ភូមិថើយត្រឿង២ ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ បានទទួលស្គាល់ជា “ភូមិវប្បធម៌” កាលឆ្នាំ២០០៣។ ចាប់តាំងពីនោះមក ថើយត្រឿង២តែងខិតខំលើកកម្ពស់គុណភាព “ភូមិវប្បធម៌ ” លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនប្រជាជន។
អាស្រ័យខិតខំប្រឹងប្រែងពលកម្មចិញ្ចឹមសត្វបានជាគ្រួសារ
បងយ័ញហ្វាងយ៉ាងចាកផុតពីភាពក្រីក្រ។
បងយ័ញហ្វាងយ៉ាង ជាគ្រួសារមួយក្នុងចំណោមគ្រួសារខ្មែរទាំងឡាយនៅភូមិថើយត្រឿង២ ចាកផុតពីភាពក្រីក្រឆ្នាំ២០១៩ ឱ្យដឹង៖ “ប្តីប្រពន្ធខ្ញុំចេញនៅដោយឡែកកាលពីឆ្នាំ២០១២។ ដោយសារគ្មានដីបង្កបង្កើនផល ប្តីប្រពន្ធខ្ញុំទៅធ្វើការឈ្នួល ដើម្បីចិញ្ចឹមកូនតូចៗទាំង២នាក់ ។ល។ ឆ្នាំ២០១៨ ប្តីប្រពន្ធខ្ញុំបានសមាគមនារីឃុំថើយស្វឹង ពិនិត្យជំនួយជ្រូកមួយគូ។ នៅពេលនោះ ប្រពន្ធខ្ញុំក៏សុំបានការងារធ្វើក្នុងក្រុមហ៊ុននៅមណ្ឌលឧស្សាហកម្មត្រាណុកផងដែរ។ ចំណែកខ្ញុំនៅផ្ទះចិញ្ចឹមជ្រូកផង ទៅធ្វើការឈ្នួលក្នុងភូមិ និងមើលថែទាំកូនផង។ល។ ជ្រូកកើតកូនបានមកខ្ញុំលក់ទៅវិញ ទុកតែ២ក្បាលសម្រាប់ចិញ្ចឹមប៉ុណ្ណោះ។ កាលពីខែមេសាឆ្នាំទៅមិញ គ្រួសារខ្ញុំបានរដ្ឋអំណាចជំនួយផ្ទះ“មហាសាមគ្គី”។ គ្រួសារខ្ញុំចាកផុតពីភាពក្រីក្រក៏ដោយសារការយកចិត្តទុកដាក់ឧបត្ថម្ភពីរដ្ឋអំណាច”។
ផ្លូវគមនាគមន៍ជនបទភូមិថើយត្រឿង២ បានបង្កើនកម្រិតនិងបើកទូលាយ។
ភូមិថើយត្រឿង២ មាន២០៤/២២៥គ្រួសារ ជនរួមជាតិខ្មែរ។ មាមីងភាគច្រើនគឺធ្វើស្រែ។ គ្រួសារខ្លះលក់ដូរកំប៉ិកបំប៉ុកនិងចិញ្ចឹមសត្វ។ លោកថាច់ស៊ុង លេខាសាខាបក្ស និងជាប្រធានគណៈកម្មការភូមិថើយត្រឿង២ ឱ្យដឹង៖ លទ្ធផលដែលលេចធ្លោក្នុងការលើកកម្ពស់គុណភាពភូមិវប្បធម៌ ថើយត្រឿង២ គឺជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនជាសន្សឹមៗបានរីកចម្រើន។ ពិសេស គឺកាត់បន្ថយបានឆាប់រហ័សចំនួនគ្រួសារក្រីក្រ។ កាលពីដើមឆ្នាំ២០១៩ ក្នុងភូមិមានប្រជាជនក្រីក្រ២១គ្រួសារ លុះដល់ដើមឆ្នាំ២០២០ ក្នុងភូមិនៅមានប្រជាជនក្រីក្រតែមួយគ្រួសារប៉ុណ្ណោះ។ “ប្រជាជនស្ទើរតែទាំងអស់តែងមានឆន្ទៈឈានឡើងក្នុងជីវភាព។ ម្យ៉ាងទៀត ភូមិក៏បានចូលរួមក្នុងគម្រោងជាច្រើន ដើម្បីឧបត្ថម្ភដល់កសិករអភិវឌ្ឍផលិតកម្ម និងមានដើមទុនលក់ដូរជាលក្ខណៈគ្រួសារចូលជាសមាជិកអង្គការនានា ធ្វើសេដ្ឋកិច្ចបន្ទាប់បន្សំ គ្រួសារកៀកបន្ទាត់ក្រមានលក្ខណៈលើកស្ទួយជីវភាព។ល។ ក្រៅពីនេះ មាមីងស្វែងយល់ដោយខ្លួនឯង ដើម្បីចិញ្ចឹមកង្កែប ត្រី ជ្រូក ។ល។ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ” លោកថាច់ស៊ុង បំភ្លឺដូច្នេះ។
ទន្ទឹមនឹងអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពវប្បធម៌ ស្មារតីជូនប្រជាជនភូមិថើយត្រឿង២ បង្កើតនិងរក្សាបានក្លឹបគ្រួសារវប្បធម៌ចំនួន៥ ក្លឹបសិល្បៈមួយ និងក្លឹបកីឡាអប់រំកាយចំនួន២។ ក្រៅពីនេះ ប្រជាជនក្នុងភូមិ តែងអនុវត្តល្អការរស់នៅស៊ីវិល័យ ក្នុងពិធីមង្គលការ បុណ្យសព ពិធីបុណ្យផ្សេងៗ និងសកម្មភាពសហគមន៍ សាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកក្នុងការប្រជុំជីវភាពឬក៏គ្រាមានអាសន្នអន់ក្រជាដើម។ “ក្នុងភូមិគ្មានផ្ទះស្លឹកបណ្ដោះអាសន្ន; បរិវេណផ្ទះប្រជាជនតែងមានរបង និងទីធ្លាមានបង្គោលទង់។ មិនតែប៉ុណ្ណោះ គណៈកម្មការភូមិតែងចលនាប្រជាជន កាប់ឆ្ការគុម្ពោតព្រៃស៊ុបទ្រុបជុំវិញផ្ទះ; និងអនុវត្តការរស់នៅស៊ីវិល័យ។ល។ ការចូលរួមយ៉ាងសកម្មរបស់ប្រជាជនគឺជាភាពងាយស្រួលដ៏ធំ ដើម្បីថើយត្រឿង២រួមចំណែកជាមួយរដ្ឋអំណាចរក្សារឹងមាំ និងសន្សឹមៗលើកកម្ពស់គុណភាពឃុំវប្បធម៌-ជនបទថ្មីថើយស្វឹង” លោកថាច់ស៊ុង ឱ្យដឹង ដូច្នេះ៕
ថាញ់ឡុង-លីសៀ