ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/04/2020 - 14:30

កាសែត​កឹង​ធើនិង​នគរ​បាល​ក្រុង​កឹង​ធើ ធ្វើ​ពិធី​បើ​ក​ដំណើរការ​សាង​សង់​ផ្ទះ​"មនោ​សញ្ចេត​នា​មិត្ត​រួម​កង​"២​ខ្នង​

កឹង​ធើ៖ កាសែត​កឹង​ធើនិង​សម្ព័ន្ធ​យុវជន​ សហជីព​ សមាគម​នារី​នគរ​បាល​ក្រុង​កឹង​ធើ សហការ​ជាមួយ​នឹង​ធនាគារ​Vietcombank សាខា​កឹង​ធើ ទើប​ធ្វើ​ពិធី​ចុះ​គ្រឹះ​សង់​ផ្ទះ​ "មនោ​សញ្ចេត​នា​ មិត្ត​រួម​កង​" ២​ខ្នង​ ដល់​សម្ព័ន្ធ​យុវជន​នគរ​បាល​ក្រុង​ដែល​មាន​ជីវភាព​លំ​បាក​ នៅ​ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ។​

សម​មិត្ត​ ង្វៀន​ថា​ញធ្វី អគ្គ​និពន្ធ​នាយិកា​រង​ កាសែត​កឹង​ធើ (ខាង​ឆ្វេង​ដៃ​) និង​វរសេនី​យ៍ឯក​បម្រុង​ត្រឹង​ថា​ញវ៉ឹង ​ប្រ​ធាន​ការិ​យាល័យ​កិច្ច​ការ​បក្ស​និង​កិច្ច​ការ​នយោ​បាយ​ (នគរ​បាល​កឹង​ធើ) បាន​ជូន​ថវិកា​សាង​សង់​ផ្ទះ​ដល់​បង​ថា​ច់​ហ្វាង​ភុក នៅ​ភូមិ​ថើយ​ត្រឿង​២​ ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ។​

ក្នុង​ពិធី​ចុះ​គ្រឹះ​ សម​មិត្ត​ង្វៀន​ថា​ញធ្វី អគ្គ​និពន្ធ​នាយិកា​រង​កាសែត​កឹង​ធើ រួម​ជាមួយ​តំ​ណាង​ថ្នាក់​ដឹក​នាំ​ការិ​យាល័យ​កិច្ច​ការ​បក្ស​និង​កិច្ច​ការ​នយោ​បាយ​ (នគរ​បាល​ក្រុង​កឹង​ធើ) បាន​ប្រ​គល់​ជូន​ថវិកា​ សាង​សង់​ផ្ទះ​មនោ​សញ្ចេត​នា​មិត្ត​រួម​កង​ដល់​សម្ព័ន្ធ​យុវជន​នគរ​បាល​ក្រុង​២​រូប​ ក្នុង​មួយ​ខ្នង​ៗ​តម្លៃ​៥​០លាន​ដុង​។​ សម​មិត្ត​ដែល​បាន​ជំនួយ​ផ្ទះ​ទាំង​២​រូប​ គឺ​អនុ​សេនីយ៍​ទោ ថា​ច់​ហ្វាង​ភុក (នៅ​ភូមិ​ថើយ​ត្រឿង​២​) និង​អនុ​សេនីយ៍​ទោ ដាវតារា​ (នៅ​ភូមិ​ថើយ​ត្រឿង​១​)។​ សម​មិត្ត​ទាំង​២​រូប​ជាជន​ជាតិ​ខ្មែរ​ សព្វ​ថ្ងៃ​កំ​ពុង​បម្រើ​ការ​ងារ​នៅ​អង្គ​ភាព​នគរ​បាល​ឃុំ​ថើយ​ស្វឹង​ ស្រុក​កើ-ដ ជីវភាព​គ្រួ​សារ​ខ្វះ​ខាត់​ គ្មាន​ដី​បង្ក​បង្កើន​ផល។​

គ្រួ​សារ​សម​មិត្ត​ទាំង​២​ គឺ​ថា​ច់​ហ្វាង​ភុក និង​ដាវតារា​ គឺ​ជាគ្រួ​សារ​គំ​រូ​ ខ្នះ​ខ្នែង​ចូល​រួម​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​នៅ​ភូមិ​ភាគ​។​ សម​មិត្ត​ទាំង​២​រូប​ សុទ្ធ​សឹង​ជាអ្នក​មាន​ឆន្ទៈ​ជម្នះ​ការ​លំ​បាក​  ខិត​ខំ​អនុ​វត្ត​ន៍សម្រេច​ល្អ​ភារកិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​។​ ការ​ជំនួយ​ផ្ទះ​ដល់​បុគ្គ​លិក នគរ​បាល​នៅ​មូល​ដ្ឋាន​ រួម​ចំ​ណែក​ជំរុញ​ទឹក​ចិត្ត​ បង្ក​ទំ​នុក​ចិត្ត​ដើម្បី​ពួក​គាត់​បន្ត​ពង្រីក​កម្លាំង​យុវវ័យ​ រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​ប្រ​ទេស​ជាតិ​៕​               

                                 ក្វឹ​កថា​យ- ពេជ្រ​សឿន​

 ​  

ចែករំលែកអត្ថបទ