ក្រុមការងារសង្គមនៃមន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង តែងជួយឧបត្ថម្ភអ្នកជំងឺដែលមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ តាមរយៈនោះ បានរួមចំណែកលើកកម្ពស់គុណភាពថែទាំអ្នកជំងឺ កែលម្អនិងលើកកម្ពស់រូបភាពផ្នែកសុខាភិបាល បង្កទំនុកចិត្តដល់អ្នកជំងឺ។
កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង ធ្វើបែបបទពិនិត្យព្យាបាលជូនអ្នកជំងឺ។
រៀងរាល់ថ្ងៃ ពេលព្រឹកចាប់ពីម៉ោង៦ៈ៣០នាទី និងថ្ងៃត្រង់ចាប់ពីម៉ោង១២ៈ៣០នាទី សមាជិកក្រុមការងារសង្គមនៃមន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង បានមានមុខដើម្បីណែនាំអ្នកជំងឺ។ គិតជាមធ្យមក្នុងមួយថ្ងៃ ក្រុមការងារបានជួយណែនាំអ្នកជំងឺប្រមាណ៥០០លើកនាក់ ដើម្បីធ្វើបែបបទចុះឈ្មោះពិនិត្យ ព្យាបាលជំងឺ ក៏ដូចជាដោះស្រាយបញ្ហាចម្ងល់របស់អ្នកជំងឺ។ ដោយឡែកក្នុងឆ្នាំ២០១៩ មានអ្នកជំងឺជាង៣.៨០០លើកនាក់បានក្រុមការងារសួរសុខទុក្ខនៅមន្ទីរពេទ្យ និងមានអ្នកជំងឺរាប់ពាន់លើកនាក់ត្រូវបានសួរសុខទុក្ខអំពីសុខភាពតាមរយៈទូរស័ព្ទ បន្ទាប់ពីចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះ។ អ្នកស្រីត្រឹងធ្វីង៉ា នៅក្រុងសុកត្រាំង មកពិនិត្យជំងឺនៅមន្ទីរពេទ្យពហុវិជ្ជាសុកត្រាំង ឱ្យដឹង៖ “មកពិនិត្យជំងឺខ្ញុំបានកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតណែនាំធ្វើបែបបទពិនិត្យជំងឺ និងណែនាំទៅពិនិត្យជំងឺតាមបន្ទប់ មុខជំនាញនីមួយៗ ខ្ញុំពេញចិត្តណាស់។ ហេតុនោះ អ្នកជំងឺដូចជាយើងខ្ញុំ មានការលំនឹងចិត្ត ពេលមកពិនិត្យនិងព្យាបាលជំងឺ”។
មន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង។
បងតាំងហ្វាហាយ អនុប្រធានក្រុមការងារសង្គមនៃមន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង ឱ្យដឹង៖ “ទន្ទឹមនឹងការសួរសុខទុក្ខ ពិនិត្យជំងឺ ណែនាំអ្នកជំងឺ ក្រុមការងារនៅទាំងអំពាវនាវការចូលរួមរបស់សប្បុរសជន ដើម្បីឧបត្ថម្ភអ្នកជំងឺដែលមានស្ថានភាពក្រលំបាក មនុស្សចាស់គ្មានទីពឹង ។ល។ ព្រមជាមួយនោះ មានអ្នកជំងឺក្រីក្រ មនុស្សចាស់គ្មានទីពឹង បានឧបត្ថម្ភរបបអាហារូបត្ថម្ភក្នុងរយៈពេលព្យាបាល។ ក្នុងឱកាសបុណ្យទានម្ដងៗ ក្រុមនៅទាំងឧបត្ថម្ភអង្ករ មីកញ្ចប់ដល់អ្នកជំងឺ ជួយពួកគាត់ធូរស្រាលមួយចំណែកណានូវជំងឺឈឺចាប់”។
អនុបណ្ឌិត វេជ្ជបណ្ឌិត ហូតឹងធឹញ ប្រធានការិយាល័យផែនការចម្រុះគ្រប់គ្រងគុណភាពនៃមន្ទីរពេទ្យពហុវិជ្ជាខេត្តសុកត្រាំង ឱ្យដឹង៖ “ដើម្បីឈានដល់ការគាប់ចិត្តអ្នកជំងឺ យកអ្នកជំងឺជាស្នូល ក្រុមការងារសង្គមនៃមន្ទីរពេទ្យត្រូវបានបង្កើត។ ដំណើរការដំបូង ក្រុមមានសមាជិកត្រឹមតែ៥-៦នាក់ មកទល់សព្វថ្ងៃពង្រីកសមាជិកបាន១៣នាក់។ អាស្រ័យហេតុនោះ បានជួយមន្ទីរពេទ្យលើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺ បង្កើនភាពទំនុកចិត្តរបស់អ្នកជំងឺ។ រយៈពេលខាងមុខ យើងខ្ញុំនឹងបើកថ្នាក់ហ្វឹកហាត់ផ្នែក បំណិនថែទាំ ទំនាក់ទំនង ដើម្បីសមជិកក្រុមការងារសង្គមកាន់តែមានភាពជឿជាក់ ឥតអល់អែកនិងមានការជិតស្និទ្ធថែមទៀតចំពោះអ្នកជំងឺ រួមចំណែកលើកកម្ពស់រូបភាពរបស់ផ្នែកសុខាភិបាល”៕
យ្វីអាញ់ - ថាច់ធី