ទីក្រុងដាណាំងនិងទីក្រុងហូជីមិញ ទើបបង្ហាញខ្លួនក្នុងបញ្ជី “ចំណាត់ថ្នាក់កំពូលពេញនិយមបំផុតទាំង២៥នៅលើពិភពលោក ឆ្នាំ២០២០” ដោយអ្នកប្រើប្រាស់ TripAdvisor ជម្រើស។ ចំណាត់ថ្នាក់ទី៧ គឺក្រុងដាណាំង ជាទីតាំងអ្នកទាំងឡាយសរសើរថា ”មានភាពកក់ក្តៅនិងស្និទ្ធស្នាល” ។ តាមការឱ្យតម្លៃពីភ្ញៀវទេសចរណ៍ ជើងទេសចរណ៍ស្វែងយល់ម្ហូបអាហារតាមចិញ្ចើមថ្នល់ គឺជាវិធីល្អបំផុត ដើម្បីធ្វើបទពិសោធន៍រសជាតិនៅទីនេះ។ ទីក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់ទី១២ ត្រូវបានគេឱ្យតម្លៃជា ”ទីក្រុងធំមានភាពអ៊ូអរបំផុតនៅប្រទេសវៀតណាម ជានិមិត្តរូបនៃវប្បធម៌និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ” ។ លេចធ្លោជាមួយនឹងស្ថាបត្យកម្មបុរាណបារាំង ទាក់ទាញអារម្មណ៍ជាមួយនឹងមហាវិថីទំនើប កកកុញដោយគមនាគមន៍។ ទីតាំងដែលទាក់ទាញបានភ្ញៀវទេសចរណ៍ជ្រើសរើស គឺសារមន្ទីរ ស្លាកស្នាមសង្រ្គាម វត្តង៉ុកហ្វាង ផ្សារបេនថាញ់ ផ្លូវរូងក្រោមដីគូជីនិងអាគារ Bitexco ។
ក្រៅពីអាហារតាមចិញ្ចើមថ្នល់ដ៏ឈ្ងុយឆ្ងាញ់ នៅមានទីតាំងឯទៀតដែលមិនអាចខកខានពេលមកដាណាំងគឺង៉ូវហាញសុើង វត្តលីញអ៊ឹង និងបាណា Hills ។ រូបថត៖ ង៉ោទ្រុង។
ទីតាំងដែលពេញនិយមបំផុតនៅលើពិភពលោក ត្រូវបានរៀបចំណាត់ថ្នាក់ផ្អែកលើចំនួននៃការកក់បន្ទប់និងការស្វែងរកច្រើនបំផុតលើ Trip Advisor ក្នុងមួយឆ្នាំកន្លង។ ឈរលេខ១ក្នុងបញ្ជី គឺទីក្រុង Cochin (ឥណ្ឌា) កន្លែងល្បីឈ្មោះខាងឆ្នេរសមុទ្រស្រស់ស្អាត និងរួមបញ្ចូលគ្នារវាងវប្បធម៌អាស៊ីនិងអឺរ៉ុប។ ទីតាំងទេសចរណ៍មួយចំនួនផ្សេងទៀតដែលមាននៅក្នុងបញ្ជីរួមមាន៖ កោះ Luzon (ហ្វីលីពីន) ទីក្រុង Porto (ព័រទុយហ្កាល់) Krakow (ប៉ូ ឡូញ) កោះ Malta, Buenos Aires (អាហ្សង់ទីន៨) ទីក្រុង Vienna (អូទ្រីស) ទីក្រុង Mexico (ម៉ិកស៊ីកូ) ឈៀងម៉ៃ (ថៃ) Budapest (ហុងគ្រី) ទីក្រុង Moskva (រុស្ស៊ី) …៕
យោងតាម៖ TripAdvisor