សមមិត្ត ឡេក្វាងម៉ាញ់ អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើៈ
រយៈពេលកន្លង គោលនយោបាយសម្រាប់ជនជាតិភាគតិច ក្នុងនោះមានជនជាតិខ្មែរនៅក្រុងកឹងធើ ត្រូវបានគ្រប់ផ្នែក គ្រប់ថ្នាក់អនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាព។ ហេតុនោះ បានជួយឱ្យជនរួមជាតិភាគតិចដោះស្រាយការលំបាក កង្វះខាតក្នុងជីវភាព មានលក្ខណៈបន្ថែមសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ កាសែតកឹងធើភាសាខ្មែរបានសម្ភាស សមមិត្ត ឡេក្វាងម៉ាញ់ អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ អំពីសមិទ្ធផលដែលទទួលបានក្នុងការអនុវត្តនូវការងារជនជាតិនិងទិសដៅ ភារកិច្ច ដំណោះស្រាយនៅពេលខាងមុខ។
* តើសមមិត្តយល់ឃើញយ៉ាងណាចំពោះសមិទ្ធផលលេចធ្លោក្នុងការអនុវត្តគោលនយោបាយជនជាតិភាគតិចនៅលើភូមិសាស្រ្តក្រុងដែរបាទ ?
- រយៈពេលកន្លង ក្រោមការដឹកនាំ ចង្អុលការយ៉ាងមុឺងម៉ាត់របស់គណៈកម្មាធិការបក្សនិងការផ្តុំកម្លាំងគ្រប់គ្រង បញ្ជាការរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ការងារជនជាតិលើភូមិសាស្រ្តក្រុង ត្រូវបានបង្កើន ផ្លាស់ថ្មីនិងទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រមានការថយចុះយ៉ាងឆាប់រហ័ស (ពី៣-៤%)។ មុខមាត់ជនបទមានការវិវឌ្ឍន៍ច្រើន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាល អគ្គិសនី និងទឹកប្រើប្រាស់ជាសារវន្តបានឆ្លើយតបតម្រូវការរបស់ជនរួមជាតិ។ ការឃោសនា បញ្រ្ជាបនូវបទបញ្ជា សេចក្តីសម្រេចចិត្តរបស់បក្សអំពីការងារជនជាតិត្រូវបានផ្តោតជាសំខាន់ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់កម្មាភិ បាល អ្នករដ្ឋការ អ្នកមានប្រជាប្រិយក៏ដូចជាសហគមន៍ចំពោះការអនុវត្តល្អនូវគោលនយោបាយគិតគូរពីជីវភាព សម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិច។ល។ ឯកសាររបស់មជ្ឈិមនិងក្រុងកឹងធើ លើវិស័យជនជាតិនិងលទ្ធផលការងារជនជាតិភាគតិច ការអនុវត្តគោលនយោបាយជនជាតិភាគតិចតែងបានផ្សព្វផ្សាយជាប្រចាំនៅលើទំព័រពត៌មានអេឡិកត្រូនិកជាភាសាវៀត ភាសាចិននិងភាសាខ្មែរនៃស្ថាប័នគណៈជនជាតិ។ល។ ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ ជំនឿ និងសាសនាជនជាតិ ថែទាំសុខភាព លើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលធនធានមនុស្សក្នុងជនជាតិភាគតិចតែងបានយកចិត្តទុកដាក់អនុវត្តល្អ។ និយាយរួម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង ជនជាតិភាគតិចបានសកម្មគាំទ្រចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ សកម្មចូលរួមបង្ការ ប្រឆាំងឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម។ រួមចំណែកធានាស្ថានភាពការពារប្រទេស សន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមលើភូមិសាស្រ្តក្រុង។
* តាមសមមិត្ត តើអ្វីទៅជាមូលហេតុដែលនាំឱ្យ សម្រេចបានលទ្ធផលដ៏គាប់ចិត្តដូចពោលខាងលើបាទ?
- លទ្ធផលដ៏គាប់ចិត្តដែលទទួលបានក្នុងការផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិនៅលើភូមិសាស្រ្តក្រុង គឺអាស្រ័យការផ្សព្វផ្សាយ អនុវត្តយ៉ាងមុតមាំ និងព្រមៗគ្នានូវគោលការណ៍ គោលនយោបាយស្តីពីការងារជនជាតិភាគតិចរបស់បក្សនិងរដ្ឋ។ ឆ្លើយតបបានទាន់ពេលទៅនឹងគំនិតនិងបំណងប្រាថ្នារបស់ជនជាតិភាគតិច។ មូលហេតុចម្បងគឺអាស្រ័យគណៈកម្មាធិការបក្ស រដ្ឋាភិបាល រណសិរ្សមាតុភូមិ និងអង្គការមហាជននានារបស់ក្រុងបានយល់ច្បាស់អំពីសារសំខាន់នៃបទបញ្ជា សេចក្តីសម្រេចចិត្តរបស់បក្សនិងរដ្ឋស្តីពីការពង្រីកកម្លាំងសាមគ្គីទូទាំងជនជាតិ ការងារជនជាតិ។ ទន្ទឹមនឹងនោះ ត្រូវបានអនុវត្តជាក់ស្តែងដោយកម្មវិធីនិងផែនការសមស្របទៅនឹងស្ថានភាពពិតនៅភូមិភាគ។ ការឃោសនាចលនាប្រមូលផ្តុំជនជាតិភាគតិចចូលអង្គការរណសិរ្សមាតុភូមិនិងអង្គការមហាជន ត្រូវបានអនុវត្តតាមរបៀបជាក់ស្តែង សមស្របទៅនឹងផលប្រយោជន៍និងកាតព្វកិច្ចរបស់ជនជាតិភាគតិច។ ក្រុងពង្រីកបានប្រពៃណីសាមគ្គី ជួយឧបត្ថម្ភគាំទ្រគ្នាអភិវឌ្ឍក្នុងជនជាតិភាគតិច។ ការអនុវត្តល្អនូវលក្ខន្តិកៈប្រជាធិបតេយ្យក្នុងគោលនយោបាយសម្រាប់ជនជាតិភាគតិច រួមជាមួយនឹងការគិតគូរពីជីវភាពសម្ភារៈ និងស្មារតី ជូនជនរួមជាតិភាគតិច ក៏ពង្រីកបានប្រសិទ្ធភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែង។ ក្រៅពីនោះ ប្រវេណីស្នេហាជាតិ ប្រវេណីសាមគ្គីក្នុងការកសាងនិងការពារមាតុភូមិនៃជនជាតិភាគតិច ត្រូវបានបំផុសជាប្រចាំ។ ការពង្រីកនូវទម្រង់ គំរូជឿនលឿនក្នុងជនជាតិភាគតិចក៏បានអនុវត្តទាន់ពេល ផ្តើមពីនោះ ជនរួមជាតិសកម្មគាំទ្រនិង ចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គម កាត់បន្ថយភាពក្រីក្រ រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់នៅភូមិភាគ។
* តើទិសដៅអ្វីខ្លះដែលក្រុងសំដៅអនុវត្តក្នុងការងារជនជាតិនាពេលខាងមុខ សូមជម្រាបប្រសាសន៍ សមមិត្ត ?
ផ្លូវទៅកាន់ឃុំជនបទថ្មីថើយស្វឹង កន្លែងដែលមានជនជាតិខ្មែររស់នៅកុះករនៅស្រុកកើ-ដ ក្រុងកឹងធើ។
- នៅពេលខាងមុខ ក្រុងបានកំណត់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គមគ្រប់ជ្រុងជ្រោយ លើកកម្ពស់ជីវភាពរស់នៅនិងស្មារតីរបស់ជនជាតិភាគតិច គឺជាភារកិច្ចមួយដ៏សំខាន់។ ក្រុងនឹងបន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយឧបត្ថម្ភសង់លំនៅឋាន ដីសង់លំនៅឋាន ទឹកស្អាត ផ្តល់ប្រាក់កម្ចីសម្រាប់អភិវឌ្ឍផលិតកម្ម។ ដោះស្រាយបញ្ហាសង្គមនិងសុខុមាលភាពឱ្យបានល្អប្រសើរ លើកកម្ពស់គុណភាពរស់នៅរបស់ជនជាតិភាគតិច ក្នុងនោះផ្តោតការអនុវត្តនូវទិសដៅជាក់ស្តែងមួយចំនួនដូច៖ ជាសារវន្តជំនួយដល់ជនជាតិភាគតិចក្រីក្រ លំបាកពិសេស១០០% ឱ្យមានដីសង់លំនៅដ្ឋាននិងផ្ទះនៅលំនឹង។ កាត់បន្ថយអត្រាគ្រួសារជនរួមជាតិភាគតិចក្រីក្ររបស់ក្រុងជាមធ្យមភាគរៀងរាល់ឆ្នាំពី ២%-៣% ដល់ឆ្នាំ ២០២៤ ឱ្យនៅក្រោម ៥% (យោងតាមបទដ្ឋាន ក្រីក្រដំណាក់កាល២០២១-២០២៦)។ គ្រួសារជនជាតិភាគតិចទាំង ១០០% បានស្តាប់វិទ្យុនិងមើលទូរទស្សន៍។ តម្លៃអត្តសញ្ញាណវប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរ ចិននិងជនជាតិដទៃទៀតត្រូវបានអភិរក្សនិងលើកស្ទួយ។ គ្រួសារជនជាតិភាគតិចជាសារវន្តបានផ្គត់ផ្គង់អគ្គិសនី។ គ្រួសារដែលប្រើប្រាស់អគ្គិសនីសុវត្ថិភាពសម្រេច១០០% អត្រាគ្រួសារប្រើប្រាស់ទឹកស្របអនាម័យសម្រេចជាង ៩៩%។ អត្រាកៀរគរកុមារជនជាតិភាគតិចគ្រប់អាយុចូលរៀនបឋមសិក្សាសម្រេច ១០០%។ អនុវិទ្យាល័យសម្រេចជាង ៩៦%; វិទ្យាល័យសម្រេចជាង ៧២%។ ជំរុញការបង្រៀននិងរៀនអក្សរខ្មែរនិងចិន។ អត្រាពលករដែលឆ្លងកាត់ការបណ្តុះបណ្តាលសម្រេចជាង ៦៥% ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេច៥៥%។ល។ ជនជាតិភាគតិច ទទួលបានការថែទាំសុខភាពនិងអនាម័យបរិស្ថាន។ ដំណាក់សុខាភិបាលឃុំ សង្កាត់និងទីប្រជុំជនដែលមានជនជាតិភាគតិចរស់នៅកុះករ មានវេជ្ជបណ្ឌិតបំពេញការងារ។
លើសពីនេះ ក្រុងនឹងផ្តោតការកសាងកងជួរកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិចនៅនឹងកន្លែង ដែលមានគុណសម្បត្តិ និងសមត្ថភាពឆ្លើយតបតម្រូវការនិងភារកិច្ច។ ពង្រឹងប្រព័ន្ធនយោបាយនៅតាមឃុំ សង្កាត់និងទីប្រជុំជនដែលមានជនជាតិភាគតិចរស់នៅកុះករឱ្យបានស្អាតស្អំនិងរឹងមាំ។ បណ្តាខ័ណ្ឌ ស្រុក ឃុំ សង្កាត់ ទីប្រជុំជនដែលមានជនជាតិភាគតិចរស់នៅកុះករត្រូវតែមានសមាជិកគណៈកម្មាធិការបក្សជាជនជាតិភាគតិច។ យកចិត្តទុកដាក់អភិវឌ្ឍន៍សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងបក្ខជនជាជនជាតិភាគតិចឱ្យមានចំនួនច្រើន មានគុណភាពល្អនិងសកម្មភាពមានប្រសិទ្ធភាព បំផុត។
* សូមអរគុណសមមិត្ត!
ថាញឡុង-សុផន