តលើគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល២០២១-២០៣០។ អនុប្រធានប្រចាំការនៃរដ្ឋសភា លោកស្រី តុងធីផុង បានដឹកនាំដំណើរការខ្លឹមសារនៃកិច្ចប្រជុំ។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាល XIV។
ក្រោយពីស្តាប់របាយការណ៍ដែលទទួលយកនិងស្រាយបំភ្លឺ ស្តីពីការផ្តល់សច្ចានុម័តលើគោលការណ៍វិនិយោគកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិ និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ រដ្ឋសភាក៏បានអនុម័តលើសេចក្តីសម្រេចដោយអត្រាសមាជិករដ្ឋសភាចូលរួមអនុម័ត១០០%។
ឆ្លងតាមរយៈនោះ សេចក្តីសម្រេចផ្តោតលើខ្លឹមសារមួយចំនួនដូច៖ សេចក្តីសម្រេចដោយកំណត់ពេលវេលាអនុវត្តកម្មវិធីគឺរយៈពេល ១០ ឆ្នាំ ចែកជា២ដំណាក់កាលគឺ៖ ដំណាក់កាលទី១៖ ចាប់ពីឆ្នាំ ២០២១ដល់ឆ្នាំ ២០២៥; ដំណាក់កាលទី២៖ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០។ ទិសដៅគឺដើម្បីកាត់បន្ថយគម្លាតបន្តិចម្តងៗអំពីកម្រិតរស់នៅ ប្រាក់ចំណូលក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ប្រៀបធៀបទៅនឹងមធ្យមភាគរួមក្នុងទូទាំងប្រទេស; ដល់ឆ្នាំ ២០២៥ នឹងកាត់បន្ថយ៥០% នៃចំនួនឃុំ ភូមិលំបាកខ្លាំង; លុះដល់ឆ្នាំ ២០៣០ ជាសារវ័ន្ត គ្មានឃុំ ភូមិលំបាកខ្លាំង។ ដូច្នេះ លក្ខខណ្ឌ និងដំណោះស្រាយសំខាន់ៗ ក្នុងការអនុវត្តកម្មវិធីវិនិយោគមានចំណុចគោលសំខាន់ៗ; ដោះស្រាយរាល់បញ្ហាកង្វល់ជាបន្ទាន់; អាទិភាពឧបត្ថម្ភគ្រួសារក្រីក្រ ក្នុងចំណោមក្រុមជនជាតិភាគតិចក្រលំបាក; ពង្រីកស្មារតីពុះពារឈានឡើងរបស់ជនជាតិភាគតិច; បែងចែក ប្រគល់សិទ្ធិដល់ភូមិភាគក្នុងការកសាង រៀបចំអនុវត្តកម្មវិធីសមស្របទៅនឹងឱកាស លក្ខណសម្បត្តិ សក្តានុពល ឧត្តមភាព អត្តសញ្ញាណវប្បធម៌ទំនៀមទម្លាប់ល្អប្រសើររបស់ជនជាតិនីមួយៗ តំបន់នីមួយៗ ផ្សារភ្ជាប់ជាមួយនឹងការពង្រឹងការការពារប្រទេស សន្តិសុខ។ល។
សេចក្តីសម្រេចបានប្រគល់ឱ្យរដ្ឋាភិបាល រៀបចំផ្សព្វផ្សាយអនុវត្តភារកិច្ចផ្សេងៗ ដូចខាងក្រោម៖ រៀបចំបូកសរុបកម្មវិធីទិសដៅជាតិកសាងជនបទថ្មី កម្មវិធីទិសដៅជាតិកាត់ បន្ថយភាពក្រីក្រដោយចីរភាព ព្រមទាំងកម្មវិធីទិសដៅចំនួន២១ ដែលកំពុងអនុវត្តយោងលើមូលដ្ឋាននោះ កំណត់ច្បាស់នូវខ្លឹមសារ មុខសញ្ញា ភូមិសាស្រ្តជាក់ស្តែងដើម្បីផ្សព្វផ្សាយ អនុវត្តកម្មវិធី ចៀសវាងការផ្ទួនគ្នា ប្រទាំងប្រទើសគ្នារវាងកម្មវិធី។ ទន្ទឹមនឹងនោះ សិក្សាស្រាវជ្រាវ អនុវត្តយន្តការ និងគោលនយោបាយឱ្យសមស្របនឹងលក្ខណៈ ឱកាសរបស់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ សម្រាប់កម្មវិធីទិសដៅជាតិទាំង២ និងកម្មវិធីទិសដៅជាតិដទៃទៀតដែលកំពុងអនុវត្ត ធ្វើយ៉ាងណាដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនេះ។ ដោយធានាភូមិសាស្រ្តលំបាកខ្លាំងដែលត្រូវបានអាទិភាពវិនិយោគមានកម្រិតខ្ពស់បំផុត៕
យោង៖ quochoi.vn ប្រែសម្រួល៖ លីសៀ