ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/04/2020 - 16:33

ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ផ្ញើ​លិខិត​ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី​ជូន​ជន​រួម​ជាតិ​ខ្មែរ​

ស្រប​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ ឆ្នាំ​២​០២​០ (ប្រ​ព្រឹត្ត​ឡើង​ចាប់​ពីថ្ងៃ​ទី ១​៣​-១​៦​ ខែមេសា​) លេខា​គណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ លោក​ត្រឹង​ថា​ញម៉ឹង បាន​ផ្ញើ​លិខិត​ប្រ​សិ​ទ្ធពរបុណ្យ​ចូល​ឆ្នាំ​ថ្មី ​ប្រ​គេន​និង​ជូន​ព្រះ​តេជព្រះ​គុណ​ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​និង​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​។​ ក្នុង​លិខិត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ត្រឹនថា​ញ់ម៉ឹង បាន​សរ​សេរ​ ថា​៖ រយៈ​ពេល​កន្លង​ ជន​រួម​ជាតិ​ខ្មែរ​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ចលនា​ ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​របស់​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ និង​អង្គ​ការ​មហា​ជន​នានា​។​ បាន​ពញ្ញាក់​ ពង្រីក​នូវ​សក្តានុពល​ ស្មារ​តី​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​។​ តែង​សាម​គ្គី​រួម​ជាមួយ​បណ្តា​ជន​ជាតិ​ទាំង​ឡាយ​ កសាង​ភូមិ​ស្រុក​ ប្រ​ទេស​ជាតិ​មួយ​ថ្ងៃ​កាន់​តែរីក​ចម្រើន​ លើក​ស្ទួយ​គុណ​ភាព​រស់​នៅ​ពង្រឹង​ធ្លុង​មហា​សាម​គ្គី​ទូទាំង​ជន​ជាតិ​។​

 ​ លោក​ត្រឹនថា​ញ់ម៉ឹង ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ សួរ​សុខ​ទុក្ខ​និង​ប្រ​សិ​ទ្ធពរសមា​គមព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​ត្រា​វិញ​។​ (រូប​ថត​៖ ឯក​សារ​)

តំ​ណាង​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ លោក​ប្រ​ធាន​ ត្រឹនថា​ញ់ម៉ឹង បាន​ស្ងើច​សរ​សើរ​ចំ​ពោះ​ព្រះ​តេជព្រះ​គុណ​ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​នៃ​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ អ្នក​គំ​រូ​ឆ្នើម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ តែង​លើក​កម្ពស់​តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគម​ន៍ ឈាន​មុខ​ក្នុង​ការ​អនុ​វត្ត​ល្អ​គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។​ សកម្ម​ចលនាជន​រួម​ជាតិ​ចូល​រួម​សកម្ម​ភាព​ដែល​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​បំ​ផុស​ចលនា​។​

បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ ឆ្នាំ​២​០២​០ របស់​ជន​រួម​ជាតិ​ខ្មែរ​ប្រ​ព្រឹត្ត​ឡើង​ក្នុង​បរិបទ​ប្រ​ទេស​និង​ពិភព​លោក​កំ​ពុង​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​រោគ​រាល​ដាល​ Covid-19 ខេត្ត​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ រង​ផលប៉ះ​ពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​និង​ជ្រាប​ជាតិ​ប្រៃ ។​ អា​ស្រ័យ​ហេតុ​នោះ​ លោក​ប្រ​ធាន​គណៈ​កម្មា​ធិការ​មជ្ឈិម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ សង្ឃឹម​ថា​ ព្រះ​តេជព្រះ​គុណ​ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ និង​ជន​រួម​ជាតិ​ខ្មែរ​ទាំង​អស់​នឹង​បន្ត​ការ​ពង្រីក​ ប្រ​វេណី​សាម​គ្គី​ ជម្នះ​លំ​បាក​ គិត​គូរ​ការ​ងារ​ផលិត​កម្ម​ ។​ រក្សា​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃណី​ល្អ​របស់​ជន​ជាតិ​ រៀប​ចំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឱ្យ​សម​ស្រប​នឹង​កាលៈ​ទេសៈ​ អនុ​វត្ត​ល្អ​បទ​បញ្ជា​របស់​រដ្ឋ​ ស្ដី​ពីការ​បង្ការ​ ទប់ស្កាត់​ជំងឺ​ Covid-19 ដើម្បី​រួម​ចំ​ណែក​នាំ​មក​នូវ​ជីវភាព​សុវត្ថិ​ភាព​ សម្បូរ​គ្រប់​គ្រាន់​ និង​សុភមង្គល​សម្រាប់​អ្នក​រាល់​គ្នា​ និង​រាល់​គ្រួ​សារ​ ៕​

              ហ្វាយ​ថឿង http://baodantoc.vn

ចែករំលែកអត្ថបទ