ឆ្នាំ២០១៩ រួមជាមួយទូទាំងប្រទេស ខេត្ត ក្រុងនានាដែលមានជនរួមជាតិភាគតិចរស់នៅកុះករនៅតំបន់វាលរាបទន្លេគឺវឡុង បានចាត់តាំងដោយជោគជ័យមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចនៅភូមិភាគរបស់ខ្លួន។ សមិទ្ធផល លទ្ធផលដែលសម្រេចបានក្នុងការងារជនជាតិ អនុវត្តគោលនយោបាយជនជាតិត្រូវបានបូកសរុប។ គុណបំណាចនៃការរួមចំណែកដ៏ធំធេងរបស់ជនរួមជាតិភាគតិច ក្នុងកិច្ចការកសាងប្រទេសជាតិត្រូវបានកត់សម្គាល់។ ផ្តើមពីលទ្ធផលទាំងនោះ ជនរួមជាតិភាគតិច បន្តបញ្ញើក្តីសង្ឃឹមទៅលើគោលការណ៍ គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ។ ស្របឱកាសបុណ្យចូលឆ្នាំថ្មី ២០២០ របស់ជនរួមជាតិខ្មែរណាមបូ កាសែតកឹងធើភាសាខ្មែរ សូមលើកយកកំណត់ត្រាថេរដីការបស់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ និងប្រសាសន៍របស់ថ្នាក់ដឹកនាំគណៈជនជាតិនៅភូមិភាគនានាតំបន់វាលរាបទន្លេគឺវឡុង អំពីការវិវឌ្ឍនៅភូមិស្រុក ក៏ដូចជាគោលបំណងមនោសញ្ចេតនា សំដៅឈានដល់មហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមទូទាំងប្រទេស លើកទី២ ឆ្នាំ២០២០ បណ្តាជនជាតិសាមគ្គី ពង្រីកកម្លាំងផ្ទៃក្នុងសមាហរណកម្មនិងអភិវឌ្ឍន៍។
សមមិត្ត ឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ៖
ជនរួមជាតិភាគតិចបន្តពង្រីកស្មារតី ខ្លួនទីពឹងខ្លួន សាមគ្គី ជឿជាក់លើការដឹកនាំរបស់បក្ស និងរដ្ឋ
សមមិត្ត ឡេសើុងហាយ អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិជូនប័ណ្ណសរសើរដល់បុគ្គលគំរូឆ្នើមនៅក្នុងមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាមក្រុងកឹងធើលើកទី៣ ។
កម្មាភិបាល បក្ខជនគប្បីជំរុញការផ្សព្វផ្សាយ ប្រមូលផ្ដុំរាល់ប្រភពកម្លាំងផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិ វិនិយោគអភិវឌ្ឍនិងធ្វើឱ្យសុក្រឹតហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម។ ទន្ទឹងនឹងនោះ ជំរុញការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិច; ផ្ដុំកម្លាំងដោះស្រាយបានល្អតម្រូវការដីផលិតកម្ម លំនៅឋាន ទឹកស្អាតប្រើប្រាស់។ ទីក្រុងកឹងធើ គប្បីមានគោលនយោបាយអាទិភាពដើម្បីទាក់ទាញ វិនិយោគិនមកវិនិយោគក្នុងតំបន់ជនជាតិភាគតិច ដើម្បីអាទិភាពបង្កើតការងារធ្វើជូនពលករជនជាតិភាគតិចនៅនឹងកន្លែង រកបានប្រាក់ចំណូលលំនឹង ឧបត្ថម្ភជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច យកចិត្តទុកដាក់ អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណី បេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ពង្រីកភាសា អក្សរសាស្រ្តរបស់ជនជាតិភាគតិច យកចិត្តទុកដាក់ លើកកម្ពស់គុណភាពប្រភពធនធានមនុស្សជាជនជាតិភាគតិច បណ្តុះបណ្តាល បំពាក់បំប៉ន រៀបចំគម្រោង តែងតាំងកម្មាភិបាលជនជាតិភាគតិចបង្រៀនមុខរបរជូនយុវជនជនជាតិភាគតិច ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច និងគំរូជឿនលឿន ធ្វើអាជីវកម្មពូកែ។
ជនរួមជាតិភាគតិចបន្តពង្រីកលក្ខណៈខ្លួនទីពឹងខ្លួន សាមគ្គី ជួយគ្នាទៅវិញទៅមក ជឿជាក់លើការដឹកនាំរបស់បក្ស និងរដ្ឋ សិក្សាស្រាវជ្រាវ ទម្រង់ផលិត ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព ដើម្បីចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមានស្របច្បាប់៕
ព្រះតេជព្រះគុណតាំងសាវង្ស អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបាកលីវ៖
ពង្រីកល្អស្មារតីសាមគ្គីផ្ទៃក្នុងអនុវត្តប្រកបដោយប្រសិទ្ធភាពរវាងសាសនានិងសង្គម
ព្រះតេជព្រះគុណ តាំង សាវង្ស អនុប្រធានសមាគមព្រះសង្ឃ
សាមគ្គីស្នេហាជាតិខេត្តបាកលីវ។
គណៈប្រតិបត្តិការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត តែងពង្រីកល្អស្មារតីសាមគ្គីផ្ទៃក្នុង អនុវត្តប្រកបដោយប្រសិទ្ធភាពរវាងសាសនានិងសង្គម។ ផ្តើមពីនោះ សមាគមតែងទទួលបានទំនុកចិត្តពីសំណាក់ព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទ ម៉្លោះហើយរួមចំណែកអនុវត្តល្អលើវិស័យវប្បធម៌ អប់រំ សប្បុរសធម៌–សង្គម ពិសេសគឺពេលរដ្ឋអំណាចសហការជាមួយព្រះចៅអធិការ និងគណៈកម្មការវត្ត រៀបចំផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋដល់មាមីងពុទ្ធបរិស័ទ។ ផ្តើមពីនោះ មាមីងពុទ្ធបរិស័ទកាន់តែយល់ច្បាប់ ខ្នះខ្នែងចូលរួមចលនាការពារសន្តិសុខសណ្តាប់ធ្នាប់នៅភូមិស្រុក។ ពិសេស សមាគមសកម្មចលនាវត្តនានាចំនួន១៨វត្ត បើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅមាមីងជនរួមជាតិខ្មែរចូលរៀនចំនួន៩៥០នាក់។ ទន្ទឹមនឹងនោះ ក៏មានបើកថ្នាក់បាលី ធម្មវិន័យ ដោយមានសមណសិស្សចូលរៀនជាង១៩៧អង្គ មានសមណសិស្ស១១អង្គកំពុងរៀនមហាវិទ្យាល័យ នៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរ និងមាន១៥អង្គកំពុងរៀនថ្នាក់ពុទ្ធិកសិក្សានៅក្រៅខេត្ត។
នាពេលខាងមុខ គណៈប្រតិបត្តិការសមាគមនឹងសហការជាមួយព្រះចៅអធិការ និងព្រះឧទ្ទេសាចារ្យវត្តនានា រៀបចំទេសនា នៅថ្ងៃសីល ថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ រំលឹកដាស់តឿន ព្រះសង្ឃនិងពុទ្ធបរិស័ទគោរពប្រតិបត្តិតាមគោលលំនាំព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនោះ លើកទឹកចិត្តមាមីងពុទ្ធបរិស័ទរស់នៅសាមគ្គី ជួយគ្នាទៅវិញទៅមក ធ្វើជាគំរូ ធ្វើអំពើល្អ លះអំពើអាក្រក់ រស់នៅប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម។ ពិសេស មិនស្តាប់តាមពាក្យញ៉ុះញុងរបស់អានុភាពអមិត្ត ឆ្លៀតយកបញ្ហាជនជាតិ សាសនា ដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីជនជាតិ៕
ព្រះតេជព្រះគុណ លីហ៊ុង អនុប្រធានប្រចាំការនៃសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ៖
ឧបត្ថម្ភអ្នកមានប្រជាប្រិយកសាងផែនមហាសាមគ្គីជនជាតិនៅមូលដ្ឋាន
រយៈពេលកន្លង ក្រុងកឹងធើបានអនុវត្តល្អការងារជនជាតិ ម៉្លោះហើយ ជីវភាពជនរួមជាតិភាគតិចកាន់តែបានលើកស្ទួយ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុងមិនត្រឹមតែអនុវត្តប្រកបដោយប្រសិទ្ធភាព គោលនយោបាយពិសេសដោយឡែក ថែមទាំងកសាងមណ្ឌលតាំងទីលំនៅជូនជនរួមជាតិភាគតិចបានរស់នៅត្រឹមត្រូវទៀតផង។ ទន្ទឹមនឹងនោះ បានផ្សព្វផ្សាយ គម្រោងអភិរក្សវប្បធម៌របស់ជនរួមជាតិខ្មែរ ដូច៖ ស្តារឡើងវិញពិធីដាក់ទូក-ង ចុះទឹក បង្រៀនបច្ចេកទេសកាត់ដេរត្រៃចីវរ ស្តារឡើងវិញពិធីកិច្ចអាចារ្យយោគី បង្រៀនអក្សរខ្មែរដល់សិស្សជនជាតិ។ល។
ពេលជីវភាពសម្ភារៈនិងស្មារតីមានភាពល្អប្រសើរ ជនរួមជាតិខ្មែរកាន់តែជឿជាក់លើការដឹកនាំរបស់បក្ស រដ្ឋ សកម្មរួមចំណែកកសាងក្រុងឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងសកម្មភាពអំណរមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចវៀតណាម ទូទាំងប្រទេសលើកទី ២ ឆ្នាំ ២០២០ នាពេលខាងមុខ អាត្មាភាពសង្ឃឹមថា គ្រប់ថ្នាក់គ្រប់ផ្នែកនឹងបន្តអនុវត្តន៍ល្អសេចក្តីសម្រេចលេខ ១៨/QĐ- TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពី”គោលនយោបាយចំពោះអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច” និងសេចក្តីសម្រេចលេខ ៥៦/QĐ-TTg ស្តីពី ” វិសោធនកម្មនូវប្រការមួយចំនួននៃសេចក្តីសម្រេចលេខ១៨ ” ដើម្បីផ្តោតការយកចិត្តទុកដាក់គិតគូរដល់អ្នកមានប្រជាប្រិយនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរជាងទៀត។ ពីព្រោះនេះជាកម្លាំងរួមចំណែកដោយផ្ទាល់ប្រកបដោយប្រសិទ្ធភាពក្នុងការចលនាជនរួមជាតិភាគតិចអនុវត្តល្អគោលនយោបាយរបស់បក្សនិងរដ្ឋ។ ទន្ទឹមនឹងនោះ គឺជាកម្លាំងចលនាប្រជាជន ប្រឆាំងតបអានុភាពអមិត្តប្រកបដោយប្រសិទ្ធភាព៕
ព្រះតេជព្រះគុណ សើុងង៉ុកហ្វិញ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង៖
រួបរួមសាមគ្គី ដើម្បីជួយជនរួមជាតិភាគតិចអភិវឌ្ឍន៍
រយៈពេលកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ រណសិរ្សមាតុភូមិនិងអង្គការមហាជននានាក្នុងខេត្ត បានផ្សព្វផ្សាយនិងអនុវត្តយ៉ាងមុឺងម៉ាត់នូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ ស្ដីពីជនជាតិនិងការងារជនជាតិ។ ផ្តើមពីនោះ រួមចំណែកលើក កម្ពស់ការយល់ដឹង កំណត់ច្បាស់ការងារជនជាតិនិងគោលនយោបាយជនជាតិ មានតួនាទីដ៏សំខាន់របស់បដិវត្តន៍វៀតណាម។ ប្រជាជនគ្រប់មជ្ឈដ្ឋាន ពិសេសគឺជនរួមជាតិភាគតិច បានយល់ដឹងគ្រប់ជ្រុងជ្រោយជាងអំពីគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ បង្កភាព ព្រមព្រៀង សាមគ្គីរួបរួមនឹងជនរួមជាតិបណ្តាជនជាតិ ព្រោះបុព្វហេតុរួមនៃប្រទេសជាតិ។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តវិញឡុង ក៏បានរួមចំណែកក្នុងការឃោសនាផ្សព្វផ្សាយអំពីមាគ៌ាគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ គិតគូរដល់ជីវភាពសម្ភារៈ ស្មារតីដល់សមាជិកសមាគម និងព្រះសង្ស ព្រមទាំងចលនាព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទអនុវត្តការប្រិតសំចៃ រួមចំណែកកសាងជីវភាពវប្បធម៌នៅតំបន់ជនរួមជាតិខ្មែរ។
ផ្តើមពីប្រការដូចពោលខាងលើ សឱ្យឃើញថា គណៈ ផ្នែក អង្គការមហាជននានាបានរួបរួមសាមគ្គីកសាងនិងអភិវឌ្ឍតំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក និងខេត្តវិញឡុងនិយាយរួម។ អាត្មាភាពសង្ឃឹមថា មហាសន្និបាតនាពេលខាងមុខ នឹងមានរបៀបធ្វើល្អៗជាច្រើនទៀត ដើម្បីពង្រីកទូលំទូលាយក្នុងដំណាក់កាលសមាហរណកម្ម សំដៅរួមចំណែកលើកស្ទួយជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចទូទាំងប្រទេស៕
លោកឡឹមសិទ្ធ ប្រធានគណៈជនជាតិខេត្តសុកត្រាំង៖
ផ្តុំកម្លាំងឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខរបរ ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ
លោកឡឹមសិទ្ធ ប្រធានគណៈជនជាតិខេត្តសុកត្រាំង។ |
សុកត្រាំង ជាខេត្តដែលមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតនៅតំបន់វាលរាបទន្លេគឺវឡុង ស្រូបអត្រាជាង៣០% នៃចំនួនប្រជាជនទូទាំងខេត្ត។ ហេតុនោះ សុកត្រាំងតែងបានមជ្ឈិម ផ្តោតការយកចិត្តទុកដាក់ វិនិយោគនូវគោលនយោបាយ កម្មវិធីនិងគម្រោងនានា ដើម្បីអភិវឌ្ឍតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ អាស្រ័យហេតុដូច្នោះ មូលដ្ឋានសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធជនបទនៅតំបន់ជនរួមជាតិខ្មែរ ត្រូវបានវិនិយោគកសាង សុក្រឹតបង្គួរ ជីវភាពសម្ភារៈ ស្មារតីត្រូវបានលើកកម្ពស់។ល។ ឆ្នាំ ២០១៩ ខេត្តឧបត្ថម្ភទុនអភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខរបរ ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ ដូច៖ ផ្គត់ផ្គង់ពូជដំណាំ សត្វចិញ្ចឹម បរិក្ខារ សម្ភារៈ ឧបករណ៍ផលិតជី ចំណីសត្វ ថ្នាំការពារ រុក្ខជាតិ ថ្នាំបសុសត្វ។ល។ សរុបជាទឹកប្រាក់ជាង ១៣,៨ពាន់លាន ដុងដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារទើបចាកផុតពីភាពក្រីក្រចំនួន ១.១៤៦ គ្រួសារ។ ឆ្លងតាមរយៈនោះ ជួយឱ្យគ្រួសារមាមីងខ្មែរក្រីក្រមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូលជាជំហានៗឈានឡើងចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។
ឆ្នាំ ២០២០ អនុវត្តកម្មវិធី ១៣៥ ខេត្តសុកត្រាំងបានមជ្ឈិមវិនិយោគទុនជាង ៧៣,៦ ពាន់លានដុងនិងទឹកប្រាក់ជាង ៤,២ ពាន់លានដុង អនុវត្តសេចក្តីសម្រេចលេខ ២០៨៥/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ គណៈជនជាតិកំពុងសហការជាមួយមន្ទីរ គណៈ ផ្នែកក្នុងខេត្តចង្អុលការដល់ភូមិភាគនានាពិនិត្យ ធ្វើបញ្ជីឈ្មោះគ្រួសារដែលបានទទួលផល។ ពិសេសគឺផ្តុំកម្លាំងឧបត្ថម្ភ អភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខរបរ ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រនៅឃុំនានាដែលលំបាកខ្លាំង។ គោលដៅដល់ឆ្នាំ២០២០ កាត់បន្ថយអត្រាគ្រួសារក្រីក្រទូទាំងខេត្តចុះនៅក្រោម៣%៕
លោក យ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង៖
បញ្ជាក់ពីមាគ៌ាឥតងាករេរបស់បក្ស រដ្ឋយើង ស្តីពីការងារជនជាតិនិងមហាសាមគ្គីជនជាតិ
លោកយ័ញភុក។ |
អាចនិយាយបានថា ជីវភាពរបស់ជនជាតិភាគតិចនៅខេត្តគៀងយ៉ាង ឈានឡើងដោយឥតឈប់ឈរ សេដ្ឋកិច្ចតំបន់ជនជាតិភាគតិចមានការរីកចម្រើន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត ត្រូវបានវិនិយោគផ្ដល់ភាពងាយស្រួលសម្រាប់អភិវឌ្ឍផលិតកម្ម។ល។ ពិធីបុណ្យទានប្រពៃណីរបស់ជនរួមជាតិ ត្រូវបាន រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្ត ទុកដាក់បង្កលក្ខណៈឱ្យជនរួមជាតិចាត់តាំងទៅតាមទំនៀមទម្លាប់ប្រពៃណី និងរាល់សកម្មភាព វប្បធម៌ សិល្បៈ កីឡា បង្កបរិយាកាសសប្បាយ រីករាយ ដិតដាមដោយអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទន្ទឹមនឹងនោះ ការកសាងប្រព័ន្ធនយោបាយនៅតំបន់ជនជាតិភាគតិច ត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ រណសិរ្ស និងអង្គការមហាជនយកចិត្តទុកដាក់ជានិច្ច។ ពិសេស គឺការពង្រីកបក្ខជនជាជនជាតិភាគតិច ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង បច្ចុប្បន្ន ទូទាំងខេត្ត មានបក្ខជនប្រមាណ ៤.២៩០នាក់ (ស្រូបអត្រា ៧,៤២% នៃបក្ខជនទូទាំងខេត្ត)។ ក្រៅពីនេះ កងជួរកម្មាភិបាលជនជាតិ កាន់តែកើនព្រមទាំងបរិមាណភាព និងគុណភាព។ ដោយមានកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ជាជនជាតិភាគតិចប្រមាណ ២.៥៤១ នាក់ ស្រូប អត្រា៧,៦២%។
ផ្តើមពីលទ្ធផលខាងលើ រូបខ្ញុំផ្ទាល់និយាយដោយឡែក រួមជាមួយជនជាតិភាគតិចខេត្តគៀងយ៉ាងនិយាយរួម រំពឹងថា មហាសន្និបាតតំណាង បណ្តាជនជាតិភាគតិចវៀតណាមនៅពេលខាងមុខ នឹងទទួលបានជោគជ័យត្រចះត្រចង់ បន្តអំណះអំណាង៖ វៀតណាមគឺជាប្រទេសមួយឯកភាព រួមមានបណ្តាជនជាតិជាបងប្អូនរស់នៅប្រកៀកស្មាគ្នាកសាងនិងការពារប្រទេស។ ព្រមជាមួយនោះ ក៏បញ្ជាក់ពីមាគ៌ាមិនងាករេរបស់បក្ស រដ្ឋយើង ស្តីពីការងារជនជាតិ និងមហាសាមគ្គីទូទាំងជនជាតិ ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។
លោក ម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអាងយ៉ាង៖
តំបន់ជនជាតិភាគតិច នឹងអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងស្រស់ស្អាតជាង
លោកម៉ែនផល្លី ប្រធានគណៈជនជាតិខេត្តអាងយ៉ាង។ |
អនុវត្តគោលនយោបាយបង្វែរមុខរបរ បង្កើតការងារធ្វើក្នុងតំបន់ជនជាតិភាគតិចនៅអាងយ៉ាង ឃើញថាពង្រីកបានប្រសិទ្ធភាព ពិសេសគឺកម្លាំងពលករ-ការិនីនៅជនបទចំណាកស្រុកទៅកាន់ក្រុងធំៗ និងនៅតាមមណ្ឌលឧស្សាហកម្មប្រមូលផ្តុំ បង្កលក្ខណៈឱ្យជនជាតិភាគតិចរកបានប្រាក់ចំណូលលំនឹង រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ចុះសម្រុងនឹងសហគមន៍ និងឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។ ស្មារតីរៀនសូត្រ និងបរិមាណសិស្សជនជាតិភាគតិច នៅរាល់កម្រិតសិក្សាកើនឡើងដោយឥតឈប់ឈរ។ ក្រៅពីនេះ ការងារថែទាំសុខភាពសម្រាប់ជនជាតិភាគតិច ត្រូវបានយកចិត្តទុកដាក់ខ្ពស់ កងជួរកម្មាភិបាល និងមូលដ្ឋានសុខាភិបាល សម្ភារៈបរិក្ខារសម្រាប់ពិនិត្យព្យាបាលនៅតំបន់ជនជាតិភាគតិច ជាសន្សឹមត្រូវបានបង្កើនកំរិតល្អបង្គួរ។ល។ ក្រៅពីនេះ សកម្មភាពជំនឿ សាសនាប្រពៃណីលើភូមិសាស្រ្តខេត្តត្រូវបានធានា និងពង្រឹង។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាព; ចលនាមហាជនការពារសន្តិសុខមាតុភូមិ ត្រូវបានជនជាតិភាគតិចចូលរួមយ៉ាងសកម្ម។
ដើម្បីសម្រេចបានលទ្ធផលខាងលើ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ខេត្តអាងយ៉ាង បានផ្តុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តនូវការងារជនជាតិ និងគោលនយោបាយជនជាតិ។ ជាពិសេស ផ្នែកពាក់ព័ន្ធបានសហការគ្នាយ៉ាងស្អិតល្មួតក្នុងការគិតគូរជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ សេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិច មានការវិវឌ្ឍជាវិជ្ជមាន។ សង្ឃឹមថា រយៈពេលខាងមុខ តំបន់ជនជាតិ ភាគតិច ក្នុងនោះមានតំបន់ជនរួមជាតិខ្មែរផងដែរ នឹងបន្តការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ រីកចម្រើនជាងទៀតលើគ្រប់វិស័យនៃជីវភាពសង្គម៕
លោកថាច់មុនី អនុប្រធានគណៈជនជាតិខេត្តត្រាវិញ៖
ផ្តុំកម្លាំងឧបត្ថម្ភអភិវឌ្ឍផលិតកម្មពិពិធកម្មមុខរបរ ក្នុងជនជាតិភាគតិច
លោកថាច់មុនី។ |
ជនរួមជាតិខ្មែរភាគច្រើនរស់នៅជនបទ ដោយមានចរិតឧស្សាហ៍ពលកម្មផលិត មុខរបរសំខាន់គឺកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ និងមួយចំនួនប្រកបរបរត្បាញបន្ទោះ សិប្ប-ឧស្សាហកម្មខ្នាតតូច សេវាកម្ម ពាណជ្ជិកម្ម។ ជាពិសេស ការបង្កបង្កើនផលនៅតំបន់ជនរួមជាតិខ្មែរ មានជំហានរីកចម្រើន។ តួយ៉ាងដូច៖ ទម្រង់ផលិតស្រូវ ប្រឡាយអណ្តែតនៅឃុំភូកឹង ទម្រង់វាលស្រែធំឃុំតឹបង៉ាយ ឃុំចូវដៀង តំបន់ផលិតស្រូវគុណភាពខ្ពស់នៅឃុំញ៉ីទ្រឿងឬភូមិរបរ ត្បាញកន្ទេលនៅឃុំហាមយ៉ាង។ល។ មានក្រុមសហការ និងសហករណ៍ជាច្រើនក្នុងតំបន់ជនរួមជាតិខ្មែរ ដំណើរការមានប្រសិទ្ធភាព រួមចំណែកដោះស្រាយការងារធ្វើ បង្កើនប្រាក់ ចំណូលដល់ប្រជាជននៅភូមិភាគ។ ទន្ទឹមនឹងនោះ អាស្រ័យការយកចិត្តទុកដាក់ឧបត្ថម្ភ និងការណែនាំរបស់ក្រសួង ផ្នែក មជ្ឈិម ព្រមទាំងភូមិភាគ និងស្មារតីភ្ញាក់រលឹកឈានឡើងរបស់ជនជាតិភាគតិចនិយាយរួមជនរួមជាតិខ្មែរនិយាយដោយឡែក ហេតុនោះ ជីវភាពគ្រួសារក្រីក្រក្នុងជនជាតិភាគតិច ជាជំហានបានកែលម្អ បង្កើនប្រាក់ចំណូល។ ដូច្នេះ ជនរួមជាតិខ្មែរបានកៀកជិតនឹងសេវាកម្មសង្គមជាសារវ័ន្ត ដូច៖ លំនៅឋាន សុខាភិបាល ទឹកស្អាតប្រើប្រាស់ អនាម័យបរិស្ថាន។ល។ មួយថ្ងៃកាន់តែល្អប្រសើរឡើង។ ផ្តើមពីនោះ រួមចំណែកអនុវត្តល្អនូវការងារកាត់បន្ថយភាពក្រីក្រតាមទិសដៅដោយចីរភាព ស្របតាមគោលការណ៍របស់បក្សនិងរដ្ឋ។
បក្ខភាគ រដ្ឋអំណាចនិងជនរួមជាតិបណ្តាជនជាតិខេត្តត្រាវិញ តែងលើកកម្ពស់ស្មារតី សាមគ្គី ពង្រីកកម្លាំងផ្ទៃក្នុងសមាហរណកម្មនិងអភិវឌ្ឍ តស៊ូកសាងមាតុភូមិត្រាវិញកាន់តែសម្បូរសប្បាយ៕
ក្រុមអ្នកយកព័ត៌មាន៖កាសែតកឹងធើភាសាខ្មែរ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។